ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៩:២៤(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖
កញ្ញាង៉ែត លីតា ក្នុងវ័យ២១ឆ្នាំ
ដែលមានស្រុកកំណើតនៅខេត្តព្រះសីហនុ
គឺជាអ្នកចម្រៀងថ្មីទើបរះឡើងតាមរយៈការប្រឡងចម្រៀងក្នុង
កម្មវិធីស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ២០០៧
ដោយច្រៀងជាក្រុម មានគ្នា៤នាក់ ។
កញ្ញាលីតា និយមចូលចិត្តច្រៀងមិនប្រកាន់បទចាស់ពីសម័យមុន បែបមនោសញ្ចេតនាឬបទសម័យថ្មីបច្ចុប្បន្នបែបឌីស្កូញ័រញាក់ កន្ត្រាក់អារម្មណ៍ទេ ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ នាងច្រៀងឱ្យក្រុមហ៊ុនជាច្រើននៅតក្នុងកម្មវិធីប្រគំតន្ត្រី តាមបណ្តាខេត្ត-ក្រុងនានា ។

ក្រៅពីនេះម្តងម្កាលនាងច្រៀងជាកិត្តិយសតាម
កម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញទឹកដមសម្លេងជូន
ប្រិយមិត្តទស្សនិកជនស្តាប់កំសាន្ត ។
ថ្មីៗនេះនាងលីតាមានកិត្តិយសឡើងច្រៀងនៅលើឆាកប្រគំតន្ត្រី
ដួងតារាមាសរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១
ដោយមានប្រិយមិត្តទស្សនិកជនគាំទ្រយ៉ាងច្រើនកុះករ ។
ថ្មីៗនេះដែរមានផលិតកម្មមួយផ្តល់ឱកាសឱ្យនាងថតសម្លេងចូល
ក្នុងស៊ីឌី ហើយពេលនេះនាងកំពុងតែហាត់រៀនច្រៀង ។ កញ្ញាង៉ែត
លីតា និយាយថា
នៅថ្ងៃខាងមុខឆាប់ៗនេះនាងនឹងមានឱកាសក្លាយជាអ្នកចម្រៀង
ក្នុងពិភពស៊ីឌីមិនខាន ។
កញ្ញាលីតា មានស្រុកកំណើតនៅខេត្តព្រះសីហនុ ។ នាងមានបងប្អូន៤នាក់ ក្នុងនោះប្រុស៣នាក់ ចំណែកនាងជាកូនទី៣ ។
កញ្ញា លីតា ឱ្យដឹងថា កន្លងមកនាងធ្លាប់ចូលរួមសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ក្រៅប្រទេសមួយចំនួន ដូច្នេះនៅថ្ងៃអនាគតនាងសង្ឃឹមថានឹងក្លាយជាតារាចម្រៀងនិង សម្តែងមានកេរ្តិ៍ឈ្មោះល្បី ៕
កញ្ញា លីតា ឱ្យដឹងថា កន្លងមកនាងធ្លាប់ចូលរួមសម្តែងកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ក្រៅប្រទេសមួយចំនួន ដូច្នេះនៅថ្ងៃអនាគតនាងសង្ឃឹមថានឹងក្លាយជាតារាចម្រៀងនិង សម្តែងមានកេរ្តិ៍ឈ្មោះល្បី ៕
No comments:
Post a Comment