ភ្នំពេញ: អ៊ិន វរលក្ខណ៍ទេពី
បានបដិសេធថានាងមិនមែនស្រីស្រឡាញ់ស្រី (Lesbian ) ដូចគ្នាទេ
ហើយនាងប្រាប់អ្នកកាសែតថា “កុំសង្ស័យអ៊ីចឹងទៀត!” ។
ទេពី ត្រូវបានអ្នកកាសែតឈ្លេចសួរពីរឿងនេះ
ពេលដែលជាញឹកញាប់គេប្រទះឃើញនាងជិះឡាន Range Rover
ជាមួយនារីម្នាក់ ។ ករណី Lesbian
ក្នុងជួរតារាសម្ដែងខ្មែរមិនមែនជាករណីកម្រនោះទេ ។
ជាការឆ្លើយការពារ នាង អ៊ិន វរលក្ខណ៍ទេពី និយាយថា ស្ដ្រីដែលជាម្ចាស់ឡាន Range Rover ដែលនាងជិះជាមួយនោះ គឺជាបងប្អូនជីដូនមួយរបស់នាង ។
អ៊ិន វរលក្ខណ៍ទេពី បានជាប់ជាស្រីស្អាតលេខ ១ របស់ស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ ២០០៥ ។ នាងបានពួនសម្ងំក្រោយពេលមានរឿងអាស្រូវរឿងបុរសអាមេរិកដើមកំណើតខ្មែរ ម្នាក់បានចោទនាងនៅតុលាការ ថានាងបានយកសម្រស់ទាក់ទងខ្លួន ហើយបោកយកប្រាក់អស់ ៣ ម៉ឺនដុល្លារ ។ ក្រោយមកនាងទេពី ក៏បានប្ដឹងតបវិញ ៕
No comments:
Post a Comment