លទ្ធផល ជាបន្ទាប់បានចេញច្បាស់ហើយថា (ទោះមិនទាន់ផ្លូវការ) គណៈបក្សភឿថៃ ដែលគាំទ្រដោយក្រុមអាវក្រហមរបស់ប្រទេសថៃ បានទទួលសំឡេងច្រើនលើសលុប ឈ្នះលើគណៈបក្សប្រជាធិបតេយ្យរបស់ដែលកំពុងដឹកនាំប្រទេសថៃ បច្ចុប្បន្ន។ កាលដែលគណៈបក្សភឿថៃឈ្នះឆ្នោតនាគ្រានេះ និងនាំទៅឲ្យនាង យិងលក្សណ៍ ជិនវ័ត្រ ក្លាយជានាយករដ្ឋមន្ត្រីថៃទី១ ដែលជាស្ត្រី។
នេះគឺជាជោគជ័យដ៏ធំធេងរបស់គណៈបក្សភឿថៃ ដែលទទួលបានអសនៈលើសពាក់កណ្ដាល (ប្រមាណ២៦៤) នៅក្នុងរដ្ឋសភាថៃ ដែលមានអសនៈសរុបចំនួន៥០០។ ចំណែកឯគណៈបក្សកាន់អំណាចវិញ បានទទួលអសនៈតែប្រមាណ១៦០កៅអីតែប៉ុណ្ណោះ។ ការបរាជ័យដ៏អាម៉ាសរបស់គណៈបក្សកាន់អំណាចដែលមាននាយ អភិសិទ្ធិ វេជ្ជាជីវៈ ជា នាយករដ្ឋមន្ត្រីនោះ ត្រូវបានប្រឈមដែលមុននេះលោក (អភិសិទ្ធិ) បានធ្លោយមាត់ថាលោកនឹងលាចេញពីតំណែងប្រធានបក្សប្រសិនបើលទ្ធផល គណៈបក្សលោកធ្លាក់ចុះនោះ៕
No comments:
Post a Comment