ដោយ ម៉ៅ សុធានី
2011-11-02
កាលពីពេលថ្មីៗនេះ អ្នកស្រី សារ៉ា ស៊ីដណ័រ (Sara Sidner) អ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិរបស់ស្ថានីយទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) បានផ្សព្វផ្សាយរបាយការណ៍មួយស្ដីពីការជួញដូរផ្លូវភេទលើកុមារកម្ពុជា។ របាយការណ៍ធ្វើឡើងបន្ទាប់ពីអ្នកស្រីបានធ្វើដំណើរទៅប្រទេសកម្ពុជា និងបានតាមដានប្រវត្តិរឿងរ៉ាវរបស់ក្មេងស្រី ដែលជាអតីតទាសករផ្លូវភេទនៅស្វាយប៉ាក ជាយក្រុងភ្នំពេញ។
បច្ចុប្បន្នក្មេងស្រីរងគ្រោះដែលជាអតីតកុមារីទាសករផ្លូវភេទជាច្រើននាក់ កំពុងស្នាក់នៅក្នុងមណ្ឌលកាយនីតិសម្បទារបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលចាត់ចែងដោយលោក ដន ប្រ៊ូសទ័រ (Don Brewster) និងភរិយា។
ស្វាយប៉ាកគឺជាតំបន់មួយមានឈ្មោះអាស្រូវខាងលក់ដូរផ្លូវភេទ ដែលនៅទីនោះមានភ្ញៀវបរទេស និងខ្មែរ បានមកស្វែងរកការរួមភេទជាមួយក្មេងស្រី ដែលខ្លះអាយុរហូតដល់៥ ឬ ៦ឆ្នាំ ក៏មានដែរ។
អ្នកស្រី សារ៉ា ស៊ីដណ័រ ភ្នាក់ងារពិសេសខាងឆ្លងឆ្លើយព័ត៌មានអន្តរជាតិរបស់ស្ថានីយទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតមួយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ ថ្មីៗនេះ ដោយមានទាំងការបញ្ចាំងរូបភាពវីដេអូរបស់កុមារីរងគ្រោះ កន្លែងឃុំខ្លួនទាសករផ្លូវភេទទៀតផង។
អ្នកស្រីក៏បានជួបជាមួយលោក ដន ប្រ៊ូសទ័រ ប្រធានអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Agape International Missions ដែលបានបង្កើតមណ្ឌលកាយនីតិសម្បទានៅតំបន់ស្វាយប៉ាក ដោយបានយកក្មេងៗជាអតីតទាសករផ្លូវភេទទាំងនោះមកស្នាក់នៅបង្រៀនអក្សរ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ ព្រមទាំងបង្ហាញទិសដៅថ្មីឲ្យមានក្ដីសង្ឃឹមក្នុងជីវិត ដោយឲ្យមានជំនឿលើសាសនាគ្រិស្តផងដែរ។
ក្មេងស្រីម្នាក់ដែលជាអតីតទាសករផ្លូវភេទនៅស្វាយប៉ាក បច្ចុប្បន្នមានអាយុ ១៨ឆ្នាំ ដែលវិទ្យុអាស៊ីសេរី សុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកស្រី សារ៉ា ស៊ីដណ័រ ទាំងហូរទឹកភ្នែកថា នៅពេលនាងមានអាយុបាន ៥ ឬ ៦ឆ្នាំ កំពុងលេងនៅមុខផ្ទះ នៅសង្កាត់ស្វាយប៉ាក មានបុរសម្នាក់បានមកបបួលនាងឲ្យដើរទៅជាមួយដើម្បីចង់និយាយគ្នា។ នាងថា គ្រាន់តែទៅដល់កន្លែងស្ងាត់ភ្លាម បុរសនោះបាននិយាយថា គេចង់រួមភេទជាមួយនាង។ នាងមានការភ័យខ្លាចញាប់ញ័រជាខ្លាំង ហើយគ្មាននរណានៅជិតជួយនាងបានឡើយ។
«ទីកន្លែងនេះធ្លាប់ជាបនស្រីយ៉ាងបើកចំហមួយឈ្មោះស្វាយប៉ាក។ នាងជាកុមារីម្នាក់ក្នុងចំណោមកុមារីមួយចំនួន។ ខ្ញុំមានអាយុ ៥ ឬ ៦ឆ្នាំ ពេលហ្នឹង។ មិនទាន់ចេះអានអក្សរផង នាងត្រូវគេបង្ខំឲ្យបម្រើផ្លូវភេទជាមួយភ្ញៀវនៅកន្លែងពេស្យាចារ។ បុរសម្នាក់បាននិយាយថា ចង់រួមភេទជាមួយនាង។ ពេលនោះនាងអត់ដឹងត្រូវធ្វើអ្វីទេ ពីព្រោះនាងនៅក្មេងតូច មិនទាន់ដឹងថា អ្វីទៅហៅថា ការរួមភេទ។ នាងថា គ្មាននរណាជួយនាងទេ។ មានក្មេងស្រីរាប់សិបនាក់ជួបប្រទះបទពិសោធន៍ដូចនាងខ្ញុំអ៊ីចឹងដែរ»។
អ្នកស្រី សារ៉ា ស៊ីដណ័រ ដែលបានទៅឃើញ និងថតរូបផ្ទាល់កន្លែងដែលធ្លាប់ជាផ្ទះបនមួយចំនួនបានឲ្យដឹងថា ក្នុងបន្ទប់នីមួយៗមានប្រវែង ២ម៉ែត្រ៤ជ្រុង។ បន្ទប់ធ្វើពីស៊ីម៉ង់ត៍យ៉ាងក្រាស លាបពណ៌ផ្កាឈូក ហើយពុំមានបង្អួចឡើយ។ អ្នកស្រីថា កន្លែងផ្ទះបននោះគឺសម្បូរទៅដោយក្មេងស្រីជំទង់ៗ ទើបធំពេញវ័យនៅព្រហ្មចារី។
«នេះជាបន្ទប់ដែលនាងធ្លាប់រស់នៅពីមុន ហើយមានការឈឺចុកចាប់យ៉ាងខ្លាំងដែលត្រូវគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ។ សំឡេងក្មេងស្រី៖ "ដំបូងបុរសនោះនិយាយផ្អែមល្ហែមដាក់ខ្ញុំ ប៉ុន្តែនៅពេលគេចាប់រំលោភខ្ញុំ គេវាយធ្វើបាបខ្ញុំ"។ ស្ត្រីរងគ្រោះរូបនេះ ឥឡូវអាយុ ១៨ឆ្នាំហើយ បានចេញផុតពីនរកលោកីយ៍នេះហើយ ក្រោយដែលលោក ដន ប្រ៊ូសទ័រ និងភរិយា បានទៅបង្កើតមណ្ឌលមួយនៅកន្លែងជិតនោះ ដើម្បីជួយសង្គ្រោះអតីតកុមារីទាសករផ្លូវភេទជាច្រើននាក់»។
លោក ដន ប្រ៊ូសទ័រ បានថ្លែងថា ទង្វើរបស់បុរសដែលចូលចិត្តសេពកាមជាមួយក្មេងស្រី គឺជាមនុស្សបិសាចពិតប្រាកដ ដែលគ្មានសីលធម៌ក្នុងខ្លួនទាល់តែសោះ៖ «ខ្ញុំគិតថា ទង្វើនេះជាបិសាច។ ពួកគេអត់យល់អ្វីទាំងអស់។ ក្មេងៗទាំងនោះគេជួបនឹងការឈឺចាប់យ៉ាងពន់ពេកដែលមិនអាចពណ៌នាបាន។ ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា បុរសទាំងនោះមានចរិតឃោរឃៅ និងព្រៃផ្សៃជាទីបំផុត ដោយបានចាប់រំលោភធ្វើបាបក្មេងស្រីទាំងនោះ»។
លោក ដន ប្រ៊ូសទ័រ បានបញ្ជាក់បន្ថែមថា អ្វីៗមានការផ្លាស់ប្ដូរច្រើននៅតំបន់ស្វាយប៉ាក ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ពីមុនយើងធ្លាប់ឃើញអ្នកទាក់ម៉ូយផ្ដល់ក្មេងស្រីបម្រើផ្លូវភេទនៅពេលដែលឃើញបុរសបរទេសណាមួយដើរមកតំបន់ស្វាយប៉ាក។
លោក ដន បានប្រាប់អ្នកស្រី សារ៉ា ស៊ីដណ័រ អ្នកយកព័ត៌មានអន្តរជាតិរបស់ស្ថានីយទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ថា នៅទន្ទឹមដែលស្ថានការណ៍នេះមានការផ្លាស់ប្ដូរមិនបើកចំហដូចពីមុន ក៏ប៉ុន្តែរបរពេស្យាចារលើកុមារនៅតែកើតមានដោយលាក់លៀមស្ងាត់ៗ៖ «ប្រសិនបើអ្នកពិនិត្យមើលតែពីទិដ្ឋភាពខាងក្រៅ អ្នកនឹងនិយាយថា ពុំមានបនពេស្យាចារទេ។ ប៉ុន្តែកាលពីម្សិលមិញនេះ ខ្ញុំបានជួយសង្គ្រោះក្មេងស្រីម្នាក់អាយុ ៥ឆ្នាំពីស្វាយប៉ាក មកទុកក្នុងមណ្ឌលរបស់ខ្ញុំ»។
លោក ដន ប្រ៊ូសទ័រ ពុំបានបញ្ជាក់ប្រាប់ថា តើក្មេងស្រីនោះជានរណា ហេតុអ្វីក៏បានត្រូវគេយកទៅជួញដូរផ្លូវភេទ ហើយធ្វើដូចម្ដេចទើបបានអង្គការលោកជួយសង្គ្រោះយកមកទុកក្នុងមណ្ឌលបាន។
ទាក់ទងនឹងស្ថានភាពទាសករផ្លូវភេទលើកុមារីដែលលោក ដន ប្រ៊ូសទ័រ បានអះអាងថា នៅតែបន្តកើតមានឡើងស្ងាត់ៗនៅតំបន់ស្វាយប៉ាកនេះ វិទ្យុអាស៊ីសេរី ក៏បានទាក់ទងលោកឧត្ដមសេនីយ៍ សុខ ផល ស្នងការរងនគរបាលជាតិ ដើម្បីសួរបញ្ជាក់ថា តើអាជ្ញាធរមានបានដឹងអំពីសកម្មភាពជួញដូរផ្លូវភេទលួចលាក់នេះដែរ ឬទេ? លោកក៏បានឆ្លើយមកវិញថា លោកពុំបានដឹងអំពីរឿងនេះទេ ហើយឲ្យសាកសួរទៅលោក គៀត ច័ន្ទថារិទ្ធ ប៉ុន្តែទូរស័ព្ទលោករោទ៍ជាច្រើនលើកច្រើនសា មិនមានអ្នកឆ្លើយទាល់តែសោះ។
លោក សៅ ឈឿត នាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះសមាគមសង្គ្រោះ និងស្ដារនីតិសម្បទាយុវនារី ហៅកាត់ថា AFESIP ដែលអង្គការលោកបានសង្គ្រោះស្ត្រី និងកុមារីរងគ្រោះដោយសារការជួញដូរផ្លូវភេទរាប់រយនាក់ក្នុងមួយឆ្នាំៗ បានមានប្រសាសន៍ថា សកម្មភាពជួញដូរផ្លូវភេទនេះអាចកើតមានឡើងលួចលាក់នៅតំបន់ស្វាយប៉ាក ក៏ប៉ុន្តែពុំមែនបើកចំហដូចពីមុនទៀតឡើយ។
«បើតាមអង្គការអាហ្វេស៊ីប យើងចុះធ្វើការ ឥឡូវអាចមានលក្ខណៈបើកលួចលាក់។ ដល់គេមានម៉ូយអាចបញ្ចេញតាមទ្វារក្រោយ ឬគេមានម៉ូយហៅតាមទូរស័ព្ទ ដាក់តាមផ្ទះសំណាក់ ឬអូតែល មិនបើកចំហដូចពីមុនទេ។ ស្វាយប៉ាកបច្ចុប្បន្ននេះមានហាងកាហ្វេប៉ុន្មានកន្លែង បើមនុស្សចម្លែកចូលមកកន្លែងនេះ រកអត់បានទេ ទាល់តែមានបណ្ដាញគេ»។
ការស្រាវជ្រាវរបស់អង្គការយូនីសេហ្វ ឆ្នាំ២០០៨ បានបង្ហាញស្ថិតិថា នៅប្រទេសកម្ពុជា មានស្ត្រីខ្មែរដែលធ្លាក់ខ្លួនជាទាសករផ្លូវភេទចំនួនប្រមាណជា ៥៥.០០០នាក់ ក្នុងនោះមានកុមារីអាយុក្រោម ១៦ឆ្នាំប្រមាណជា ៣៥%។ ក្មេងៗទាំងនោះត្រូវគេកេងប្រវ័ញ្ចអស់មួយជីវិត ចាប់បង្ខំឲ្យលក់ខ្លួនជាទាសករផ្លូវភេទ រងការវាយធ្វើបាបយ៉ាងធ្ងន់ធ្ងរដោយពុំមានក្ដីសង្ឃឹមក្នុងជីវិតឡើយ៕

No comments:
Post a Comment