មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី​បាន​ទទួល​វគ្គ​ បណ្ដុះបណ្ដាល​ស្ដីពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ

 

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​បាន​ធ្វើ​ការ​សហការ​ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​កិច្ចការ​នារី​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​ស្ដីពី​ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​ប្រចាំ​នៅ​ខេត្ត​រតនគីរី ហើយ​ជា​សរុប​មាន​ស្រី​ចំនួន​២២​នាក់ និង​សរុប​ចំនួន​២៨​នាក់ បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​កសាង​សមត្ថភាព​បន្ថែម​លើ​ប្រធានបទ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​មន្ទីរ​ដែល​ ពាក់ព័ន្ធ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​រតនគិរី​ពី​ការ​ អនុវត្តន៍​វិធីសាស្ត្រ​ជាក់​ស្ដែង​និង​រួម​គ្នា​ដើម្បី​ការពារ ស្វែងរក គ្រប់គ្រង និង​គាំទ្រ​ដល់​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ព្រម​ទាំង​លើក​កម្ពស់​ ជំរុញ​អោយ​មាន​បណ្ដាញ ការងារ​ដែល​មាន​ការ​ពាក់ព័ន្ធ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ដោះ​ស្រាយ​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ​។
វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ពីរ​ថ្ងៃ​បាន​ផ្ដោត​ទៅ​លើ និយមន័យ​នៃ​អំពើ​ហិង្សា ប្រភេទ​នៃ​អំពើ​ហិង្សា ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ជន​រង​ គ្រោះ ឥទ្ធិពល​នៃ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត ផ្លូវកាយ អាកប្បកិរិយា និង​ការ​គិត​ព្រម​ទាំង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​សម្រេច ​អោយ​​បាន​នូវ​គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល។
ចុង​បញ្ចប់​នៃ​វគ្គ​អ្នក​ចូលរួម​ត្រូវ​បាន​ធ្វើ​តេស្ត​វាស់​វែង​ចំណេះ​ដឹង​ ដែល​បង្ហាញ​អោយ​យើង​ឃើញ​ថា ចំណោះ​ដឹង​របស់​ពួក​គាត់​មាន​ការ​រីក​ចំរើន​ទៅ​លើ​ប្រធានបទ​អំពើ​ហិង្សា​នៅ​ ក្នុង​គ្រួសារ ឥទ្ធិពល​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ ជនរងគ្រោះ បុព្វហេតុ​និង​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ របៀប​ជួយ​អន្តរាគមន៍​នៃ​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​សំខាន់​ បំផុត​នោះ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ចងក្រង​ជា​បណ្ដាញ​ដើម្បី​ចូលរួម​ដោះ​ ស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​កើត​មាន​ឡើង​នៅ​ពេល​អ្នក​អនាគត ។

No comments:

Post a Comment