ដោយ វោហារ ជាតិ
2012-03-06
កម្មករនៅរោងចក្រកាត់ដេរមួយ ឈ្មោះ ណាន់ ជូ (Nan Juo) បានឲ្យដឹងថា កម្មករធ្វើការនៅរោងចក្រនេះ ៣៨ នាក់ បានសន្លប់ នៅពេលពួកគេធ្វើការជិតដល់ម៉ោងចេញមកទទួលទានអាហារថ្ងៃត្រង់ នៅថ្ងៃទី ៦ មីនា។
កម្មការិនីម្នាក់ដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថា អ្នកជំងឺត្រូវបានគេដឹកទៅមន្ទីរពេទ្យជិតខាង ដើម្បីសង្គ្រោះបន្ទាន់ ហើយថៅកែរោងចក្រ បានអនុញ្ញាតឲ្យកម្មករទាំងអស់ ដែលមានចំនួនប្រហែល ៤០០ នាក់ ឈប់ធ្វើការជាបណ្ដោះអាសន្ន និងសម្រាកនៅផ្ទះមួយល្ងាច ក្រោយមានរឿងសន្លប់នោះកើតឡើង។
គេមិនដឹងពីមូលហេតុនេះ ពិតប្រាកដនៅឡើយទេ។ កម្មករភាគច្រើនអះអាងថា រោងចក្របានបំពាក់ប្រព័ន្ធខ្យល់ ភ្លើង ត្រឹមត្រូវ បន្ទាប់ពីកម្មករបានសន្លប់ម្ដងរួចមក កាលពីពេលថ្មីៗ នេះ។ កម្មករខ្លះជឿថា ការសន្លប់លើកនេះ គឺបណ្ដាលមកពីអាកាសធាតុនៅខេត្តព្រះសីហនុក្ដៅពេក ខុសពីថ្ងៃធម្មតា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ
No comments:
Post a Comment