ព្រឹកមិញនេះបណ្ដាសមាជិករដ្ឋសភាថៃ ដែលទើបជាប់ឆ្នោតកាលពីដើមខែកក្កដា កន្លងទៅនេះ បាននាំគ្នាបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីហើយ នាយករដ្ឋមន្ត្រីទី២៨របស់ប្រទេសថៃ ហើយដែលគ្មាននរណាទេ គឺអ្នកស្រី យិងលក្សណ៍ ជិនវ័ត្រ ប្អូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច នាយ
ទក្សិណ ជិនវ័ត្រ។
អតីតអ្នកជំនួញអាយុ៤៤ឆ្នាំ រូបនេះជាបេក្ខនារីតែម្នាក់គត់ដែលទទួលការគាំទ្រពីសមាជិកសភាដល់ ទៅ២៩៣រូបក្នុងចំណោមសមាជិកសភាថ្មីទាំង៤៩៦រូបដែលចូលរួមបោះ ឆ្នោតអនុម័ត។ នេះជាការប្រកាសរបស់ប្រធានសភាថ្មីថៃ នាយ សមស័ក្ដិ៍ កៀរតិសុរនន្ទ (ថៃ៖ สมศักดิ์ เกียรติสุรนนท์)។ តួលេខនេះគឺជិតស្មើនឹងចំនួនសមាជិកសភានៃក្រុមចម្រុះមានសមាជិក សភា៣០០រូបដែលគណបក្សភឿថៃជាអ្នកឈ្នះឆ្នោតសភាបង្កើតឡើង
ជាមួយគណបក្ស៥ទៀត។
ការដែលអ្នកស្រី បានជាប់ឆ្នោតសម្ដែងការគាំទ្រនេះ បានធ្វើឲ្យអ្នកស្រីក្លាយជាស្ត្រីទី១របស់ថៃ ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ត្រីទី១៦របស់ពិភពលោកផងដែរ។
យិងលក្សណ៍ ជិនវ័ត្រ ជានរណា?
យិងលក្សណ៍ ជិនវ័ត្រ
ยิ่งลักษณ์ ชินวัตร
យិងលក្សណ៍ ជិនវ័ត្រ មានឈ្មោះលេងថា ប៉ូ កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ នៅស្រុកសាន់កំផែង ខេត្តជៀងហ្ម៉ៃ ប្រទេសថៃ។ នាងជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីថៃ
ទក្សិណ ជិនវ័ត្រ។
យិងលក្សណ៍ ជិនវ័ត្រ បានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅសាលារៀនរេយីំាជេវី វិទ្យាល័យ និងថ្នាក់វិទ្យាល័យនៅសាលារៀនយុវរាជវិទ្យាល័យ។ បរិញ្ញាត្រីពីមហាវិទ្យាល័យរដ្ឋសាស្ត្រ និងរដ្ឋប្រសាសនសាស្ត្រ នៃសាកលវិទ្យាល័យជៀងហ្ម៉ៃ មុខជំនាញរដ្ឋសាស្ត្រ និងរដ្ឋបាលសាធារណៈ កាលពីឆ្នាំ១៩៨៨ និងបរិញ្ញាទោ នៃសាកលវិទ្យាល័យឃេនទ័រគី សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩១។
នៅខែឧសភា ឆ្នាំ២០១១ គណៈបក្សភឿថៃ ដែលមានចំណងជិតស្និទ្ធ និងអតីតនាយក
ទក្សិណ ជិនវ័ត្រ បានតែងតាំងអ្នកស្រី ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសាកលឆ្នាំ២០១១។ លទ្ធផល
បោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ
គណៈបក្សរបស់លោកស្រី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកដី ដោយទទួលបានកៅអីចំនួន២៦៥ ក្នុងចំណោម៥០០កៅអី ក្នុងសភា ធ្វើឲ្យអ្នកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី២៨ របស់ប្រទេសនេះ។
________________________________________________________
អានផងដែរ៖
១.
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីថៃ
២.
យីងឡាក់ ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីស្រីលើកដំបូងរបស់ថៃ
៣.
យីងឡាក់ បេក្ខនារីដែលរំពឹងបានតំណែងនាយករដ្ឋមន្ត្រី
៤.
បក្សភឿថៃ ឈ្នះឆ្នោតនៅប្រទេសថៃ
No comments:
Post a Comment