Showing posts with label ព័ត៌មានសង្គមជាតិ. Show all posts
Showing posts with label ព័ត៌មានសង្គមជាតិ. Show all posts

Theary Seng's Commentary


[…] Here are excerpts, emphasis added, from Brother Enemy— The War after the War: A History of Indochina Since the Fall of Saigon (New York, 1986) by Nayan Chanda to give some historical context to the VOA report of 16 June 2011 Assembly Approves Triple-Country Convention

“Cambodia’s ruling party on Thursday approved a regional convention that would set up a joint development area between Cambodia, Laos and Vietnam, but which opposition critics argue would cede land to Vietnam.”

Theary Seng (Photo: Nigel Dickinson, 2010)
________

Chapter 11:  Indochina: War Forever?

Three Countries, One Current (p. 370)

[…] One refrain that I heard constantly from the survivors was “If the Vietnamese hadn’t come, we’d all be dead.” That expression of gratitude was, however, often laced with apprehension that the traditional enemy—Vietnam—might now annex Cambodia.  “I fear they [the Vietnamese] want to stay here to eat our rice,” a former schoolteacher whispered to me on the road on his long march back home.

[…] The Vietnamese certainly did not help to foster confidence.  In the three months following the occupation of Phnom Penh they had systematically plundered the capital.  Convoys of trucks carrying refrigerators, air conditioners, electrical gadgets, furniture, machinery, and precious sculptures headed toward Ho Chi Minh City.

មូរ សុខហួរ រក​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​ពលករ​ចំណាកស្រុក​ម្នាក់

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ
ធ្វើ​សន្និសីទ​កាសែត​នា​រដ្ឋ​សភា 
នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១១។
2011-04-04
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ស្វែង​រក​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​ពលការិនី​ខ្មែរ​ម្នាក់ ដែល​រង​ការ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ម៉ាឡេស៊ី។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា ឆ្នាំ​២០១១ បាន​ចេញ​មុខ​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​ប្រទេស​ម៉ាទ្បេស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​ក្នុង​ការ​សង្គ្រោះ​ពលការិនី​ម្នាក់​ដែល​បាន​រង​ការ​រំលោភ​សេពសន្ថវៈ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ម៉ាទ្បេស៊ី នៅ​ពេល​ថ្មីៗ​នេះ។ពលការិនី​រង​គ្រោះ​នោះ មាន​ឈ្មោះ អ៊ុក សេង អាយុ ២៧​ឆ្នាំ នៅ​ក្នុង​ឃុំ​ធ្លោក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ពលការិនី​រូប​នេះ​បាន​ទៅ​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ នៅ​ប្រទេស​ម៉ាទ្បេស៊ី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​មក។ នាង​បាន​ទូរស័ព្ទ​មក​ប្រាប់​ម្តាយ​ថា ម្ចាស់​ផ្ទះ​ចាប់​រំលោភ​នាង​ចំនួន ៣​ដង និង​បាន​គំរាម​សម្លាប់ បើ​សិន​ណា​នាង​ទម្លាយ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឮ។

យុវតី​ខ្មែរ​២​នាក់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ត្រី​ពិភពលោក​នៅ​អាមេរិក

2011-03-17
យុវនារី​ខ្មែរ ២​រូប គឺ​កញ្ញា អូន ស្រីណា និង​កញ្ញា ជិន សុខា ពី​អង្គការ «ថ្ងៃ​ថ្មី​នៃ​កម្ពុជា» ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​មក​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​ពិភពលោក ដែល​បាន​ប្រារព្ធ​ធ្វើ ៣​ថ្ងៃ នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១១ កន្លងមកនេះ។
សន្និសីទ​កំពូល​ស្ត្រី​ពិភពលោក​នៅ​ឆ្នាំ​នេះ មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ជា​ច្រើន​នាក់ ដូចជា​រដ្ឋមន្ត្រី​ការបរទេស​បច្ចុប្បន្ន លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) អតីត​រដ្ឋមន្ត្រី​ការបរទេស លោកស្រី ខនដលលីហ្សា រ៉ៃ (Condoleezza Rice) និង​អតីត​រដ្ឋមន្ត្រី​ការបរទេស លោកស្រី ម៉ាឌឺឡិន អលប្រាយ (Madeline Albright) ព្រមទាំង​តារា​ភាពយន្ត​ហូលីវូដ​ល្បីល្បាញ​ជា​ច្រើន​រូប​ទៀត។
ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​នៅ​សហរដ្ឋអាមេរិក យុវតី​ទាំង​ពីរ​រូប​នេះ​ក៏​បាន​ជួប​ជាមួយ​លោកជំទាវ មីស្សែល អូបាម៉ា (Michelle Obama) ភរិយា​របស់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា កន្លង​ទៅ​នេះ ជាមួយ​ស្ត្រី​ប្រមាណ​ជាង ១០០​នាក់​ផ្សេង​ទៀត​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក។ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ
ស្តាប់សំឡេង​​  

កម្មវិធី​ពិសេស​នៃ​ចលនា​ស្ត្រី​បក្ស​សមរង្ស៊ី​ក្នុង​ទិវា​នារី​អន្តរជាតិ

2011-03-04
ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០០ នៃ​ទិវា​នារី​អន្តរជាតិ​៨ ខែ​មីនា នៅ​ឆ្នាំ​នេះ ចលនា​ស្ត្រី​នៃ​គណបក្ស សម រង្ស៊ី នឹង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​កម្មវិធី​ថ្មី​មួយ ដោយ​ដាក់​ចំណង​ជើង​ថា "ជំហាន​ទៅ​មុខ​របស់​ស្ត្រី​ជាមួយ​ស្ត្រី"។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​របស់​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ​នៅ​តាម​មូលដ្ឋាន គឺ​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ម៉ៅ សុធានី ៖ ស្តាប់សំឡេង​​ 

ប្រវត្តិ​តស៊ូ​និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​ម្នាក់​នៅ​កំពង់ចាម

2011-02-25
កញ្ញា កុយ គឹមស្រៀង គឺ​ជា​ស្ត្រី​ពិការ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពិការ​ប្រមាណ​ជាង ៤០​នាក់ ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​មាន​ឈ្មោះ​ថា មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រោយ​មន្ទីរពេទ្យ​ជ័យជម្នះ ក្នុង​ទី​រួម​ខេត្ត​កណ្ដាល។
កញ្ញា គឹម ស្រៀង ដែល​ជា​អ្នក​ឆ្នៃ​ម៉ូដ​កាបូប​សម្រាប់​សិប្បកម្ម​ធ្វើ​ពី​សូត្រ បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ស្ត្រី​ពិការ​នៅ​កម្ពុជា ហើយ​សុំ​ឲ្យ​សង្គម​ខ្មែរ​បញ្ឈប់​ការ​រើស​អើង និង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ជន​ពិការ។
ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​ប្រវត្តិ​តស៊ូ និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​រូប​នេះ​  ស្តាប់សំឡេង 

សកម្មភាព​ការងារ​របស់​អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី

2011-02-18
អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ដែល​ជួយ​បង្ហាត់​ហ្វឹកហ្វឺន​ដល់​ស្ត្រី​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចេះ​វិជ្ជា​ជំនាញ​សិប្បកម្ម​ធ្វើ​អំពី​សូត្រ​ខ្មែរ មាន​កាបូប​គ្រប់​ធុន កន្សែង​បង់ក​ជា​ដើម។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​ឈ្មោះ ស៊ូលី ង៉ូយ ដែល​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ខាវអ៊ីដាង នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៨២ នៅ​ពេល​អ្នកស្រី​អាយុ​បាន ២​ឆ្នាំ។ អ្នកស្រី ស៊ូលី ង៉ូយ ដែល​បញ្ចប់​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ បច្ចុប្បន្ន​ធ្វើការ​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មួយ​ឈ្មោះ Khmer Girls in Action នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​សកម្មភាព​ការងារ​ជួយ​ដល់​ស្ត្រី​ពិការ​នៅ​កម្ពុជា ៖  ស្តាប់សំឡេង 

តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ?

2011-02-11
ដោយសារ​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​ពលរដ្ឋ​ជាង ៦០% ទូទាំង​ពិភពលោក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​បច្ចុប្បន្ន​នេះ មាន​បញ្ហា​ចោទ​សួរ​ជា​ច្រើន​ថា តើ​ទូរស័ព្ទ​ដៃ​មាន​សុវត្ថិភាព​ដែរ ឬ​ទេ? ហើយ​តើ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​រលក​កាំរស្មី​ចេញ​ពី​ទូរស័ព្ទ​ដៃ (Microwave Radiation from Mobile Phones) អាច​នឹង​នាំ​ឲ្យ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល​ពិត​មែន ឬ​យ៉ាង​ណា? ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​ពិស្ដារ​អំពី​បញ្ហា​ផល​វិបាក​នានា ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ៖ សា្តប់សំឡេង 

ផលិតផល​ធ្វើ​អំពី​សូត្រ​ដោយ​ស្ត្រី​ពិការ​នៅ​កម្ពុជា

2011-02-04
ផលិតផល​ធ្វើ​អំពី​សូត្រ​ខ្មែរ មាន​កាបូប​គ្រប់​ធុន កន្សែង​បង់ក ត្រូវ​បាន​អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី បាន​យក​មក​ដាក់​តាំង​ពិព័រណ៍ និង​លក់​នៅ The Los Angeles Convention Centre ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៤ ខែ​មករា ឆ្នាំ​២០១១ កន្លង​មក​នេះ នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ ប្រធាន​អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី បាន​មាន​ប្រសាសន៍​ថា ភ្ញៀវ​ដែល​មក​ទស្សនា​ការ​តាំង​ពិព័រណ៍ និង​ឈ្មួញ​រក​ស៊ី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​កោតសរសើរ​ស្នាដៃ​សិប្បកម្ម​ធ្វើ​ពី​សូត្រ​របស់​ខ្មែរ។
ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ ៖  ស្តាប់សំឡេង ​

រដ្ឋាភិបាល​កម្ពុជា​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ទិវា​នារី​អន្តរជាតិ



RFA/Keo Nimol
រូប​ថត​ថ្ងៃ​ទី​៨ មីនា ២០១១៖ លោក ភីល រ៉ូប៊ើតសាន់ 
(Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់ 
យូ​មិន​រ៉ៃ​វ៉ាត់ (Human Right Watch)

2011-03-08
នៅ​កម្ពុជា​មាន​រៀបចំ​ពិធី​ជួប​ជុំ​អបអរ​ទិវា​នារី ៨ មីនា តែ​ការ​អនុញ្ញាត​នៅ​មាន​ភាព​លំអៀង ដោយ​សមាគម និង​អង្គការ​ខ្លះ​គេ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​កន្លែង​ស្នើ​សុំ​ទេ។
អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​ឈ្មោះ យូ​មិន​រ៉ៃ​វ៉ាត់ (Human Right Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ទី​៨ មីនា រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បដិសេធ​មិន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ឈ្មោះ​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) រៀបចំ​ការ​ជួប​ជុំ​សមាជិក​ប្រមាណ ២០០០​នាក់ នៅ​មុខ​វត្តបទុមវតីដើម្បី​អបអរ​ខួប​លើក​ទី​១០០ ទិវា​នារី​អន្តរ​ជាតិ ៨​មីនា។
លោក ភីល រ៉ូប៊ើតសាន់ (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់ យូ​មិន​រ៉ៃ​វ៉ាត់ (Human Rights Watch) បាន​មាន​ប្រសាសន៍​ថា ៖ "អង្គការ Human Right Watch មាន​ការ​ព្រួយ​បារម្ភ​ថា ចំពោះ​ការ​ចុះ​ថយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្ងៃ​នេះ យើង​បាន​ឃើញ​សេរីភាព​នៃ​ការ​ជួប​ជុំ​គ្នា​ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​ដើម្បី​អបអរ​ទិវា​នារី​អន្តរ​ជាតិ ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដែល​បាន​ដាក់​តាំង​ដោយ​ក្រសួង​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​បាន​រំលោភ​លើ​ស្មារតី​ទិវា​នារី ៨ មីនា ដោយ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្បែរ​អតីត​សាល​ប្រជុំ​រដ្ឋ​សភា។ ការ​ជួប​ជុំ​នោះ​គ្រោង​មាន​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ចូល​រួម​ផង​ ដែរ តែ​គាត់​បាន​បដិសេធ​មិន​ចូល​រួម​វិញ ក្រោយ​ពេល​សាលា​រាជ​ធានី​មិន​អនុញ្ញាត​ឲ្យ​ជួប​ជុំ​នៅ​ទី​នោះ។ ហើយ​ការ​បដិសេធ​នោះ មិន​បាន​ប្រាប់​ហេតុ​ផល​ទៀត​ផង"

អង្គការ​លីកាដូ​ចែក​អំណោយ​ជូន​ទណ្ឌិត​ស្ត្រី​នៅ​គុក​ព្រៃ​ស

2011-03-08
ស្ត្រី​ទណ្ឌិត​ជា​ច្រើន​រយ​នាក់ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក៏​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ដែរ។
ទណ្ឌិត​ជា​ស្ត្រី​ភេទ​ចំនួន ៤៥៨​នាក់ និង​កុមារ​ទៅ​រស់​នៅ​តាម​ម្ដាយ​ជាប់​ពន្ធនាគារ​ចំនួន ១០​នាក់ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១១ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ លើក​ទី​១០០ នៅ​ក្នុង​គុក​ព្រៃ​ស ឬ​ហៅ​ថា​មជ្ឈ​មណ្ឌល​អប់រំ​កែប្រែ (ម២) ដោយ​មាន​កម្មវិធី​សំដែង​របាំ​គោះ​ត្រឡោក ច្រៀង​លេង​កម្សាន្ត និង​ចែក​អំណោយ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ។
នៅ​ក្នុង​ពិធី​នោះ អាជ្ញាធរ​គ្រប់​គ្រង​គុក​ព្រៃ​ស បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាសែត​ថត​យក​រូប​ភាព​អ្នក​ទោស ដើម្បី​ផ្សព្វ​ផ្សាយ​ទេ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​សម្ភាស និង​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ​ជា​ធម្មតា។

កម្មវិធី​ពិសេស​នៃ​ចលនា​ស្ត្រី​បក្ស​សមរង្ស៊ី​ក្នុង​ទិវា​នារី​អន្តរជាតិ

2011-03-04
ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០០ នៃ​ទិវា​នារី​អន្តរជាតិ​៨ ខែ​មីនា នៅ​ឆ្នាំ​នេះ ចលនា​ស្ត្រី​នៃ​គណបក្ស សម រង្ស៊ី នឹង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​កម្មវិធី​ថ្មី​មួយ ដោយ​ដាក់​ចំណង​ជើង​ថា "ជំហាន​ទៅ​មុខ​របស់​ស្ត្រី​ជាមួយ​ស្ត្រី"។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​របស់​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ​នៅ​តាម​មូលដ្ឋាន គឺ​នឹង​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល។

ប្រវត្តិ​តស៊ូ​និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​ម្នាក់​នៅ​កំពង់ចាម

2011-02-25
កញ្ញា កុយ គឹមស្រៀង គឺ​ជា​ស្ត្រី​ពិការ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពិការ​ប្រមាណ​ជាង ៤០​នាក់ ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​មាន​ ឈ្មោះ​ថា មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រោយ​មន្ទីរពេទ្យ​ជ័យជម្នះ ក្នុង​ទី​រួម​ខេត្ត​កណ្ដាល។
កញ្ញា គឹម ស្រៀង ដែល​ជា​អ្នក​ឆ្នៃ​ម៉ូដ​កាបូប​សម្រាប់​សិប្បកម្ម​ធ្វើ​ពី​សូត្រ បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​ ស្ត្រី​ពិការ​នៅ​កម្ពុជា ហើយ​សុំ​ឲ្យ​សង្គម​ខ្មែរ​បញ្ឈប់​ការ​រើស​អើង និង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ជន​ពិការ។
ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​ប្រវត្តិ​តស៊ូ និង​សកម្មភាព​ការងារ​របស់​ស្ត្រី​ពិការ​រូប​នេះ ៖

សកម្មភាព​ការងារ​របស់​អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី

2011-02-18
អង្គការ​មូលនិធិ​ស្ត្រី​ដើម្បី​ស្ត្រី គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ដែល​ជួយ​បង្ហាត់​ហ្វឹកហ្វឺន​ដល់​ស្ត្រី​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ចេះ​វិជ្ជា​ជំនាញ​សិប្បកម្ម​ធ្វើ​អំពី​សូត្រ​ខ្មែរ មាន​កាបូប​គ្រប់​ធុន កន្សែង​បង់ក​ជា​ដើម។
អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​ឈ្មោះ ស៊ូលី ង៉ូយ ដែល​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ខាវអ៊ីដាង នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៨២ នៅ​ពេល​អ្នកស្រី​អាយុ​បាន ២​ឆ្នាំ។
អ្នកស្រី ស៊ូលី ង៉ូយ ដែល​បញ្ចប់​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ បច្ចុប្បន្ន​ធ្វើការ​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មួយ​ឈ្មោះ Khmer Girls in Action នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។
ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយការណ៍​អំពី​សកម្មភាព​ការងារ​ជួយ​ដល់​ស្ត្រី​ពិការ​នៅ​ កម្ពុជា ៖

Sochua in legal limbo

SRP lawmaker Mu Sochua (left) speaks during a press
conferencein Phnom Penh in January.
(Photo by: Sovan Philong)
Thursday, 24 February 2011
Meas Sokchea
The Phnom Penh Post

Outspoken opposition lawmaker Mu Sochua could remain without her parliamentary immunity for up to five years, according to a leaked letter from the Ministry of Justice, drawing criticisms from legal experts who say her immunity should have been restored already.

In a January 28 letter to the National Assembly, Long Phol, a secretary of state at the Ministry of Justice, stated that Mu Sochua could have her immunity restored in two ways.

She can either lodge a request with the Appeal Court a year after her punishment is completed, or wait for the immunity to be restored automatically, five years after the completion of her punishment.

ថ្ងៃបុណ្យនៃក្តីស្រលាញ់បង្កើតសន្តិភាព សាមគ្គីភាព ការភ្លើតភ្លើនរបស់យុវវ័យខ្លះធ្វើឱ្យពិធីបុណ្យប្រែធាតុ

បុណ្យ​នៃ​ក្ដី​ស្រលាញ់​១៤ កុម្ភៈ ដែល​ហៅ ម្យ៉ាងទៀត​ថា ថ្ងៃ​បុណ្យ​សង្សារ​ហាក់ដូចជាមាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ឡើង​ ក្នុងស្រទាប់​យុវវ័យ ឬ​មនុស្ស​វ័យក្មេង ។ ពិតណាស់​ការ​ចេះ​ស្រលាញ់​រាប់អាន​គ្នា​ទៅ​វិញទៅ​មក គឺជា​ប្រការ​ល្អ​មួយ​ក្នុង​សង្គម​ជា​ជាងការ​ស្អប់ខ្ពើម​គ្នា​ដូច​ជា​ការ​ ស្រលាញ់​រវាងម្ដាយ ឪពុក និង​កូនប្រុស​ស្រី បងប្អូនស្រលាញ់​គ្នា មិត្ដភក្ដិ​ស្រលាញ់​គ្នា គ្រួសារ មួយ​ទៅ​គ្រួសារ​មួយ​ក៏​ចេះ​ស្រលាញ់ដែលប្រការ​​នេះ​មិន​ថា​ពូជសាសន៍​ណា​ទេ គឺ​ចង់បានបែប​នេះ ព្រោះ​វា​បង្កើត​នូវ​សន្ដិភាព និងសាមគ្គីភាព ។

ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់


ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់
ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​យុវវ័យ​មួយចំនួន​ហៅថាថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃ​ដែល​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះ​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ មាន​ចំណា​ប់​​អារម្មណ៍​​យ៉ាងខ្លាំង ​ទៅលើ​ពី​ធី​បុណ្យ​នេះ។ ពិធី​នេះ​ ត្រូវបាន​គេ​ប្រារ​ព្ឋ​ឡើងនៅក្នុង​ថ្ងៃទី ១៤ ខែ​កុ​ម្ភះ​រៀងរាល់ឆ្នាំ។វាមិនមែន​គ្រាន់តែ​ជា​ថ្ងៃ​សំរាប់តែ​យុវវ័យ​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​ក៏​អាច​ចូលរួម​បង្ហាញ​សេចក្តីស្រលាញ់​របស់គេ​ ផងដែរ។ បុណ្យ​នៃ​សេចក្តីស្រលាញ់​មាន​ដើមកំណើត​ពី​ប្រទេស​រ៉ូម៉ាំង ហើយ​មានការ​ពិណនា​ផ្សេងៗគ្នា​ ចំពោះ​ប្រវត្តិ​នៃ​បុណ្យ​នេះ។

My Visit with Aung San Suu Kyi- Part 1

    Daw Aung San Su Kyi wants to modify sanctions and in her own words when members of the Council of Asian Liberals and Democrats recently met her at her Rangoon residence, she says: ” I want to know how and why sanctions are hurting the Burmese people”. Sanctions were imposed on Cambodia from from the early to late 1980′s, after my country came out of from the “liberation” from the Khmer Rouge regime, with help from Vietnam. I shared with Daw Aung San Suu Kyi the Cambodian experience on the lifting of sanctions which allows the West to pour in US$1 billion per year. Much development and progress have been made in infrastructure, health and education, private enterprises and strengthening of state institutions. It has allowed the civil society to pull in roots and take part in all sectors of development. However, the lifting of sanctions does not guarantee freedom, protection of human rights and democratic rules and rule of law. I pointed out the facade of democracy that is taking place in Cambodia today. I warned of the complacency of the donor community to violations of human rights as the West wants Cambodia to be a success story of a post-conflict nation.
    Daw Aung San Suu Kyi continues to have leverage on the regime in Burma as she has the key to the lifting of sanctions. Like the regime in Cambodia, the Burmese regime may want to build a facade of democracy. Election was just held for the first time in 20 years. To the Burmese regime, this maybe their gesture towards building democracy. But this is far from being acceptable to Daw Aung San Suu Kyi and to her National League for Democracy.

បុស្បា ប៉ាន់ កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ

 ដោយ ចាន់ លីដា

នៅថ្ងៃ​ទី២៥​-២៦​ខែ​កុម្ភៈ​ខាង​មុខ ការ​ប្រគំ​តូរ្យតន្ត្រី​មួយ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​មុខ​ប្រាសាទ​បាយ័ន ​ខេត្ត​សៀមរាប​ដើម្បី​រំលឹក​ដល់ “ព្រះគុណគ្រូ” ក្នុង​សម័យ​អង្គរ ដែល​​បាន​​បង្កើត​ និង​បាន​បន្សល់​ទុក​របាំ​តូរ្យតន្ត្រី​ខ្មែរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ការប្រគំ​តន្ត្រី​នេះ​គឺ​ជា​ការ​ ប្រមូល​ផ្តុំ​​​រវាង​សិល្បករ​ខ្មែរ និង​បរទេស​មួយ​ចំនួន​ធំ ដើម្បី​ចូលរួម​នៅក្នុង​កម្មវីធី​បុស្បា​ប៉ាន់​អង្គរ​ឆ្នាំ​២០១១។ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បុស្បា ប៉ាន់ កុមារី​វ័យ​ក្មេង​មួយ​ដួង កំពុង​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ល្បី​ដែល​កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​ សិល្បៈ​ខ្មែរ។ ភាព​ក្លាហាន​ និង​ទេពកោសល្យ​ខ្ពស់​ច្រើន​យ៉ាង​​របស់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ អាច​នឹង​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​នាង​ឈាន​ឡើង​ដល់​លំដាប់​ថ្នាក់​ អន្តរជាតិ​នា​ពេល​ខាង​មុខ។
ស្តាប់សំឡេង