Showing posts with label ព៍ត័មានអំពីសង្គមស្ត្រី. Show all posts
Showing posts with label ព៍ត័មានអំពីសង្គមស្ត្រី. Show all posts

អាជា្ញធរទួលគោក ពង្រឹងសន្តិសុខ ដើម្បីកាត់បន្ថយ បទល្មើស និងបំបាត់ភាព អនាធិបតេយ្យ

Photo by DAP-NEWS
ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់ រាល់សកម្មភាព បទល្មើស ដែលកើតឡើង ជាយថាហេតុ អាជា្ញធរខណ្ឌ ទួលគោក បានដឹកនាំកម្លាំង សមត្ថកិច្ចចុះ ប្រតិបត្តិការ ឆែកឆេរអាវុធជាតិ ផ្ទុះនិង ប្រមូលស្រ្តីរកស៊ីផ្លូវភេទ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២ គោលបំណង បំបាត់ភាព អនា ធិបតេយ្យប៉ះ ពាល់សណ្តាប់ធ្នាប់ សាធារណៈនិង រឿងអសន្តិសុខសង្គម ។
អភិបាលរង ខណ្ឌទួលគោកលោក សាំង សុភះវិចិត្រ បាននិយាយថា រឿងសន្តិសុខសង្គម ជារឿងសំខាន់ ដែលយើងគ្រប់គ្នាត្រូវយក ចិត្តទុកដាក់ ។ តែដោយឡែករឿងសណ្តាប់ធ្នាប់ក៍ដូចគ្នាផងដែរ ។
 លោកភិបាលរងរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីមានភាព អនាធិបតេយ្យ កើតឡើង ដោយសារ ស្រ្តីរកស៊ីផ្លូវភេទ ឈរត្រៀបត្រា បោយដៃហៅភ្ញៀវ តាមដងផ្លូវ សាធារណៈហើយនោះ អាជា្ញធរ ទួលគោក ក៍ចាត់វិធានការ ប្រមូលពួកគាត់ ដើម្បីបញ្ជូនទៅមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ គោល បំណងចង់កាត់បន្ថយ ការគ្មានសណ្តាប់ធ្នាប់ ។
គោលដៅចំនួន៥ ត្រូវបានអាជា្ញធរ ចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ក្រោយពីយុទ្ធនាការ ឆែកឆេរអាវុធ ជាតិផ្ទុះ បានធ្វើឡើងមុនរយះពេលកន្លះម៉ោង កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ ។
ពាក់ព័ន្ធនឹងការត្រួតពិនិត្យ អាវុធជាតិផ្ទុះពេលយប់នេះផង ដែរតាមបណ្តាខណ្ឌផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ គេក៍សង្កេតឃើញថា មានយុទ្ធនាការដូចគ្នា ក្រោយពីអភិបាល រាជធានី ភ្នំពេញ លោកកែប ជុតិមា បានដាក់ផែនការឲ្យពង្រឹង សន្តិសុខហើយនោះ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

ស្ត្រី​មានតួនាទី​សំខាន់ក្នុងការ​អនុ​វត្ត​នយោបាយ​ភូមិ-សង្កាត់​​ មានសុវត្ថិភាព

ថ្ងៃសៅរ៏ ទី៣ ខែមិនា ឆ្នាំ២០១២ ម៉ោង ១២:៥៣

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២ មីនា ​​​​ឆ្នាំ ២០១២ មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជ​ធានីភ្នំពេញ​ បាន​ប្រារព្ធ​​​​ពិធី​​អបអរទិវា​អន្ត​រជាតិ​នារី​​៨ ​មីនា ​ក្រោម​អធិប​តីភាព​លោកស្រីទូច សារ៉ុម ​​អភិបាល​​​រង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​ពិភព​លោក​​កំពុង​ត្រៀម​រៀបចំ​​​ប្រារព្ធ​​​​ពិធី​នេះ​ដែរ ​​ជាពិសេសស្ត្រី ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរ​សាធារណ​ការ និងដឹកជញ្ជូន​រាជធានីភ្នំពេញបានឱ្យដឹងថា ​បង​ប្អូននារីយើងបម្រើការងារជូនមន្ទីរ​មានច្រើន​ផ្នែកដូចជា ការងាររដ្ឋបាល​, ការ​ចុះ​បញ្ជី​យាន​យន្ត, ការផ្តល់ប័ណ្ណបើកបរ, ការ​ងារ​បោស​សម្អាត​,​​ថែទាំសួនច្បារ,​ការងារ​បណ្តាញ​លូទឹកជាដើម ។ ការងារទាំងអស់នេះ បាន​រួម​ចំណែកអភិវឌ្ឍរាជធានីភ្នំពេញ ហើយមិនអាច​ខ្វះបានឡើយ​​ពីការ​ចូលរួម​របស់បង​ប្អូន​នារី និង​ជាមោទនភាពមួយរបស់មន្ទីរដែលសម្រេចបាន​ សមិទ្ធផលយ៉ាងច្រើនជូនសាលារាជធានីភ្នំពេញ ​មិន​តែ​ប៉ុណ្ណោះ ​ពួកគាត់​បាន​រួម​ចំណែក​លើកទឹក​ចិត្តស្វាមីខ្លួនឱ្យ​បំពេញ​ ការងារបានល្អប្រសើរ ។
លោកស្រីទូច សារ៉ុម អភិបាល​រងរាជ​ធានី​ភ្នំពេញបានលើកឡើងថា ជីដូន, អ្នកម្តាយ, បង​ស្រី, ប្អូនស្រី មានតួនា​ទី​សំខាន់ក្នុងការ​ចូលរួម​អនុវត្តគោលនយោបាយភូមិ-សង្កាត់ មាន​សុវត្ថិ​ភាព តាមរយៈ​ការបន្ត​អប់រំកូនចៅឱ្យដើរផ្លូវល្អ ធ្វើឱ្យភូមិ-សង្កាត់​គ្មាន​ក្មេងទំនើង, គ្មាន​គ្រឿង​ញៀន,​គ្មានល្បែងស៊ី​សង, គ្មានអំពើជួញដូរផ្លូវ​ភេទជាដើម ។ លោកស្រីបញ្ជាក់ទៀតថា ក្មេង​ទំនើងមិន​មែនមានតែ​ក្មេងប្រុសនោះទេ ក្មេងស្រី​ក៏មានដែរ ដូច្នេះតួនាទី​របស់អ្នកម្តាយកាន់តែ​សំខាន់ទៀត ក្នុងការអប់រំ​កូនកុំ​ឱ្យ​ប្រព្រឹត្តខុសឆ្គង​ស្របនឹងប្រធានបទ​ ទិវាអន្តរជាតិនារីឆ្នាំនេះ​គឺ​«អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ» ។​ លោកស្រី​​បាន​បន្ថែមថា បងប្អូននារី​មាន​​តួនាទីដ៏ចាំបាច់ទាំង​ក្នុង​សង្គម និងគ្រួសារ​តាម​រយៈការគាំទ្រ​លើកទឹក​ចិត្តពីថ្នាក់ដឹកនាំអង្គភាព,​ មិត្តរួមការងារ, ក្រុម​គ្រួសារ និងជា​ពិសេសនោះ​គឺកត្តាខ្លួនឯងតែម្តង ។ នាឱកាសនោះ បងប្អូន​ជាបុរសជាស្វាមី​ជាថ្នាក់ដឹកនាំ ក៏បានប្រគល់​ជូន​បាច់ផ្កា វត្ថុ​អនុ​ស្សាវរីយ៍ដល់បងប្អូននារីយើងដោយភាពរីក
រាយស្និទ្ធស្នាល និងស្មើភាព​គ្រប់​ការ​ងារ  ៕

MP Mu Sochua, to attend Global Ambassador’s Program in Haiti

photograph by Cattleya Jaruthavee
On February 28 to March 1, 2012 Cambodian Member of Parliament Mu Sochua will act as a Global Ambassador for the launch of the Vital Voices and Bank of America global mentoring program “The Global Ambassador’s Program” in Pétion-Ville, Haiti. The program seeks to resolve the women’s leadership gap by connecting the expertise of the world’s top women from business, media, government and civil society to outstanding emerging local women leaders. The 2012 program’s Global Ambassadors include: American actress and activist Maria Bello; Minister of Agriculture in the Republic of Liberia, Dr. Florence Chenoweth; a Marketing Executive at the Bank of America Merrill Lynch; and Constance Morella, the former United States Government Ambassador to the OECD.
Haitian women’s voices are barely present in the country’s social and economic decision making processes. Currently, women make up less than 3% of Haiti’s Parliament. As a result, throughout the course of the past few months, Haitian women’s organizations have hosted 308 focus groups for women across the country to identify and develop policy platforms regarding key issues affecting Haitian women. The Global Ambassador’s Program will provide a space for local leaders to meet, consult, and develop their policy platforms under the mentorship of the Global Ambassadors.
During the program, Haitian women leaders will draft a set of policy priorities based on the issues identified by Haitian women across the country. Each Global Ambassador, including MP Mu Sochua, will mentor two extraordinary Haitian women leaders as they lead this consultative process to produce a National Women’s Platform. On March 1, the National Women’s Platform will be presented to President Michel Martelly to ensure the acknowledged policy priorities are accounted for in the next legislative cycle.

អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ ព្រំដែន(PSF-ONGD)កំពុង​ពង្រឹង​នូវ​តួនាទី និង​ចំណេះ​ដឹង​ជន​បង្គោល​ជា​ស្ត្រី​នៅ​តាម​សហគមន៍​ជនជាតិ​ភាគតិច​ក្នុង​ ខេត្ត​រតនគីរី​

ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)ដោយ​មាន​ការ​សហការ​ជា​ មន្ទីរ​កិច្ចការ​នារី​ខេត្ត​រតនគីរី បាន​នឹង​កំពុង​បណ្ដុះបណ្ដាល​ស្ត្រី​បង្គោល​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ​២០០​នាក់​មក​ពី​១៦៧​ភូមិ​នៅ​មជ្ឈមណ្ឌល​ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍន៍​ក្នុង ​ក្រុង​បាន​លុង​។
ស្ត្រី​ដែល​កំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​គឺ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ភូមិ ​ ខ្លះ​មាន​តួនាទី​ជា​ចាស់​ទុំ​ភូមិ ប្រធាន​/អនុប្រធាន​ភូមិ ជំនួយ​ការ​ភូមិ ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ ឆ្មប​បុរាណ នារី​ឃុំ​ទទួល​បន្ទុក​កិច្ចការ​ស្ត្រី​និង​កុមារ​និង​កិច្ចការ​នារី​ស្រុក​ ជាដើម​។ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​ដោយ​មាន​ការ​សហការ​ ជាមួយ​មន្ទីរ​កិច្ចការ​នារី​បាន​ធ្វើការ​ផ្ដល់​ចំណេះដឹង​ដល់​ស្ត្រី​បង្គោល​ តាំង​ពី​ឆ្នាំ​២០០៧​មក​ម្លេះ ដោយ​មាន​ការ​បណ្ដុះបណ្ដាល​ផ្ដល់​ចំណេះដឹង​ពាក់ព័ន្ធ​ពី​បញ្ហា​សុខភាព​មាតា សុខភាព​បន្ត​ពូជ​និង​សុខភាព​កុមារ ​ព្រម​ទាំង​បាន​ជួយ​គាំទ្រ​ពួក​គាត់​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ទាំង​នេះ​ ដល់​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់​។
ជា​ធម្មតា​ស្ត្រី​បង្គោល​ទាំង​២០០​នាក់​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម ​ដោយ​ក្នុង​មួយ​ក្រុម​មាន​ប្រហែល​ជា​២៣​នាក់​ទៅ​តាម​ជន​ជាតិ​និង​ភាសា​ដែល​ ពួក​គាត់​និយាយ​។ ពួក​គាត់​ត្រូវ​ឡើង​មក​ក្រុង​បាន​លុង​ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈ​ពេល ​មួយ​សប្ដាហ៍​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ​ដោយ​ស្នាក់​នៅ​រួម​គ្នា សិក្សា​រួម​គ្នា​នៅ​មជ្ឈមណ្ឌល​ហើយ​ពួក​គាត់​ត្រូវ​បាន​បណ្ដុះបណ្ដាល​ពី​វិធី ​សាស្ត្រ​ដើម្បី​ធ្វើ​អោយ​មាន​ការ​ចូល​រួម អំពី​សិទ្ធិ បញ្ហា​សុខភាព យេនឌ័រ និង​បញ្ហា​អំពើ​ហិង្សា...។
សៀវភៅ​ណែនាំ​សម្រាប់​ស្ត្រី​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​បើកទូលាយ(OI)និង​ អង្គការ​សន្តិភាព​និង​ការអភិវឌ្ឍន៍​(PyD)ត្រូវ​បាន​កែ​សម្រួល​ដោយ​អង្គការ​ សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​ដើម្បី​ប្រើប្រាស់​ជា​សម្ភារៈ ​សិក្សា​មួយ​សម្រាប់​បណ្ដុះបណ្ដាល​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។ នៅ​អំឡុង​ពេល​បណ្ដុះបណ្ដាល​គ្រូ​សម្របសម្រួល​ដែល​មាន​បទពិសោធន៍ ​និង​ស្ត្រី​បង្គោល​បាន​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ ទៅ​មក​។ ហើយ​ការ​ពិភាក្សា​និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​នេះ​មិន​ត្រឹម ​តែ​នៅ​ពេល​សិក្សា​នោះ​ទេ​សូម្បី​តែ​នៅ​ហូបបាយ ពេល​សម្រាក ងូតទឹក​ពួក​គាត់​បាន​ពិភាក្សា​គ្នា​រហូត​ព្រម​ទាំង​បាន​បង្កើន​ទំនាក់ទំនង​ រវាង​គ្នា​និង​បង្កើត​បណ្ដាញ​ស្ត្រី​មិន​ផ្លូវ​ការ​មួយ​ទៀត​ផង​។
នៅ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​ភូមិ​រៀង​ៗ​ខ្លួន​វិញ ការ​ផ្ទេរ​ចំណេះដឹង​ត្រូវ​បាន​ធ្វើ​ឡើង​គឺ​មិន​ត្រឹម​តែ​ចំណេះដឹង​ដែល​បាន​ សិក្សា​បណ្ណោះ​ទេ ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ស្ត្រី​នៅ​តាម​ភូមិ​ដទៃ​ៗ​ក៏​ត្រូវ​បាន​ ផ្សព្វផ្សាយ​បន្ត​ដល់ ប្រជាជន​នៅ​ក្នុង​ភូមិ​ផង​ដែរ​៕
 

មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី​បាន​ទទួល​វគ្គ​ បណ្ដុះបណ្ដាល​ស្ដីពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ

 

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​បាន​ធ្វើ​ការ​សហការ​ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​កិច្ចការ​នារី​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​ស្ដីពី​ អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​ប្រចាំ​នៅ​ខេត្ត​រតនគីរី ហើយ​ជា​សរុប​មាន​ស្រី​ចំនួន​២២​នាក់ និង​សរុប​ចំនួន​២៨​នាក់ បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​កសាង​សមត្ថភាព​បន្ថែម​លើ​ប្រធានបទ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល​នៅ​តាម​មន្ទីរ​ដែល​ ពាក់ព័ន្ធ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​រតនគិរី​ពី​ការ​ អនុវត្តន៍​វិធីសាស្ត្រ​ជាក់​ស្ដែង​និង​រួម​គ្នា​ដើម្បី​ការពារ ស្វែងរក គ្រប់គ្រង និង​គាំទ្រ​ដល់​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ព្រម​ទាំង​លើក​កម្ពស់​ ជំរុញ​អោយ​មាន​បណ្ដាញ ការងារ​ដែល​មាន​ការ​ពាក់ព័ន្ធ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ដោះ​ស្រាយ​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ​។
វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ពីរ​ថ្ងៃ​បាន​ផ្ដោត​ទៅ​លើ និយមន័យ​នៃ​អំពើ​ហិង្សា ប្រភេទ​នៃ​អំពើ​ហិង្សា ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ជន​រង​ គ្រោះ ឥទ្ធិពល​នៃ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត ផ្លូវកាយ អាកប្បកិរិយា និង​ការ​គិត​ព្រម​ទាំង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​សម្រេច ​អោយ​​បាន​នូវ​គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល។
ចុង​បញ្ចប់​នៃ​វគ្គ​អ្នក​ចូលរួម​ត្រូវ​បាន​ធ្វើ​តេស្ត​វាស់​វែង​ចំណេះ​ដឹង​ ដែល​បង្ហាញ​អោយ​យើង​ឃើញ​ថា ចំណោះ​ដឹង​របស់​ពួក​គាត់​មាន​ការ​រីក​ចំរើន​ទៅ​លើ​ប្រធានបទ​អំពើ​ហិង្សា​នៅ​ ក្នុង​គ្រួសារ ឥទ្ធិពល​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​កិច្ចការ​ពារ​ ជនរងគ្រោះ បុព្វហេតុ​និង​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ របៀប​ជួយ​អន្តរាគមន៍​នៃ​ករណី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​សំខាន់​ បំផុត​នោះ​អ្នក​ចូល​រួម​ទាំង​អស់​បាន​ចងក្រង​ជា​បណ្ដាញ​ដើម្បី​ចូលរួម​ដោះ​ ស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​កើត​មាន​ឡើង​នៅ​ពេល​អ្នក​អនាគត ។

ប្រធានបទ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ត្រូវ​បាន​ បណ្ដុះបណ្ដាល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

 

កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ​អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន ​(PSF-ONGD) ​បាន​រៀប​ចំ​ការ​​បណ្ដុះបណ្ដាល​មួយ​ស្ដី​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដល់​និស្សិត​អនុបណ្ឌិត​ជំនាញ​ផ្នែក​ប្រឹក្សា​និង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត ​ធ្ងន់ធ្ងរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​មាន​ការ​ជួយ​សម្របសម្រួល​ ពី​អង្គការ​អាល្លឺម៉ង់​មួយ​ហៅ​កាត់​ថា ​(GIZ)។ នៅ​កំឡុង​ពេល​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​និស្សិត​ចំនួន​២០​នាក់​ បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ហើយ​គ្រូ​សម្របសម្រួល​នៅ​ក្នុង​ វគ្គ​នេះ​មាន​លោកស្រី​វេជ្ជបណ្ឌិត TanjaShunert ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ Deutsche Gesellschaft Fur InternationaleZusammenarbeit (GIZ) , លោកស្រី Cova Alvarez អ្នក​ជំនាញ​ផ្នែក​យេនឌ័រ និង​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​លោក​វេជ្ជបណ្ឌិត Hector Rifa​ នាយក​គម្រោង​របស់​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​ (PSF-ONGD) និង​ជា​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​អូវីដូ​ប្រទេស​អេស្ប៉ាញ ។
ជា​លទ្ធផល​បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ គ្រួសារ​ដែល​រៀបចំ​ដោយ​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន (PSF-ONGD) នេះ​ប្រធានបទ​ថ្មី​មួយ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្រិត​សិក្សា​ អនុបណ្ឌិត​ផ្នែក​ប្រឹក្សា​និង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ក្រោម​ ចំណង​ជើង​នៃ​ការ​ការពារ, ការ​គ្រប់​គ្រង​និង​ការ​ស្វែង​រក​ការ​ព្យាបាល​នៃ​ជន​រងគ្រោះ​ពី​អំពើ​ហិង្សា ​នៅ​ក្នុង​គ្រួសារ ។ សេចក្ដី​សង្ឃឹម​គឺ​ដើម្បី​ធ្វើ​អោយ​មាន​ការ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​អំពើ​ ហិង្សា​នៅ​ក្នុង​គ្រួសារ​ចេញ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​រយះ​ការ​បណ្ដុះបណ្ដាល​អោយ​មាន​គ្រូ​នៅ​ពេល​អនាគត ។ ហើយ​វា​មាន​សារៈសំខាន់​ក្នុង​ការ​បង្ហាញ​អោយ​ឃើញ​ថា​និស្សិត​ដែល​បាន​ចេញ​ពី ​កម្រិត​អនុបណ្ឌិត​នេះ គឺ​មាន​វិជ្ជាជីវៈ​ចិត្ត​វិទ្យា និង​វិទ្យាសាស្ត្រ​សង្គម​រួច​ជា​ស្រេច​គួប​ផ្សំ​​និង​ឯកទេស​ផ្សេង​ៗ​ទៀត ដែល​ជា​ការ​ផ្ដល់​ឱកាស​អោយ​ពួក​គាត់​បាន​ធ្វើការ​នៅ​តាម​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ៗ ។

បញ្ហា​យេនឌ័រ​និង​ការ​រំលោក​សិទ្ធិ​ស្ត្រី​គួរ​ត្រូវ ​បញ្ជ្រាប​ទៅ​ក្នុង​ គោលនយោបាយ ICT


ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ដៃ​​គូ​អភិវឌ្ឍ ព្រម​ទាំង​ផ្នែក​ឯកជន​បាន​ឯកភាព​គ្នា​ថា ​បញ្ហា​យេនឌ័រ​និង​ការ​រំលោក​សិទ្ធិ​ស្ត្រី​គួរ​ត្រូវ​បញ្ជ្រាប​ទៅ​ក្នុង​ គោលនយោបាយ​ICT​។ ការ​មូលមតិ​គ្នា​លើក​ឡើង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​លើក​ទី​មួយ​កាល​ ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៩ ឧសភា​ ២០១១ នៅ​សណ្ឋាគារ​ Sunway អំពី​ "ទស្សន​​​យេនឌ័រ ក្នុង​​ការ​អភិវឌ្ឍ​គោលនយោបាយ​​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មានវិទ្យា ICT"​​។
កិច្ច​ប្រជុំ​​​​ត្រូវ​បាន​រៀប​ចំ​ឡើង​​ក្នុង​គោល​បំណង​ពិភាក្សា​ស្វែង​យល់​ បន្ថែម​អំពី​គោលនយោបាយ​ជាតិ​ស្ដី​ពី​ បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​​ ​អំពី​ទំនាក់​ទំនង​រវាង​យេនឌ័រ​និង ICT និង​អំពី​ការ​បញ្ជ្រាប​​យេនឌ័រ​ទៅ​​ក្នុង​ការ​អភិវឌ្ឍ​​គោលនយោបាយ​ ICT តាម​វិស័យ​និង​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ ICT​។ ​កិច្ច​ប្រជុំ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូ​លាយ​ សហការ​ជា​មួយ​ក្រសួង​កិច្ច​នារី អង្គការ​អ៊ិកផាក​កម្ពុជា (Ecpat/Cambodia) សមាគម​អភិវឌ្ឍ​សុខភាព​ប្រជាជន អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម​ និង​ សមាគម​អភិវឌ្ឍ​ស្រុក​ស្រែ។

យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​១​របស់​ថៃ

ព្រឹក​មិញ​នេះ​បណ្ដា​សមាជិក​រដ្ឋសភា​ថៃ ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ​នេះ បាន​នាំ​គ្នា​បោះ​ឆ្នោត​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ហើយ នាយក​រដ្ឋមន្ត្រី​ទី​២៨​របស់​ប្រទេស​ថៃ ហើយ​ដែល​គ្មាន​នរណា​ទេ គឺ​អ្នក​ស្រី យិងលក្សណ៍ ជិនវ័ត្រ ប្អូន​ស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច នាយ ទក្សិណ ជិនវ័ត្រ
អតីត​អ្នក​ជំនួញ​អាយុ​៤៤​ឆ្នាំ​ រូប​នេះ​ជា​បេក្ខ​នារី​តែម្នាក់​គត់​ដែល​ទទួល​ការ​គាំទ្រ​ពីសមា​ជិក​សភា​ដល់ ​ទៅ​២៩៣​រូប​ក្នុង​ចំណោម​សមា​ជិក​សភា​ថ្មី​ទាំង​៤៩៦​រូប​ដែល​ចូល​រួម​បោះ​ ឆ្នោត​អនុ​ម័ត។ នេះ​ជាការ​ប្រកាស​របស់​ប្រធាន​សភា​ថ្មី​ថៃ នាយ សមស័ក្ដិ៍ កៀរតិសុរនន្ទ (ថៃ៖ สมศักดิ์ เกียรติสุรนนท์)។ តួ​លេខ​នេះ​គឺ​ជិត​ស្មើ​នឹង​ចំនួន​សមា​ជិក​សភា​នៃ​ក្រុម​ចម្រុះ​មាន​សមា​ជិក ​សភា​៣០០​រូប​ដែល​គណ​បក្សភឿ​ថៃ​ជា​អ្នក​ឈ្នះ​ឆ្នោត​សភា​​​បង្កើត​ឡើង​ជា​មួយ​គណ​បក្ស​៥​ទៀត​។
ការ​ដែល​អ្នក​ស្រី បាន​ជាប់​ឆ្នោត​សម្ដែង​ការ​គាំទ្រ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ក្លាយ​ជា​ស្ត្រី​ទី​១​របស់​ថៃ ដែល​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​១៦​របស់​ពិភព​លោក​ផង​ដែរ។
យិងលក្សណ៍ ជិនវ័ត្រ ជា​នរណា?

យិងលក្សណ៍ ជិនវ័ត្រ
ยิ่งลักษณ์ ชินวัตร
  • ប្រវត្តិ
យិងលក្សណ៍ ជិនវ័ត្រ មាន​ឈ្មោះ​លេង​ថា ប៉ូ កើត​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​១៩៦៧ នៅ​ស្រុក​សាន់កំផែង ខេត្ត​ជៀងហ្ម៉ៃ ប្រទេស​ថៃ។ នាង​ជា​ប្អូន​ស្រី​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទក្សិណ ជិនវ័ត្រ
  • ការ​សិក្សា និង​ការងារ
យិងលក្សណ៍ ជិនវ័ត្រ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​វិទ្យាល័យ​នៅ​សាលា​រៀន​រេយីំាជេវី​ វិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​រៀន​យុវរាជ​វិទ្យាល័យ។ បរិញ្ញាត្រី​ពី​មហាវិទ្យាល័យ​រដ្ឋសាស្ត្រ និង​រដ្ឋ​ប្រសាសនសាស្ត្រ នៃ​សាកល​វិទ្យាល័យ​ជៀងហ្ម៉ៃ មុខ​ជំនាញ​រដ្ឋ​សាស្ត្រ និង​រដ្ឋបាល​សាធារណៈ កាល​ពី​ឆ្នាំ​១៩៨៨ និង​បរិញ្ញា​ទោ នៃ​សាកល​វិទ្យាល័យ​ឃេនទ័រគី សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៩១។
  • ស៊ូ​មាគ៌ា​នយោបាយ
នៅ​ខែ​ឧសភា ឆ្នាំ​២០១១ គណៈបក្ស​ភឿ​ថៃ ដែល​មាន​ចំណង​ជិត​ស្និទ្ធ និង​អតីត​នាយក ទក្សិណ ជិនវ័ត្រ បាន​តែង​តាំង​អ្នក​ស្រី ជា​បេក្ខជន​​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​បោះ​ឆ្នោត​សាកល​ឆ្នាំ​២០១១។ លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គណៈបក្ស​របស់​លោក​ស្រី បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ដី ដោយ​ទទួល​បាន​កៅអី​ចំនួន​២៦៥ ក្នុង​ចំណោម​៥០០​កៅអី ក្នុង​សភា ធ្វើ​ឲ្យ​អ្នក​ស្រី​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី​២៨ របស់​ប្រទេស​នេះ។
________________________________________________________
អាន​ផង​ដែរ
១. លោក​ស្រី​​យីង​ឡាក់​ ស៊ី​ណាវ៉ាត្រា​ ​ត្រូវ​បាន​​ជ្រើស​តាំង​ជា​​នាយក​​រដ្ឋ​មន្ត្រី​ថ្មី​ថៃ
២. យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស្រី​លើកដំបូង​របស់​ថៃ​
៣. យី​ង​ឡាក់ បេក្ខនារីដែលរំពឹង​បាន​តំណែង​នាយករដ្ឋមន្ត្រី​
៤. បក្ស​ភឿ​ថៃ ឈ្នះ​ឆ្នោត​នៅ​ប្រទេស​ថៃ

Yingluck in the clear with [Thailand's] SEC



Yingluck Shinawatra, a prime minister candidate of opposition Pheu Thai party, greets from a helicopter upon her arrival for an election campaign rally in Chiang Mai province, northern Thailand Monday, June 13, 2011
(AP Photo/Wichai Taprieu)
Tul says verdict intended to 'protect' Shinawatras

14/06/2011
Bangkok Post

The Securities and Exchange Commission has cleared Pheu Thai Party's No.1 list candidate Yingluck Shinawatra of accusations that she broke securities law, insisting that its investigation into her had been concluded.

The SEC investigation was prompted by calls from two groups accusing her of making false transaction reports among other infractions in relation to securities she had allegedly held on behalf of her brother, ousted former prime minister Thaksin Shinawatra.

Kaewsun Atibhodhi, a member of the disbanded Assets Scrutiny Committee (ASC), and Tul Sitthisomwong, leader of the anti-red-shirt Network of Citizen Volunteers Protecting the Land, recently demanded that the SEC probe the alleged irregularities of Ms Yingluck's cases, which were related to an order by the Supreme Court's Criminal Division for Holders of Political Positions to seize 46 billion baht from Thaksin.

ប្រពៃណី​លែង​ដើម​ទ្រូង​ទទេ​របស់​ស្ត្រី​ខ្មែរ

នៅតាម​ជញ្ជាំង​ប្រាសាទខ្មែរ​បុរាណ​នា​សម័យ ​បុ​រេ​អង្គរ និង​អង្គរ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​ជាច្រើន ដូចជា​ព្រះ​ទេពី ស្រី​រាំ ឬទេពអប្សរ ព្រមទាំង​ប្រជានុរាស្ត្រដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ជាទីបំផុត ឬក៏​ឋានៈ​ទាប​ស្ថិតនៅក្នុង​ឥរិយាបថលែង​ទ្រូង​ទទេដូចៗគ្នា​ដែរ ។ ឧទាហរណ៍​ដ៏​ជាក់ស្តែង​មួយ គឺថា​បើ​យើងក្រឡេកមើល​ចម្លាក់​ព្រះ​នាង​ម្ចាស់​ក្ស​ត្រី​ឥន្ទ្រ​ទេវី ​ដែលជា​ព្រះ​ជាយា​របស់ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ខ្លាំងពូកែ​កប់​កំពូល គឺ​ព្រះបាទ​ជយ​វ័រ្មន​ទី ៧ យើង​នឹងសម្គាល់​ឃើញថា ព្រះ​នាង​ក៏​ស្ថិតក្នុង​ឥរិយាបថ​ខ្លួន​ទទេ​ដែរ ។ ដោយឡែកតាមការ វិភាគ​រូបសំណាក​នា​សម័យ​នគរ​ភ្នំ​ពីស.វ​ទី ១ ដល់ទី ៧ និង​សម័យ​ចេនឡា​ពីស.វ​ទី ៧ ដល់ទី ៩ នៃ​គ.ស ក៏បាន​បញ្ជាក់​នូវ​ប្រពៃ​ណី​លែង ខ្លួន​នេះដែរ ។ យោងតាម​ប្រភព​ឯកសារ​បុរាណវិទ្យា យើង​អាច​សន្និដ្ឋានបានថាប្រពៃណីដោះអាវ​នេះ​មាន​តាំងពី​សម័យ​ បុរេប្រវត្តិសាស្ត្រ​ មកម្ល៉េះ ។

ដូច្នេះ ទំនៀមទម្លាប់​លែងខ្លួន​របស់​ស្ត្រី​ខ្មែរ គឺជា​ប្រពៃណី​ទូទៅ​ដែលមានតាំងតែ​ ពី​បុរាណកាល​មក​គ្មាន​លក្ខណៈ​អាវាសែ​ទេ ។ ម្យ៉ាងទៀត​តាមរយៈ​ឯកសារ​បានបញ្ជាក់​ឱ្យដឹងថា កាលដែល​គេ​ឆ្លាក់​រូប​ទេវតា ឬ​រូប​មនុ​ស្សនាសម័យបុរាណ គឺ​ពុំមែន​ជា​រឿងប្រឌិត​នោះទេ គឺជា​ប្រពៃណីពិតៗដែល​ទាក់ទង​ទៅនឹង​ប្រពៃណី​ដូនតា​ខ្លួន ។ អ្វីមួយ​ដែល​ខុស​នឹង​ចម្លាក់ ឬ​គំនូរ​នា​សម័យ​ទំនើប​ប្រកបដោយ​ភាព​ស្រើបស្រាល ។

សូមបញ្ជាក់ថា ការដែល​ស្ត្រី​ខ្មែរ​ដោះអាវ ឬ​អត់​អាវ​ ចំហ​ដើមទ្រូង​ឱ្យ​លេច​សុដន់​ទាំង​គូ​នៅ​ទទេ​បែបនេះ គឺ​មិនមែន​មានន័យថា ស្ត្រី​ខ្មែរ​មិនចេះ​ពាក់អាវ​នោះទេ នោះជាការ​និយម​ឱ្យ​តម្លៃ​ជាទូទៅ​ក្នុង​ព្រះរាជ​នគរ​ខ្មែរ​បុរាណ​រហូតដល់​ សម័យ​បារាំង​ចូល​ស្រុក​ ទើប​ប្រពៃណី​នោះ​ក៏ត្រូវ​រអាក់រអួល​ទៅវិញ។

រហូតមកដល់​ស.វ​ទី ១៩ ស្ត្រី​ខ្មែរ​នៅតែ​និយម​ប្រពៃណី​ដោះអាវ​នេះ​រហូត ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ព្រោះ​វា​បានក្លាយ​ទៅជា​ទម្លាប់​ធម្ម​ ជាតិ​នៅ​គ្រប់​ទី​ច្រកល្ហក​ទៅហើយ ប៉ុន្តែ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្រោយមកទៀតទើប​គេ​ដឹងថា​ប្រពៃណី​នេះ បាន​ប្រែប្រួល​បន្តិចម្តងៗរហូតដល់​បាត់អស់​នៅពេលដែល​ឥទ្ធិពល​អឺរ៉ុប​បាន​ជះ​ មកលើ​សង្គម​ខ្មែរ​នា​ជំនាន់​នោះ ។ ប៉ុន្តែ​ជនជាតិខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ព្រៃភ្នំ​នៅតែ​រក្សា​ប្រពៃណី​នេះ​ បាន​គង់វង្ស​ស្ថិតស្ថេរ​រហូតមកដល់សព្វថ្ងៃនេះ ។

គួរបញ្ជាក់​ផងដែរ​ថា បងប្អូន​ខ្មែរលើ​ទាំងនោះ ក៏ដូចជា​បុព្វបុរស​នាសម័យអង្គរ និង​មុន​អង្គរ​ផងដែរ ។ កាយវិកា​ស្រាត​ននល​ដងខ្លួន ពុំមែន​មានន័យថា ឆ្អេះឆ្អាប​នោះទេ ក៏ប៉ុន្តែ​ប្រកបដោយ​លក្ខណៈ​ស្អាតស្អំ​បរិសុទ្ធ ។

សូមជម្រាបថាថ្មីៗនេះ​ អ្នកស្រាវជ្រាវ​ថៃ​បាន​រកឃើញ​នូវ​រូបចម្លាក់​បុរាណ​នា​ស.វ​ទី ១២ តំណាង​អ្នករបាំ​ខ្មែរ​នា​សម័យអង្គរ​ពាក់​អាវ​យ៉ាង​ស្តើង​ខុសពី​ស្ត្រី​ ទេពអប្សរ​មួយ​ភាគ​ធំដែលមាន​នៅលើ​ប្រាសាទ​សិលា​អង្គរ ឬ​វត្ត​បាពួន (ម.ត្រា​ណេ) ។

​កិច្ចប្រជុំ​​​ស្តីពីការ​​លុបបំបាត់​​​​​ការចម្លង​​មេ​រោគ​អេដស៍​​ពីមាតា​ទៅទារក​

រូបភាពសារព័ត៍មានកោះសន្តិភាព
​បុរីញូវយ៉ក​​ ៖ ​​សម័យ​ប្រជុំ​​ពេញអង្គ​របស់​កិច្ច​​ប្រជុំជាន់ខ្ពស់​​​មហាសន្និបាត​អង្គការ​​សហ​ប្រជាជាតិ​​ឆ្នាំ​២០១១ ​ស្តីពី​អេដស៍ បានប្រារព្ធ​ពិ​ធី​បើកនៅទីស្នាក់ការ​​កណ្តាល​​របស់អង្គការ​​​សហ​ប្រជាជាតិ​​បុរីញូវយ៉ក សហរដ្ឋអាមេរិក ​នៅព្រឹកថ្ងៃទី​​៨ មិថុនា ​ឆ្នាំ​២០១១ ។ ​ជាមួយ​នឹង​កិច្ចប្រជុំ​​​ជាន់ខ្ពស់​​ដ៏មានសារ​សំខាន់​នេះ ​វេទិកា​​​ជាប្រវត្តិសាស្ត្រ​​របស់ស្ត្រីទី​១ ​ទូទាំង​ពិភពលោក​ ដើម្បី​​​លុបបំបាត់​​ការ​ចម្លង​​ថ្មីមេរោគ​​អេដស៍​ពីមាតា​​ទៅកុមារ ​បានប្រារព្ធ​ពិធីបើក​ជា​ផ្លូវការ​​នៅ​រសៀលថ្ងៃទី​​៨ មិថុនា ដោយ​​មាន​វត្ត​មាន​​អញ្ជើញ​ចូលរួមពីស្ត្រី​ទី​១ ​ភរិយា​ថ្នាក់​ដឹកនាំ​​ប្រមុខ​រដ្ឋ ​ប្រមុខ​​រដ្ឋាភិបាល មកពី​ប្រទេស​ចំនួន​​២៧​លើ​ពិភព​លោក ​និង​ពី​តំណាង​​​ឥស្សរ​ជន​​ជាន់​ខ្ពស់របស់​​រដ្ឋាភិបាល​​ អង្គការ​​ជាតិ​-​អន្តរជាតិ​ និង​​សង្គម​ស៊ីវិល​​​សរុបប្រមាណ​​​៥០០នាក់ ​។

ព្រឹត្តិ​ការណ៍​​​ដ៏មានសារ​សំខាន់​ និង​ជា​ប្រវត្តិ​សាស្ត្រ​នេះ​​​ប្រព្រឹត្ត​​ទៅ​​ក្រោមអធិបតីភាព​​​ដ៏​ខ្ពង់ខ្ពស់​​របស់​លោកជំទាវ​​បាន ស៊ូន​តេក (Ban Soon Taek) ភរិយា​​​លោកបាន គីមូន ​​អគ្គ​លេខា​ធិការ​អង្គ​ការ​សហប្រជាជាតិ​ លោកជំទាវ​​ វ៉ោយ​ហ្សេរ៉ូ ​អាហ្ស៊ីប ម៉េសហ្វ៊ីន (Woizero Azeb Mesfin) ស្ត្រីទី​១​របស់​ប្រទេស​​អេត្យូពី និង​ជា​ប្រធាន​អង្គការ​​ស្ត្រីនៅ​បណ្តាប្រទេស​​អាហ្វ្រិក ​លោក​ម៉ាយ​ឃែល សាយឌីបេ (Michel Sidibe) នាយក​រដ្ឋ​ប្រតិបត្តិ​នៃកម្មវិធី​​​រួមរបស់​​អង្គ​ការ​​សហប្រជាជាតិ​​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ​និង​លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រីទី១ របស់​កម្ពុជា ភរិយា​ដ៏​ឧត្តុង្គ​ឧត្តម​របស់​​​​សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។

ស្ត្រី​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ​ក្លាយជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​

លោកយាយ Maria Gomes Valentim ដែល​មាន​អាយុ​១១៤​ឆ្នាំ
អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​(Guinness World Records ) បាន​និយាយថា លោកយាយ Maria Gomes Valentim ជនជាតិ​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ គឺជា​មនុស្ស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។​
​លោកយាយ Maria Gomes Valentim  ដែល​មាន​អាយុ​១១៤​ឆ្នាំ​និង​៣១៣​ថ្ងៃ​រូប​នេះ គឺ​មាន​អាយុ​ចាស់​ជាង  លោកស្រី Besse Cooper​មកពី​ទីក្រុង​Monroe រដ្ឋ Georgia ចំនួន​៤៨​ថ្ងៃ ។ លោក​ស្ត្រី Besse Cooper ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ ពេលមុន​។​
​អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក បានបញ្ជាក់​ថា លោកយាយ Maria Gomes Valentim បាន​កើត​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​១៨៩៦​នៅ​ទីក្រុង​Carangola ក្នុង​រដ្ឋ Minas Gerais ប្រទេសប្រេ​ស៊ីល​ជា​ទី​ដែល​គាត់​បាន​កំពុង​រស់នៅ​។​
​លោកយាយ Maria Gomes Valentim ធ្វើអោយ​អាយុ​គាត់​កាន់​វែង​បែបនេះ ដោយសារតែ​គាត់​បរិភោគ​នំប៉័ង​រាល់ថ្ងៃ​ជាមួយ​ផ្លែឈើ​សំរាប់​អាហារ​ពេលព្រឹក ហើយ​ពេល​ខ្លះ​ក៏​គាត់​ផឹកស្រា​បន្តិចបន្តួច​ផងដែរ​។​

ទេ​ពី​បដិសេធថា​នាង​មិនមែន Lesbian

ភ្នំពេញ: ​អ៊ិន វរលក្ខណ៍​ទេពី បាន​បដិសេធ​ថា​នាង​មិនមែន​ស្រី​ស្រឡាញ់​ស្រី (Lesbian ) ដូច​គ្នា​ទេ ហើយ​នាង​ប្រាប់​អ្នកកាសែត​ថា “កុំ​សង្ស័យ​អ៊ីចឹង​ទៀត​!” ។​​
ទេ​ពី ត្រូវបាន​អ្នកកាសែត​ឈ្លេចសួរ​ពី​រឿងនេះ ពេល​ដែល​ជា​ញឹកញាប់​គេ​ប្រទះឃើញ​នាង​ជិះ​ឡាន Range Rover ជាមួយ​នារី​ម្នាក់ ។ ករណី Lesbian ក្នុង​ជួរ​តារា​សម្ដែង​ខ្មែរ​មិនមែន​ជា​ករណី​កម្រ​នោះទេ ។​
ជា​ការឆ្លើយ​ការពារ នាង អ៊ិន វរលក្ខណ៍​ទេពី និយាយថា ស្ដ្រី​ដែល​ជា​ម្ចាស់​ឡាន Range Rover ដែល​នាង​ជិះ​ជាមួយ​នោះ គឺជា​បងប្អូន​ជីដូនមួយ​របស់​នាង ។ អ៊ិន វរលក្ខណ៍​ទេពី បាន​ជាប់​ជា​ស្រី​ស្អាត​លេខ ១ របស់​ស្ថានីយទូរទស្សន៍ CTN កាលពី​ឆ្នាំ ២០០៥ ។ នាង​បាន​ពួន​សម្ងំ​ក្រោយពេល​មាន​រឿងអាស្រូវ​រឿង​បុរសអាមេរិក​ដើមកំណើត​ខ្មែរ ​ម្នាក់​បាន​ចោទ​នាង​នៅ​តុលាការ ថា​នាង​បាន​យក​សម្រស់ទាក់ទង​ខ្លួន ហើយ​បោក​យក​ប្រាក់​អស់ ៣ ម៉ឺន​ដុល្លារ ។ ក្រោយមក​នាង​ទេ​ពី ក៏​បាន​ប្ដឹង​តប​វិញ ៕

ជីវភាព​អតីត​គ្រូ​បង្រៀន ក្រោយ​ពេល​ចូល​និវត្តន៍

ដោយ អ៊ុក សាវបូរី
2011-05-12
ជា​ទូទៅ ប្រាក់​ខែ​សម្រាប់​មន្ត្រី​រាជការ គ្រូបង្រៀន មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទេ។ នៅ​ពេល​ចូល​និវត្តន៍ ពួក​គាត់​មិន​អាច​បាន​ប្រាក់​ចំណូល​ពី​ការ​បង្រៀន​ក្រៅ​ម៉ោង​បាន​ដែរ។
RFA/Ouk Savborey
ផ្ទះ​ដែល​អ្នក​គ្រូ បេ បូរី
នៅ​ចាំ​ដី​ឲ្យ​គេ នៅ​ភូមិ​ដក់ពរ៍ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ

ក្នុង​វ័យ​ចំណាស់​បន្តិច មាន​ទឹក​មុខ​ស្រពាប់​ស្រពោន អ្នក​គ្រូ បេ បូរី បច្ចុប្បន្ន​រស់​នៅ​ភូមិ​ដក់ពរ៍ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ពី​មុន​គាត់​ជា​គ្រូ​បង្រៀន​ផ្នែក​ពល​រដ្ឋ​វិទ្យា នៅ​វិទ្យាល័យ​ប៊ុនរានី​ហ៊ុនសែន ភ្នំ​ជី​សូរ ក្នុង​ខេត្ត​តាកែវ។ គាត់​បាន​ចូល​និវត្តន៍ ៤​ឬ​៥​ឆ្នាំ​ហើយ។ បច្ចុប្បន្ន​គាត់​មាន​អាយុ​៦៦​ឆ្នាំ។ គាត់​ថា​ផ្ទះ​កំពុង​រស់​នៅ​នេះ គាត់​ត្រូវ​គេ​ជួល​ឲ្យ​ចាំ​ទេ។ គាត់​គ្មាន​ផ្ទះ​រស់​នៅ​ឡើយ តាំង​ពី​គាត់​ផ្លាស់​ពី​ខេត្ត​កោះកុង មក​បង្រៀន​នៅ​វិទ្យាល័យ​ប៊ុនរានី​ហ៊ុន​សែន ភ្នំ​ជី​សូរ ក្នុង​ខេត្ត​តាកែវ។ ក្រោយ​ចូល​និវត្តន៍ ឬ​បញ្ចប់​ភារកិច្ច​ជា​គ្រូ​បង្រៀន​ច្រើន​ឆ្នាំ​មក គាត់​គ្មាន​មុខ​របរ​ទេ ក្រៅ​ពី​ចាំ​ផ្ទះ​ឲ្យ​គេ។

ជនជាតិចិន​ជាប់​ចោទ​ប៉ុនប៉ង​ចាប់​រំលោភនារី​ជូត​សម្អាត​បន្ទប់​​នៅ​ក្នុង​ ផ្ទះ​សំណាក់

ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៩:២០
រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ ​​ទើប​មក​ដល់​កម្ពុជា​ថ្មីៗ​ជាប់​ចោទ​ប៉ុន​ប៉ង​ចាប់​រំលោភ​ស្ត្រី​ជូត​សំអាត ​ក្នុង​​បន្ទប់​ផ្ទះ​សំណាក់​ តែ​ត្រូវ​នាង​​ធាក់​ធ្លាក់​ពី​លើ​គ្រែ​ហើយ​រត់​ទៅ​រាយ​ការណ៍​ឱ្យ​សមត្ថ​ កិច្ច​ចាប់​ខ្លួន​ ក្នុងខណៈ​សម្លៀក​បំពាក់​នៅ មិន​ទាន់​បាន​សម្រួល​ត្រឹម​ត្រូវ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០​ ឧសភា នៅ​ផ្ទះ​សំណាក់​អង្គរ​ធំ​ស្ថិត​​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​អូ​រ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា ។ ជន​ជាតិ​​ចិន​​នោះ​ឈ្មោះ CHEN MIAO​KUAN អាយុ​៥៦​ឆ្នាំ​ ជា​គ្រូ​បង្ហាត់​​ផ្នែក​ចម្រៀង​ភាសា​ចិន​ និង​ជា​អ្នក​ទេស​ចរ​។ ចំណែក​នារី​រង​គ្រោះ​​អាយុ​១៨​ឆ្នាំ​ ជា​បុគ្គ​លិក​ផ្ទះ​សំណាក់​ផ្នែក​ជូត​សំអាត​ និង​រៀប​ចំ​បន្ទប់​។

ដើម​បណ្ដឹង​សំណុំ​រឿង​០០៣​ថា រដ្ឋា​ភិបាល​កំពុង​បង្ក​ឧបសគ្គ

Case 004 in the spotlight

Theary Seng (Photo: Roland Neveu)
Friday, 06 May 2011
James O'Toole
The Phnom Penh Post


Local activist Theary Seng has announced plans to file a civil party application at the Khmer Rouge tribunal against a trio of former cadres she says are the subject of investigation in the court’s controversial fourth case.

Theary Seng identified the following three people as Case 004 suspects in a statement yesterday: Im Chem, a KR district chief in Banteay Meanchey province; Yim Tith, aka Ta Tith, deputy secretary of the KR’s Northwest Zone; and Aom An, aka Ta An, deputy secretary of the KR Central Zone.

The tribunal has yet to confirm the identities of the suspects in this case, though Im Chem in particular has been widely suggested as a possible defendant.

វីគីភីឌាភាសាខ្មែរ និងសន្និសីទអាស៊ានអំពីការសរសេរ Blog

ព័ត៌មានព្រៃនគរ​ (The Prey Nokor News)
16:04:49, 28 April 2011/ABC


​ កញ្ញា ចក់ សុភាព ជា អ្នក​សរសេរ Blog ពីប្រទេសកម្ពុជា ។ រូបថត.Flickr


នៅថ្ងៃនេះ Radio Australia មានប្រធានបទពីរមកជូនទីមួយ គឺជុំវិញការបង្កើត និងការវិវឌ្ឍនៃបណ្ដាញផ្ទុកបណ្ដុំឯកសារ គ្រប់បែបជាភាសាខ្មែរនៅលើអ៊ីនធើរណិត ដែលហៅថា វីគី ភីឌាភាសាខ្មែរសម្រាប់ប្រយោជន៍ដល់អ្នកស្រាវជ្រាវនិងអ្នក សិក្សាទាំងពួង ។



ចុចនេះ ដើម្បីចូលមើលទំព័រ វីគីភីឌាភាសាខ្មែរ

ប្រធានបទមួយទៀតគឺអំពីការរៀបចំអង្គសន្និសីទអាស៊ានអំពីការសរ សេរ Blog ធ្វើឡើង នៅប្រទេសម៉ាឡេស៊ី ។ លោកអ្នកនឹងបានជ្រាបរបាយការណ៍ពិស្ដារអំពីអង្គសន្និសីទនេះ ដែល Radio Australia បានសម្ភាសន៍ជាមួយកញ្ញា ចក់ សុភាព ដែលជាអ្នកចូលរួមម្នាក់ នៅក្នុងចំណោមអ្នកសរសេរ Blog ជនជាតិខ្មែរ ៣ នាក់ដែលបានទៅចូលរួម ។

ប៉ុន្ដែជាដំបូងសូមស្ដាប់បទសម្ភាសន៍រវាងខ្ញុំ និងលោក អ៊ុំ វ័ណថារិទ្ធសិនដែលជានិស្សិត ខ្មែរកំពុងសិក្សានៅកូរ៉េខាងត្បូង ហើយខាងលោកជាបុគ្គល​ម្នាក់​​ចូលរួម​បង្កើតវីគីភីឌា ភាសាខ្មែរ ។



រយៈពេល៖ ៣៦នាទី
វាគ្មិន៖ ​លោក អ៊ុំ វ័ណថារិទ្ធ និស្សិត​ខ្មែរ​ទៅសិក្សា​នៅកូរ៉េខាងត្បូង និង ​ កញ្ញា ចក់ សុភាព អ្នក​សរសេរ Blog ពីប្រទេសកម្ពុជា
អ្នកផលិត៖ ឃុន អាឡិច

ស្ត្រី​កម្ពុជា​ក្នុង​ដំណាក់កាល​នៃ​ការ​វិវត្ត​ បច្ចេកវិទ្យា​ព័ត៌មាន

លោកស្រី ជឹម ម៉ាណាវីរាជធានី ​ភ្នំពេញ៖ ថ្ងៃ​ទី៨ មីនា គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក ដែល​ទាំង​ស្ត្រី និង​បុរស​ប្រារព្ធ "ទិវា​សិទ្ធិ​នារី​អន្តរជាតិ"។ ជា​ការ​ពិត​ទិវា​នេះ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៨ មីនា ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ឆ្នាំ​នេះ គឺ​ទិវា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​នៃ​ការ​វិវត្ត​យ៉ាង​គំហុក​របស់​ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា។
ដើម្បី​ជា​ការ​ស្វែងយល់​បន្ថែម​ស្ដីពី​ផលប្រយោជន៍​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មានវិទ្យា​ទាក់ទិន​នឹង​ស្ត្រី​អ្នក​យក​ព័ត៌មាន​យើង​បាន​ធ្វើ​បទសម្ភាសន៍ ​មួយ​ជាមួយ​លោកស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ដែល​មាន​ខ្លឹមសារ​ ទាំងស្រុង​ដូច​ខាងក្រោម៖
អ្នក​យក​ព័ត៌មាន៖ តើ​អ្វី​ទៅ​ជា​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា?
លោកស្រី ជឹម ម៉ាណាវី បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ដែល​ភាសា​អង់គ្លេស​ហៅ​ថា Information Communication Technology ហៅ​កាត់​ថា ICT មាន​ន័យ​ទូលំទូលាយ​សំដៅ​ទៅ​លើ​ឧបករណ៍​និង​វេទិកា ដែល​យើង​ប្រើ​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ ជា​ឧបករណ៍​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា រួម​បញ្ចូល​ទាំង​វិទ្យុ ទូរស័ព្ទ​ដៃ ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​អ៊ីនធឺណិត​ជាដើម។ ពេល​ខ្លះ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ត្រូវ​បាន​គេ​យល់​ថា​មាន​ ទម្រង់​ចាស់​និង​ថ្មី។ បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ទម្រង់​ចាស់​ចង់​សំដៅ​ទៅ​លើ​ការ​ បញ្ជូន​ព័ត៌មាន ដូចជា តាមរយៈ​វិទ្យុ។ ចំណែក​ឯ​ទម្រង់​ថ្មី​សំដៅ​ទៅ​លើ​ការ​បញ្ជូន​ព័ត៌មាន​និង​ឯកសារ​ផ្សេងៗ​ តាមរយៈ​ឌីជីថល​ជាដើម ។