Showing posts with label ព័ត៍មានអំពីសិល្បៈ​និង​តារា. Show all posts
Showing posts with label ព័ត៍មានអំពីសិល្បៈ​និង​តារា. Show all posts

ពិធី​ការិនី​អ៊ីន លក្ខិណា ជាតារា​បង្ហាញ​ម៉ូដ​និង​សម្តែង​ មាន​មន្ត​ស្នេហ៍​​តាម​រយៈ​​ថ្ពាល់ខួច​និង​​ធ្មេញ​ច្រពើ

រូបភាពកោះសន្តិ​ភាព
ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:០៩
 ៖ ពិធីការិនី​ ព្រមទាំង​​ជា​តារា​បង្ហាញ​ម៉ូដ​និង​សម្តែងកាយ​វិការ​​ខារ៉ា​អូខេ​ដែល​មាន​ទឹក​មុ​ខ​ញញឹម​​ស្រស់​រំលេច​ដោយ​ស្នាម​ខួច​ថ្ពាល់​ទាំង​សង​ខាង​ និង​ធ្មេញ​ច្រពើស​​នេះ គឺ ​កញ្ញា​អ៊ីន ​លក្ខិ​ណា មាន​អាយុ​២៣​ឆ្នាំ ។ នាង​ប្រាប់​​អ្នក​យក​ព័ត៌​​មាន​​កោះ​សន្តិ​ភាព​​​ថា ក្រោយ​​ពី​បែក​បាក់​ស្នេហា​ជា​មួយឧកញ៉ា​​កំលោះ​ដោយ​សារ​ការ​ប្រចណ្ឌ​​មក ​ពេល​នេះ​បេះ​ដូងនាង​នៅទំនេរ​ស្អាត។ មាន​បុរសៗ​​ជា​ច្រើន​ទាំងក្នុង​និង​ក្រៅ​ប្រទេស ជា​ពិសេស​អ្នក​នៅ​ប្រទេស​អូស្ត្រាលី​​ និង​សហ​រដ្ឋអាមេ​រិក​ចែ​ចូវ​នាង​តាម​ទូរស័ព្ទ​សុំ​​រៀប​ការ ​ប៉ុន្តែ​នាងប្រាប់​វិញ​​ថា នាង​មិន​ទាន់​​ស្រឡាញ់​អ្នក​ណា​ពិត​ប្រាកដទេ ព្រោះ​​ធ្លាប់​ជួប​វិ​បត្តិ​ម្តង​ហើយ ។
កញ្ញា​អ៊ីន លក្ខិណា ​​ជា​កូន​អ្នក​រាជធានី​ភ្នំពេញ។ នាង​មាន​បង​ប្អូន​៤​នាក់ ក្នុងនោះស្រី​២​នាក់ ចំណែកនាង​ជា​កូន​ទី​២ ។ ពីមុននាង​ធ្វើ​ការ​​នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ជា​អ្នក​ទី​ផ្សារ ​តែក្រោយ​មក​នៅ​ឆ្នាំ​២០០៧ ​នាង​បោះ​ជំហាន​ចូល​ប្រឡូក​​ក្នុង​វិស័យ​​សិល្បៈ​ ដោយ​​ដំបូង​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​កម្ម​វិធី To Day និង​កម្ម​វិធី​ភីអាយ​ធី ។ ក្រោយ​មក​​​នាង​ក្លាយ​ជា​អ្នក​​ដើរ​ម៉ូដ និង​សម្តែង​​កាយ​វិការ​​ខារា៉​អូ​ខេឱ្យ​​ផលិត​កម្ម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​រ។ ក្រៅ​ពី​នេះនាង​ធ្លាប់​​​ចូល​រួម​សម្តែង​​ភាព​យន្ត​ភាគ​​ជា​ច្រើន​​រឿង​​ដូច​ជា​រឿង​ទឹក​ចិត្ត​​បង​ស្រី រឿង​បិសាច​​អន្ទង់ រឿង​គូព្រេង​ចម្លែក និង​រឿង​​ល្បិច​​ស្រជាដើម។
កញ្ញា​អ៊ីន ​លក្ខិណា ទន្ទឹម​នឹង​ទទួល​ជោគ​ជ័យ​លើ​វិថី​សិល្បៈ​​​នាង​បែរជាបរា​ជ័យ​ស្នេហា​​ជាមួយ​ឧកញ៉ាវ័យ​ក្មេង។ ​នៅពេល​អ្នក​យក​​ព័ត៌​មាន​​សួរ​​ថា ​កន្លង​មក​ឮ​គេនិយាយ​ចេញ​ពី​រង្វង់​​សិល្បៈ​ថា ការ​បែក​បាក់​ស្នេហា​របស់នាង​ជា​មួយ​លោក​ឧកញ៉ាក្មេង​ដោយ​សារ​តែ​នាង​ស្មា​មួយ​ចង់​រែក​អំរែក​ពី​រ គឺ​ទាក់ទងអ្នក​​មាន​ទ្រព្យ​​ធន​នៅ​អូស្ត្រាលី​ម្នាក់​ទៀត ។ កញ្ញា​លក្ខិណា ឆ្លើយថា ​ការ​ពិត​ពី​មុន​នាងមាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​កំលោះ​ម្នាក់​នៅ​​ស្រុក​ខ្មែរ​យើង​នេះ ​ហើយ​​បាន​ស្រឡាញ់​គ្នា​​​រយៈ​ពេល​ជិត​១​ឆ្នាំ​ ក៏​បែក​គ្នា​វិញ​​ដោយ​សារ​គេ​​ប្រចណ្ឌ  ព្រោះជឿ​តាម​មិត្តភក្តិ​។​ចំពោះ​​ការលេចឮថា មាន​អ្នក​អូស្ត្រាលី​ស្រឡាញ់​នាង​នោះ គឺ​មាន​មែន​ តែ​ក្រោយ​ពេល​​នាង​បែក​បាក់​ពី​​បុរស​ដែល​នាង​​គិត​​ នាង​ស្រឡាញ់​បំផុត ។
កញ្ញា​អ៊ីន ​លក្ខិណា បញ្ជាក់ថា ក្រោយ​ពី​បែក​សង្សារ​មក​មាន​បុរស​​ជា​ច្រើន​​មិន​ថា អ្នក​​ស្រុក​ខ្មែរ​ទេ ​សូម្បី​តែ​ខ្មែរ​យើង​រស់​នៅ​ឯ​នាយ​សមុទ្រ​​​​ក៏​សុំ​សេច​ក្តី​ស្រឡាញ់​ពី​នាង​ដែរ តែ​នាងមិន​ទាន់​គិតថា ជ្រើស​រើស​យក​មួយ​ណា​ពិត​ប្រាកដ​​ទេ។
នៅពេល​យើង​​សួរ​ថា ​បើ​គូ​ស្នេហ៍​​ចាស់​សុំ​ជួប​ជុំ​គ្នា​វិញ តើ​នាង​​យល់​ព្រម​​ទេ? ​កញ្ញា​អ៊ីន លក្ខិណា ឆ្លើយ​ទាំង​ញញឹម​ថា ​«រឿង​មុន​ចប់​ហើយ​ មិន​អា​ច​ត្រឡប់​​ក្រោយ​វិញ​បាន​ទេ ខ្ញុំ​ស៊ូ​ទុក​បេះ​ដូង​ឱ្យ​ទៅ​ទំនេរ​ព្រោះ​​កន្លង​មក​ខំ​ស្មោះ​នឹង​គេ​ តែ​គេបែរ​ជា​ជឿ​មិត្តភក្តិ​ ហើយ​ចោទ​នាង​ខ្ញុំថា​ ក្បត់​ទើប​នាងខ្ញុំ​មិន​មាន​ការ​សោក​ស្តាយ​ទេ។ ​គ្រាន់​តែ​ស្តាយ​ចិត្ត​ខំ​ស្រឡាញ់​​ខំ​ស្មោះ​ប៉ុណ្ណោះ»​៕

ដួង ស្រី​ពេជ្រ ​តារា​សម្តែង​​ក្នុងរឿង​ភាគ «ភ័ព្វ​​សំណាង»


រូបភាពកោះសន្តិភាព

ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:១៦
 ៖ កញ្ញា​ដួង ស្រីពេជ្រ ​នៅ​ដើម​ឆ្នាំ​២០១០ ពេល​បញ្ចប់​ការ​សិក្សាត្រឹម​ថ្នាក់​ទី១២ ​បាន​សម្រេច​ចិត្ត​​ប្រឡង​ធ្វើ​ជាពិធី​ការិនី​នៅ​ទូរទស្សន៍​មួយ​​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ។ ​តាំងពី​នោះ​មក​នាង​បាន​​បណ្តែត​​ជីវិត​​ចូល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​សម្តែង​​កាយ​វិការ​​ខារ៉ាអូ​ខេ​​ឱ្យ​​ផលិត​កមក្ម​​ទាំងក្នុង​​និង​ក្រៅ​ប្រទេស​​។ ​ក្នុង​ឆ្នាំ​២០១១ នេះ​នាង​មាន​ឱកាស​បាន​ចូល​​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​​រឿង «ភ័ព្វ​សំណាង» ឱ្យ​ស្ថានីយ​ទូរទស្សន៍​​ CTN ។
កញ្ញា​ដួង ស្រី​ពេជ្រ ​ក្នុង​ទឹក​មុខ​ញញឹម​​ប្រិម​ប្រិយ​ ​ប្រកប​ដោយ​​សំដី​ទន់​ភ្លន់​​ គួប​ផ្សំ​នឹង​​សម្លៀក​បំពាក់​ទាន់​សម័យ​​​ឱ្យដឹង​ថា​​នាង​មិន​ដែល​ចូល​​ហាត់​​រៀន​​ក្នុង​ក្លឹប​ ឬ​សាលា​លសិល្បៈ​ណា​មួយ​​ទេ ​។ ​នាង​ហាត់​រៀន​ដោយ​ខ្លួន​ឯង​​តាម​ការ​ទស្សនា​ចម្រៀង​​កាយ​វិការ​ខារ៉ា​អូខេ​​ និង​ភាព​យន្ត​។ លើស​ពី​នេះ​ពេល​ទៅថត​ម្តងៗ​អ្នក​ដឹក​នាំ​សម្តែង និង​​តួ​សម្តែង​​រៀម​ច្បងតែង​តែ​​ជួយ​ពន្យល់​ប្រាប់​ពី​លក្ខណៈ​សម្តែងទឹក​មុខ និង​កាយ​វិការ​ ធ្វើ​​ឱ្យ​នាង​មាន​ការ​រីក​ចម្រើន​​ជា​លំដាប់​។ ​ដូច្នេះ​ហើយ​នាង​​ចាត់​ទុក​ថា ការ​ចូល​រួម​សម្តែង​​ឱ្យ​ផលិត​​កម្ម​នានា​កន្លង​មក ដូច​ជា ការ​ហាត់​​រៀន​មួយ​ ។
កញ្ញា​ដួង ស្រីពេជ្រ ​ថ្លែង​បន្តថា ទោះ​បី​ជា​ការ​សម្តែង​មាន​ការ​លំបាក​​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​នៅតែ​ខិត​ខំ​​ប្រឹងប្រែង​​សម្តែង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​កាយ​វិការ​រស់​រវើក ។ ​បច្ចុ​ប្បន្ន​នាង​ជា​អ្នក​​សម្តែង​ទើប​រះ​​ឡើង​ថ្មី​​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទេ តែ​នាង​មាន​មោទន​ភាព​និង​​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ ព្រោះ​នាង​​បាន​ក្លាយ​​ជា​អ្នក​សិល្បៈ​​សម្តែង​តាម​បំណង​​របស់​នាង​​ពី​ក្មេង​មក​។
ស្រីពេជ្រ និយាយថា ​ការ​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មិន​ត្រឹម​តែ​ធ្វើ​​ឱ្យ​នាង​​សប្បាយ​ចិត្ត​នោះទេ គឺ​​​បាន​ចូល​រួម​លើក​ស្ទួយ​​សិល្បៈ​វប្ប​ធម៌​​​​ជាតិ​​ និង​រកបាន​ប្រាក់​​កំរៃ​ចិញ្ចឹម​​ជីវិត ៕

ឈួន ស្រី​ម៉ៅ កុលាប​បាត់​ដំបង​កំពុង​រីក​ក្នុង​សិល្បៈ​ចំរៀង


រូបភាពព័ត៍មានកោះសន្តិភាព
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:០៧
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា ឈួន ស្រី​ម៉ៅ ក្នុង​វ័យ​២៣​ឆ្នាំ ជាអ្នក​​ចំរៀង​តាម​គន្លង​​បង​ស្រី​របស់​នាង​ គឺ​អ្នក​នាង​ឈួន សុវណ្ណ​ឆៃ។ ស្រី​ម៉ៅ​ឧស្សាហ៍​លេច​មុខ​ក្នុង​កម្ម​​វិធី​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ដោយ​​ចូល​ចិត្ត​ច្រៀង ទាំង​បទ​មនោ​សញ្ចេត​នា ​ទាំងបទ​​ចាស់​សម័យ​ដើម​របស់​រាជិនី​សំលេង​មាស​ រស់​ សេរី​សុទ្ធា ។ កុលាប​បាត់​ដំបង​ដែល​កំពុង​រីក​ក្នុង​ស្រទាប់​សិល្បៈ​​នេះ​ចាប់​ផ្តើម​​ចូល​ប្រឡូកក្នុង​វិស័យ​សិល្បៈ​ចំរៀង​ និង​សំដែង​កាយ​វិការ​​ខារ៉ា​អូខេ​តាំង​ពី​ឆ្នាំ​២០០៤មក​។ ​នាង​ត្រូវ​បាន​ផលិត​កម្ម​​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ហៅ​ឱ្យ​ចូល​រួម​​ថត​សំឡេង​ចូលស៊ីឌី​ និង​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​តាម​បទ​ចំរៀង​របស់ខ្លួន។ ​ជា​ញឹក​ញាប់​នាង​តែង​តែ​មាន​កិត្តិ​យស​បាន​ឡើង​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​។
កញ្ញា​ឈួន ស្រី​ម៉ៅ ដោយ​សារ​មានរូប​​សម្ផស្ស​ស្រស់​ស្អាត​ មានទេព​កោសល្យ​សំដែង​​ល្អ​ និងមាន​ទឹក​ដម​សំលេង​​ពីរោះធ្វើ​ឱ្យ​​ប្រិយ​មិត្ត​​ទស្សនិក​ជន​គាំទ្រ​យ៉ាង​ច្រើន​រហូត​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ កន្លង​មក​នាង​ធ្លាប់​ចេញ​ទៅសំដែង​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​អូស្ត្រាលី​ ។ ​ទោះ​ជា​យ៉ាង​ណា​​ក្តី ក្នុង​ឆ្នាំ​២០១១​នេះ​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​រួច​ នាង​មាន​ពេល​ទំនេរ​ច្រើន គឺ​មិន​ទាន់​ចេញ​សំដែង​ និង​ច្រៀង​បទ​ថ្មី​ឱ្យ​ផលិត​កម្ម​ណា​មួយ​ទៀតទេ តែ​ជា​រៀង​រាល់​ចុង​សប្តាហ៍​នាង​តែង​បង្ហាញ​មុខ​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​របស់​ទូរ​ទស្សន៍​នានា​ ។ នៅ​ចុង​ឆ្នាំ​២០១១ ​នេះ​នាង​ត្រៀម​ខ្លួន​ចេញ​ទៅ​សំដែង​នៅ​ក្រៅ​ប្រទេស​ម្តង​ទៀត​ តែ​មិន​ទាន់​កំណត់​ថា នឹង​ទៅ​ប្រទេស​ណា​​ទេ ។
ក្នុង​វ័យ​២៣​ឆ្នាំ​ស្រី​ម៉ៅ​​​និយាយ​ថា ​មាន​បុរស​ជា​ច្រើន​សុំ​ស្នេហា​​តែ​នាង​មិន​ទទួលទេ ​ដោយ​បុរស​ទាំង​នោះ​គ្មាន​ចិត្ត​ក្លាហាន​ហ៊ាន​ចូល​ស្តី​ដណ្តឹង​នាង​ដល់​មេបា គឺ​គ្រាន់​តែសុំ​ស្នេហា​តាម​ផ្លូវ​ខុស​តម្រា ដូច្នេះ​នាង​មិន​បើក​ទ្វារ​បេះ​ដូង​ជូន​ទេ ៕

បើបង​​មិនបាន​អូន! អូន​​ក៏មិនអាច​​ជួប​​អ្នក​ផ្សេងបាន​​​ដែរ គឺ​មានតែ​ចាក់​​សម្លាប់​អូន ​ហើយ​បង​​​ធ្វើអត្តឃាត

នារីឈ្មោះ​ឃុំ ​ស្រីយ៉ា អាយុ​​១៨​ឆ្នាំ 


បរុសឈ្មោះ​​​ជា ថន ​អាយុ​១៩​ឆ្នាំ ​​

ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៧:០១
ខេត្ត​តាកែវ​ ៖ ​ដោយ​ក្តីស្នេហា​ដ៏លើស​លប់​​មួយ​ចំពោះ​​នារីដែលខ្លួន​ស្រឡាញ់​​ស្មើ​​​កែវ​ភ្នែក ​ហើយបែរ​ជា​​ឈឺ​​ចាប់​ដោយសារ​តែ​​នាងបែក​ផ្លូវ​​​ធ្វើ​ឱ្យ​​​យុវជន​ម្នាក់​​​​ដែល​ឈ្លក់​វង្វេង​​​នឹង​មនោ​សញ្ចេត​នា​​ស្នេ​ហា​យ៉ាង​​​ងប់​​ងល់​​ទៅលើនាង​​នោះ ​​ក្លាយជា​​ឃាត​ក​ចាក់​ប្រល័យជីវិត​​​នាង ជា​សង្សារ រួច​​ធ្វើអត្តឃាត​​ខ្លួន​ឯង​​តាម​ក្រោយ ដោយ​ការ​លេប​​ថ្នាំពុល ។ ​​ការបញ្ចប់​ជីវិត​​ដែល​បង្កើត​ឡើង​​ដោយភាគី​​ខាង​ប្រុស​នេះ ​​ដោយសារ​តែ​​គេ​មាន​គំនិត​​​អាត្មា​និយម​​ថា បើ​នាង​​មិន​បាន​​ក្លាយ​ជា​​ប្រពន្ធ​របស់គេទេ ​បុរ​ស​ណា​ផ្សេង​​​ក៏មិនអាច​​​​​យក​នាង​បានដូចគ្នា​ ​ដូច្នេះហើយ​​ទើប​មាន​​​អត្ត​ឃាត​​​​​ស្នេហា​កើតឡើង ។​

គូស្នេហ៍​​​វ័យក្មេង​​នេះ​​ស្ថិត​​ក្នុង​វ័យ​​សិក្សា​​​នៅ​ឡើយ ហើយ​​​ដោយសារ​​មាន​ចិត្ត​ស្មោះ​ចំពោះ​​ស្នេហ៍​​​ ​​ក៏​មិន​​​ចង់​​ឱ្យ​នាង​​ចាកចេញពី​​​ដើមទ្រូង​ ទើប​​ភាគីខាង​ប្រុសហ៊ាន​​​លើក​កាំបិត​​ចាក់ប្រល័យ​ជីវិត​​គូស្នេហ៍​​របស់ខ្លួន​​​ឥត​​​​ស្រណោះ​​​អាឡោះ​អាល័យ​​​ រួចលេប​​ថ្នាំ​ពុល​សម្លាប់​ខ្លួន​​​​តាមក្រោយ​។​ ​ហេតុ​ការណ៍​​​​​​នេះ បាន​កើត​ឡើង​​​កាលពីថ្ងៃទី​២៦ ​​​ឧសភា ​ឆ្នាំ​២០១១ វេលា​ម៉ោង​​២​​និង​​១០នាទី​​ រសៀល ​នៅ​​​ផ្ទះ​លក់បាយ​ក្នុង​​​ភូមិ​តា​​លឿ ​​ឃុំ​ឧត្តម​​សុរិយា ​ស្រុក​ត្រាំ​កក់ ។
​លោក​​​វរសេនីយ៍​ត្រី​​​ញ៉ែម ​​សឿន ​អធិការ​នគរបាល​​ស្រុក​ត្រាំ​កក់ ​​មានប្រសាសន៍​ថា ​​នារី​ជា​​គូស្នេហ៍​​​​ដែល​ត្រូវ​​ប្រុស​​​​ស្នេហ៍​​​របស់ខ្លួន​ចាក់​សម្លាប់​​​នេះ​ឈ្មោះ​ឃុំ ​ស្រីយ៉ា អាយុ​​១៨​ឆ្នាំ ជា​សិស្ស​​​ថ្នាក់ទី​​១១F ​វិទ្យាល័យ​​សុខ អាន ​១ ឧសភា ​​រស់នៅ​ភូមិ​ម្រុម ​ឃុំ​​តា​​ភេម ​ស្រុកត្រាំ​កក់ ​​ត្រូវ​​សង្សារ​យក​​កូនកាំបិត​​ចុងស្រួច​​​ចាក់ចំ​​នួន​​៦កាំបិត ​ចំ​ថ្ពាល់​ស្តាំ ដើមទ្រូង ​ដើមដៃសង​ខាង ​និង​បបូរមាត់​​របួសធ្ងន់​​​ ​និងបាន​​ស្លាប់បន្ទាប់ពី​​បញ្ជូនដល់​មន្ទីរពេទ្យ​​បង្អែក​ត្រាំ​កក់​ ។ ចំណែក​​ប្រុស​ស្នេហ៍​ដែលលេប​ថ្នាំបំពុល​​​កណ្តុរបញ្ចប់ជីវិត​​តាមក្រោយ​​ឈ្មោះ​​​ជា ថន ​អាយុ​១៩​ឆ្នាំ ​​ជា​សិស្ស​​​ថ្នាក់ទី​១០A នៅវិទ្យាល័យ​​តេជោ​ហ៊ុន សែន ​​អង្គ​តាសោម ​​​បាន​​ស្លាប់​បន្ទាប់​ពី​បញ្ជូន​​​ដល់​មន្ទីរ​ពេទ្យ​​បង្អែក​​ត្រាំកក់ ។ ​ប្រុស​ស្នេហ៍​ដែល​​បង្កើត​​សោកនាដ​កម្ម​​​ស្នេហា​នេះ ​ក៏បាន​​បន្សល់​ទុក​​​​សំបុត្រ​មួយ​​ច្បាប់​​​​​សរសេរ​​រៀប​រាប់​​​ប្រវត្តិ​ស្នេហ៍​​របស់ពួកគេទាំង​​​​២នាក់​​កន្លង​មក​​ហើយ​ចំណុច​​ដែលរៀបរាប់​នោះ ចង់​​បាន​បង្ហាញ​​​​ពី​ការ​​​ឈឺ​ចាប់​​​​ ដោយសារ​តែ​​​នាង​​បាន​ងាក​ទៅ​​រកគូថ្មី ។​

“ម៉ែ​អត់​ចេះ​អក្សរ តែ​ម៉ែ​បង្រៀន​កូន​អោយ​ចេះ​ធ្វើ​ជា​មនុស្ស”

រូបថតភាពយន្ត

ខ្ញុំ កូនទី២ក្នុងចំណោមបងប្អូន៤នាក់ សុទ្ធ​តែ​ជា​កូនប្រុស​ទាំងអស់​ដែល​​ធ្វើ​​អោយ​បន្ទុក​ម៉ែ​កាន់​តែ​ធ្ងន់។ប៉ា ​ជា​មន្ត្រី​​រាជការ ឯ​ម៉ែ​លក់ដូរ​នៅ​ផ្ទះ។កាល​ពី​តូច​ខ្ញុំ​តូច ចិត្ត​ដែល​ត្រូវ​ក្រោក​​ជួយ​ធ្វើម្ហូប (ម៉ែ​ លក់​បាយ)​និង​រត់​តុ។​ខ្ញុំ​ត្រូវ​ពួកម៉ាក​ ចំអន់​ថា​ខ្ញុំ​ធ្វើការ​ដូច​ក្មេង ស្រី​ហើយ​ខ្ញុំ​នឹង​ក្លាយ​ជា​ខ្ទើយ។​អាយុ១៣ឆ្នាំ ខ្ញុំធ្លាប់សុំម៉ែ​ឈប់​រៀន​ម្ដង​ដោយសារ​បង​ច្បង​ជាប់​ប្រលង​បាក់ឌុប​ហើយ​ ការងារ​ផ្ទះ​ត្រូវ​ធ្លាក់​មក​លើ​ខ្ញុំ​ទាំង​ស្រុង។ពេល​ហ្នឹង​យើង​ពិបាក​ គ្រប់គ្នា ប្អូន​ពៅ​ខ្ញុំ​កើត​គ្រុន​ឈាម គេង​នៅ​ពេទ្យ​ជិត​មួយ​​ខែ​ ម៉ែ​ទៅ​ម៉ោៗ​​ដោយសារ​ត្រូវ​ឆ្លាស់គ្នា​​ទៅ​មើលថែ វា ហើយ​បន្ត​លក់​បាយ​ថ្ងៃ​ត្រង់​ផង។ប្រាក់​ខែ​ប៉ា​តិច​ហួស​ហើយ​បើក​មិន​ទៀង​ ទៀត។

ស្ត្រី​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ​ក្លាយជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​

លោកយាយ Maria Gomes Valentim ដែល​មាន​អាយុ​១១៤​ឆ្នាំ
អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក​(Guinness World Records ) បាន​និយាយថា លោកយាយ Maria Gomes Valentim ជនជាតិ​ប្រេ​ស៊ីល​អាយុ​១១៤​ឆ្នាំ គឺជា​មនុស្ស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​។​
​លោកយាយ Maria Gomes Valentim  ដែល​មាន​អាយុ​១១៤​ឆ្នាំ​និង​៣១៣​ថ្ងៃ​រូប​នេះ គឺ​មាន​អាយុ​ចាស់​ជាង  លោកស្រី Besse Cooper​មកពី​ទីក្រុង​Monroe រដ្ឋ Georgia ចំនួន​៤៨​ថ្ងៃ ។ លោក​ស្ត្រី Besse Cooper ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​កាលពី​ ពេលមុន​។​
​អង្គការ​កំណត់ត្រា​ប្លែកៗ​ពិភពលោក បានបញ្ជាក់​ថា លោកយាយ Maria Gomes Valentim បាន​កើត​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​១៨៩៦​នៅ​ទីក្រុង​Carangola ក្នុង​រដ្ឋ Minas Gerais ប្រទេសប្រេ​ស៊ីល​ជា​ទី​ដែល​គាត់​បាន​កំពុង​រស់នៅ​។​
​លោកយាយ Maria Gomes Valentim ធ្វើអោយ​អាយុ​គាត់​កាន់​វែង​បែបនេះ ដោយសារតែ​គាត់​បរិភោគ​នំប៉័ង​រាល់ថ្ងៃ​ជាមួយ​ផ្លែឈើ​សំរាប់​អាហារ​ពេលព្រឹក ហើយ​ពេល​ខ្លះ​ក៏​គាត់​ផឹកស្រា​បន្តិចបន្តួច​ផងដែរ​។​

អ៊ិត ស្រីពីន មានផ្ទៃពោះ តែមិនដឹងថា នរណាជាឪពុក


សរសេរដោយ ភ្នំពេញដេលីញូវ

អ៊ិត ស្រីពីន បានបាត់មុខ ពីស្រុកខ្មែរ ជិតមួយឆ្នាំហើយ មិត្តភក្តិនាងភាគច្រើន សុទ្ធតែមិនដឹងថា នាងចេញទៅណាទេ តាមពិត អ៊ិត ស្រីពីន បានចាកចេញទៅ សហរដ្ឋអាមេរិក កាលពី ថ្ងៃទី ១១ ខែឧសភា ដើម្បីសម្រាលកូន នៅទីនោះ ។ នាងនឹង ត្រឡប់មកស្រុកខ្មែរវិញ នៅឆ្នាំក្រោយបន្ទាប់ពី សម្រាលកូនរួច ។ មានផ្ទៃពោះ តែមិនដឹងថានរណា ជាឪពុក នេះបើតាមការផ្សាយ របស់ ទស្សនាវដ្តីប្រជាប្រិយ ច្បាប់ចេញផ្សាយ ចុងក្រោយ។ ។មានព័ត៌មានថា អ៊ិត ស្រីពីន កំពុងរស់នៅអាមេរិក ជាមួយគូស្នេហ៍ យ៉ាងមានសេក្តីសុខហើយចុងក្រោយនេះ យើងទទួលបានព័ត៌មានថា នាង និងគូស្នេហ៍ទទួលបាន ចំណងដៃពិសេសមួយ ពីព្រោះពេលនេះ នាងកំពុងមានផ្ទៃពោះ ជិតបីខែហើយ ។ទោះបីជានាងបាន ទៅដល់អាមេរិក និង សម្រាលកូន នៅទីនោះក៏ដោយ ក៏នាងបានប្រាប់ មិត្តភក្តិនាងថា នាងនឹងវិលមកវិញ មិនរស់នៅទីនោះ ជាប់រហូតទេ ។ បើតាមគេដឹង មូលហេតុដែល អ៊ិត ស្រីពីន មិនទាន់សម្រេចចិត្ត រស់នៅទីនោះ ពិត ប្រាកដ ដោយសារនាង មានកូនពីរនាក់ទៀត ជាបន្ទុកនៅស្រុកខ្មែរ ។ ប្រភពរូបនោះ បន្តទៀតថា ប្រុសស្នេហ៍ អ៊ិត ស្រីពីន ស្រឡាញ់នាងខ្លាំងណាស់ រៀងរាល់ពេលទំនេរ ពីការសម្តែង ពួកគេតែងតែ បណ្តើរគ្នាទៅលេង នៅតាមតំបន់ ទេសចរណ៍ជា ច្រើន ។ អ៊ិត ស្រីពីន ជាតារាចម្រៀង ដែលមានជីវិតរស់នៅ ដូចជនបរទេស ពិសេសជនជាតិអឺរ៉ុប ពីព្រោះនាងមិនដែល បានចូលរោងការទេ ទោះបីជានាង មានកូនពីរនាក់ ហើយក៏ដោយ ៕

ទេ​ពី​បដិសេធថា​នាង​មិនមែន Lesbian

ភ្នំពេញ: ​អ៊ិន វរលក្ខណ៍​ទេពី បាន​បដិសេធ​ថា​នាង​មិនមែន​ស្រី​ស្រឡាញ់​ស្រី (Lesbian ) ដូច​គ្នា​ទេ ហើយ​នាង​ប្រាប់​អ្នកកាសែត​ថា “កុំ​សង្ស័យ​អ៊ីចឹង​ទៀត​!” ។​​
ទេ​ពី ត្រូវបាន​អ្នកកាសែត​ឈ្លេចសួរ​ពី​រឿងនេះ ពេល​ដែល​ជា​ញឹកញាប់​គេ​ប្រទះឃើញ​នាង​ជិះ​ឡាន Range Rover ជាមួយ​នារី​ម្នាក់ ។ ករណី Lesbian ក្នុង​ជួរ​តារា​សម្ដែង​ខ្មែរ​មិនមែន​ជា​ករណី​កម្រ​នោះទេ ។​
ជា​ការឆ្លើយ​ការពារ នាង អ៊ិន វរលក្ខណ៍​ទេពី និយាយថា ស្ដ្រី​ដែល​ជា​ម្ចាស់​ឡាន Range Rover ដែល​នាង​ជិះ​ជាមួយ​នោះ គឺជា​បងប្អូន​ជីដូនមួយ​របស់​នាង ។ អ៊ិន វរលក្ខណ៍​ទេពី បាន​ជាប់​ជា​ស្រី​ស្អាត​លេខ ១ របស់​ស្ថានីយទូរទស្សន៍ CTN កាលពី​ឆ្នាំ ២០០៥ ។ នាង​បាន​ពួន​សម្ងំ​ក្រោយពេល​មាន​រឿងអាស្រូវ​រឿង​បុរសអាមេរិក​ដើមកំណើត​ខ្មែរ ​ម្នាក់​បាន​ចោទ​នាង​នៅ​តុលាការ ថា​នាង​បាន​យក​សម្រស់ទាក់ទង​ខ្លួន ហើយ​បោក​យក​ប្រាក់​អស់ ៣ ម៉ឺន​ដុល្លារ ។ ក្រោយមក​នាង​ទេ​ពី ក៏​បាន​ប្ដឹង​តប​វិញ ៕

ជិន ស្រី​ណែត​ ដើរ​តាម​គន្លង​បង​ស្រី ជិន សេរីយ៉ា

 ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:០២(ព័ត៍មានកោះសន្តិភាព)
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ជិន ស្រី​ណែត​ ក្នុង​វ័យ​២៤​ឆ្នាំ​ ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​​ស្រស់​សោភា​ ជា​ប្អូន​ស្រី​​របស់​តារា​ចំរៀង​ជិន សេរីយ៉ា​។ ស្រី​ណែត​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចំរៀង​តាម​គន្លង​បង​ស្រី​តាំង​ ពី​​ឆ្នាំ​២០០៦​ រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​ជិត​៥​ឆ្នាំ​ហើយ​។ ​ក្នុង​អាជីព​នេះ​នាង​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេង​ដូច​ជា​បង​ ស្រី​​ទេ​។
កញ្ញា​ ជិន ស្រី​ណែត មាន​ទឹក​ដម​សម្លេង​ពីរោះ​រណ្តំ​ចិត្ត​ អាច​​បំពេអារម្មណ៍​ប្រិយ​មិត្ត​អ្នក​ស្តាប់​ឱ្យ​អណ្តែត​អណ្តូង​​ហោះ​ហើរ​ទៅ​ តាម​អត្ថ​ន័យ​នៃ​បទ​ចំរៀង​ ហើយ​ថែម​ទាំង​មាន​កាយ​វិការ​រស់​រវើក​ ។ ថ្វី​ដ្បិត​​តែស្រី​ណែត​​ជា​អ្នក​ចំរៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​មិន​ទាន់​បាន​ ថត​សម្លេង​ចូល​សីុ​ឌី​​​ តែ​នាង​អាច​ច្រៀង​បាន​ពីរោះ​ទាំង​​បទ​មនោ​សញ្ចេត​នា និង​​​បទឌី​ស្កូ​ញ័រញាក់​កន្ត្រាក់​អារម្មណ៍​​។
តារា​ចំរៀង​សិច​ស៊ី​រូប​នេះ​កន្លង​មក​ធ្លាប់​ឡើង​ ច្រៀង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​កម្ម​វិធី​ទូរ​ទស្សន៍​ម្តង​ ម្កាល ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១១​នេះ​គេខានឃើញ​នាង​​ឡើង​ច្រៀង។ ទោះ​បី​​បាត់​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ តែ​​នាង​នៅ​តែ​ប្រកប​អាជីព​ជា​អ្នក​ចំរៀង​នៅតាម​ភោជនីយ​ដ្ឋាន​ដដែល​​។ នាង​អះអាង​ថា ការ​ដែល​នាង​មិន​បាន​​ឡើង​ច្រៀង​ជាកិត្តិយស​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ តាម​ទូរ​ទស្សន៍​ ដោយ​សារ​នាង​ជាប់​រវល់​លក់​ដូរ​នៅ​ផ្ទះ​។
កញ្ញា​ជិន ស្រី​ណែត និយាយ​​ថា ​ទោះ​បី​ជា​នាង​មិន​ទាន់​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិភព​សិល្បៈ​ដូច​បង ​ស្រី​នាង​​ក៏​ដោយ​ ក៏​នាង​សប្បាយ​ចិត្ត​​ដែរ ដែល​បាន​បន្ត​វេន​​ពី​បង​ស្រី​ ហើយ​ធ្លាប់​បាន​ចូល​រួម​សម្តែង​កាយ​វិការ​ខា​រ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ ក្រៅប្រទេស​មួយ​ចំនួន​ ​។ កញ្ញា​ជិន ស្រី​ណែត​ ឱ្យ​ដឹង​ពី​អ្នក​​នាង​ជិន​ សេរីយ៉ា​​ថា សព្វ​ថ្ងៃ​រស់​នៅ​​សហរដ្ឋ​អាមេរិក​ជាមួយ​ស្វាមី​ប្រកប​ដោយ​​សុភមង្គល​ ខណៈ​មាន​កូន​ប្រុស២​នាក់​ហើយ។​ អ្នក​នាង​សេរីយ៉ា​​ត្រៀម​មក​លេង​ស្រុក​នា​​ពេល​ឆាប់ៗ​ខាង​មុខនេះ ៕

ជួន ថាវរ៉ា ​​​បញ្ជាក់​ថា​បេះ​ដូង​​នៅបរិសុទ្ធ​

ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:២២(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖ អ្នក​​បង្ហាញម៉ូដ និង​​​​​​សម្តែង​​​​ភាពយន្ត​​​មាន​ទឹកមុខ​ញញឹម​​​ជា​និច្ច ​​រំលេច​ដោយ​ភាព​សិច​ស៊ី​​ កញ្ញា​ជួន ​​ថាវរ៉ា ​បាន​សារ​ភាព​ថា នាង​មាន​បុរស​​តាម​សុំ​ស្រលាញ់​​រហូត​សន្យា​ទិញ​​រថយន្ត​​ទំនើប​ឱ្យនាង​​ ជិះទៀត​ផង ​ប៉ុន្តែ​​​នាង​​មិន​​ព្រម​ គឺ​បេះដូង​​របស់នាង​នៅ​​ទំនេរ​​​ស្អាត​ គ្មាន​​ជាប់ពាក់ព័ន្ធ​ជាមួយបុរស​ណា​ម្នាក់​ទេ ​ផ្ទុយពី​ព័ត៌​មាន​​​លេច​​ឮ​​ថា ​នាង​​បាត់​មុខ​​​មួយរយៈ​កន្លង​​មក​​​នេះ ដោយ​សារ​តែ​​នាង​​​​មានម្ចាស់ស្នេហ៍​​​​ហើយ​គេ​​​ហាម​មិន​ឱ្យ​​នាង​ ចាប់អាជីព​​ជា​តារា​សម្តែង​​ និងបង្ហាញម៉ូដ​​​បន្តទៀត ​។នៅពេលជួប​អ្នក​​​​យកព័ត៌មាន​​​យើង​ផ្ទាល់ កញ្ញា​ជួន ថាវវ៉ា ​ក្នុង​វ័យ​​​២៤​ឆ្នាំ ​​​បានសម្តែង​​​ការ​ហួសចិត្ត​​​​ចំពោះ​ព័ត៌មាន​​ថា នាង​មានម្ចាស់ស្នេហ៍​​​ចិញ្ចឹម​​​​​​ តែ​តាម​​ពិត​​ទៅ ការ​បាត​់មុខ​នាង​​ពីរង្វង់​សិល្បៈ​សម្តែង​មួយ​រយៈ​កន្ល​ង​មក​​​ ដោយសារ​តែ​នាង​ជាប់រវល់​បើករ​បរ​រកស៊ី​​មួយមុខទៀត ​គឺ​បើក​​​កន្លែង​​​អ៊ុតសក់ ។ ដោយ​​ជាប់​រវល់​​ការ​​ងារ​​ទើប​​នាង​​​ឃ្លាត​ពី​សិល្បៈ​មួយរយៈ​តូច។​ ចំពោះ​រឿង​​គូប្រចាំ​​​ចិត្ត​នាង​​​​អះអាង​​ថា ​​​មិន​ទាន់ជាប់​ពាក់​ព័ន្ធ​ ហើយគ្មាន​​អ្នក​​​ឃុំ​គ្រង​បេះ​ដូង​​នាង​​ទេ ​។ នាង​មិន​មែន​​បិទបេះ​ដូងទេ​ គឺបេះ​ដូង​​បើកទ្វារ​ចំហ​រង់ចាំ​​​ទទួល​គ្រប់​ពេល​​​សម្រាប់​​បុរស​ដែល​មាន​ បំណង​​ប្រាថ្នា​​ពិតប្រាកដ​​​ចំពោះរូបនាង​។​​ បើ​សិន​ជា​​បុរសនោះ​នាង​​ពេញចិត្ត​​​នឹង​ប្រគល់​​បេះដូង​​​ជូន​ភ្លាម ព្រោះ​មនុស្ស​​​ប្រុស-ស្រី​​កើត​មក​​​តែ​ង​តែ​មាន​គូ ។
កញ្ញាជួន​​ ថាវរ៉ា ​បាន​​​ចូលប្រឡូក​​​ក្នុងវិស័យ​សិល្បៈ​​បង្ហាញ​ម៉ូដ​​​ និងសម្តែង​​កាយវិការ​​ និងភាព​​យន្ត​តាម​និស្ស័យ​​ស្រលាញ់​​​ចូលចិត្ត​​របស់នាង និង​តាម​រយៈ​ការ​​ហ្វឹក​ហាត់​​​​នៅ​សាកលវិទ្យាល័យ​​​​​ភូមិន្ទ​វិចិត្រ​ សិល្បៈ ផ្នែក​របាំ​រយៈ​ពេល​​៥​ឆ្នាំ​ និង​នៅ​​ក្នុង​​ក្លឹបសិល្បៈ​មួយ ។ ​នៅឆ្នាំ​​២០០៣ ​​នាង​ចាប់ផ្តើម​​ចូលប្រឡូកសិល្បៈ​​ដោយថត​​ឱ្យ​​​ផលិត​​កម្ម​​ទាំង​ក្នុង​ និងក្រៅ​ប្រទេស ​។ នាង​បាន​ចូល​​​រួមសម្តែង​​​​ភាពយន្ត​​​ប្រមាណជាង​​២០រឿង ​​ដូច​ជា​រឿង «ឡាន​ខ្មោច» ឱ្យទូរទស្សន៍ប៉ុស្តិ៍​​លេខ​​៥ រឿង «លង​​​បំភ័យ» រឿង «ភូ​មិខ្មោច» រឿង «ខ្មោច​ទឹក» រឿង «គូព្រេង​ចម្លែក» រឿង «ទឹក​ចិត្ត​​បង​ស្រី» រឿង «ភ័ព្វសំណាង» ​​រឿង​ «អច្ឆរិយ​​ស្នេហ៍» និង​​រឿង «ឧកញ៉ា​រាម​រាជ​តេជោ​​យ៉ត» ជា​ដើម​ ។
កញ្ញា​ជួន ​ថាវរ៉ា ​មាន​កម្ពស់​​​​១,៦៨ម៉ែត្រ ​ទម្ងន់​​៥១​គីឡូក្រាម ​ទ្រូង​ទំហំ​​៣៤ ចង្កេះ​២៧ ត្រគាក ៣៧ ។ នៅ​​ថ្ងៃ​អនា​គត​​​​នាង​ចង់ក្លាយ​​​​ជា​អ្ន​ក​ជំនួញ និងសិល្បៈ ដែលមាន​កេរ្តិ៍ឈ្មោះ​​​ល្បី៕

នាង ជួន​ ចាន់​រតនា​ ហៅក្អយ​ អតីត​តារាកំប្លែង​ វ័ណ្ឌកដោយសារតែការ​ជួលរថយន្ត​គេយកទៅ​បញ្ចាំ សំណុំ​រឿង​ច្រើន​ស្ថិត​នៅក្នុង​ដៃ​ចៅក្រម​ និងព្រះរាជ​អាជ្ញា

ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:៥៥(ព័ត៍មានកោះសន្តិភាព)
រាជ​ធានី​ភ្នំពេញ ៖ កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​លេខ​ម្សិល​មិញ ស្តីពី​នាង​ជួន ចាន់​រតនា ហៅ​ក្អយ តារា​កំប្លែង​ដែល​បាត់​បង់​ប្រជា​ប្រិយ​ភាព​ ត្រូវ​តំណាង​អយ្យ​ការ គឺ​លោក​គ្រី សុខអ៊ី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៩ ឧសភា ដើម្បី​សាក​សួរ​លើ​បណ្តឹង​របស់​ឈ្មោះ​ទៀង គង់ ពី​ករណី​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត។ នាង​ក្អយ​ មិន​បាន​មាន​វត្ត​មាន​តាម​ដីកា​របស់​តំណាង​អយ្យ​ការ​ទេ។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នាង​ក្អយ បាន​​បន្ត​បន្ថែម​សេរ៉ូម​ដោយ​អះ​អាង​ថា អាការ​​រោគ​នៅ​មិន​ទាន់​ធូរ​ស្បើយ ឬ​ក៏​អាច​និយាយ​បាន​ថា នាង​ក្អយ​បន្ថែម​សេរ៉ូម​កាន់​តែ​ច្រើន​បើ​មាន​ដីកា​កោះ​ហៅ​កាន់​តែ​ច្រើន​ នោះ។
ខណៈ​ពេល​ដីកា​កោះ​ឱ្យ​ចូល​ខ្លួន​របស់​លោក​គ្រី សុខអ៊ី ព្រះ​រាជ​អាជ្ញា​រង​ពុំ​មាន​ប្រសិទ្ធ​ភាព​ ដោយ​មូល​ហេតុ​នាង​ក្អយ​មិន​គោរព​ ឬ​ក៏​យក​លេស​​ព្យួរ​សេរ៉ូម​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ​លោក​សុខ​ រឿន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​មាន​ឥទ្ធិ​ពល​ជាង​គេ​ក្នុង​ចំណោម​ព្រះ​រាជ​អាជ្ញា​រង​ទាំង​អស់​បាន​ចេញ​ ដីកា​ថ្មី​មួយ​ទៀត​កោះ​ហៅ​នាង​ក្អយ ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ឧសភា ខាង​​មុខ។ ដីកា​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​ សុខ រឿន ក៏​មិន​ខុស​ពីដីកា​កោះ​របស់​លោក​គ្រី សុខ​អ៊ី ដែរ គឺ​ហៅ​នាង​ក្អយ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត។

សាសាមានការ​គាំទ្រ​​ច្រើន​ជាង​មុន​ពេល​ចូល​ច្រៀង​នៅ​ផលិត​កម្មTown

ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៣៧(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖ ​ក្រោយ​ពេល​ផ្លាស់​ទៅ​ផលិត​កម្ម​ថ្មី​កញ្ញា​សាសា ហាក់​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ជាង​​ បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រនំ​ចាស់ ​ដែលជា​កំណើត​ដំបូង​នៃ​ជីវិត​ចម្រៀង​របស់​​នាង។ ផលិត​កម្ម​ដែល​សាសាកំពុង​យក​ធ្វើ​ជា​ទ្រនំ​នោះ​ គឺ​ផលិត​កម្ម Town ​ដែល​រួម​មានតារា​ចម្រៀង​​ល្បីៗ​ជាច្រើន​ដួង​ផង​ដែរ ដូចជា​កញ្ញា មាស សុខ​សោភា ​និង​លោក​ករុណា​ ពេជ្រ ជា​ដើម ។ ជួប​ជាមួយ​​កោះ​សន្តិភាព តារា​ចម្រៀង​​​​រូប​ស្រស់​​សា​សានិយាយថា ​​នាង​ប្រាក​ដ​ជា​​ទទួល​បានការ​គាំទ្រ​​ច្រើន​ជាង​មុន​ក្នុងពេល​ផ្លាស់​មក​​ នៅផលិត​កម្ម Town រួម​ជា​​​មួយ​មិត្តភក្តិ​​របស់​នា​ង គឺកញ្ញា​មាស​ សុខ​សោភា ។ ក្រោយពេល​​ចូល​ច្រៀង​ឱ្យ​ផលិត​កម្ម Town  មានក្រុមហ៊ុន​ និងស្ថានីយ​​ទូរទស្សន៍​មួយចំនួនធំ​អញ្ជើញ​​នាង​​ឱ្យ​ទៅ​ច្រៀង​ជាបន្តបន្ទាប់ ​ហើយ​​ពេល​ដែលនាង​ច្រៀង​ម្តងៗ​ ទស្សនិក​ជន​​គាំទ្រ​​យ៉ាង​​ខ្លាំង។
តាម​ពិត​ទៅ​អ្វី​ដែលសាសា​​បាននិយាយ​​ គឺ​ដូច​គ្នា​នឹង​ការ​លើក​ឡើង​​របស់ប្រិយមិត្តយុវ​វ័យ ​ដែល​ថា ​សាសា​​ចាប់​ផ្តើម​ល្បី​ខ្លាំង​តាម​​រយៈបទ «បែក​គ្នាព្រោះអ្នក​ទី៣» របស់​​ផលិត​កម្ម​​ Town ។ ចំណែក​វ៉ុល​ទី៨​ដែល​ជា​វ៉ុល​ថ្មី​របស់​ផលិត​កម្ម​នេះ ​បទចម្រៀង​​ពីរបទ​​របស់​សាសា​កំពុង​ទទួល​​បាន​ការ​គាំទ្រ​​​យ៉ាង​​ខ្លាំង​ នោះ​​គឺបទ​«មេរៀន​ទឹកភ្នែក»​ និងបទ «​អស់​ការ​អត់​ធ្មត់»​​​ដែលគេ​គិតថា នឹង​នាំ​ឱ្យកេរ្តិ៍ឈ្មោះ​សាសា​​កាន់​​តែលេច​ត្រដែតក្នុង​វិស័យ​សិល្បៈ​ ចម្រៀង​នៅ​កម្ពុជា ។
សាសា​​កំពុង​តែ​មាន​ការមមាញឹក​​ខ្លាំង​ចំពោះ​​ការ​ងារ​សិល្បៈ​ដែល​ក្រៅពី​ ថតបទ​ចម្រៀង​​ឱ្យ​ផលិត​កម្ម​ Town គឺ​នាង​បាន​ច្រៀង ​ឱ្យ​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ច្រើនទៀត​​ដូចជា​ក្រុមហ៊ុន​ Cell Card និង​ក្រុម​ហ៊ុន Beeline ​ជាដើម ។
ពាក់ព័ន្ធ​​បញ្ហា​ស្នេហា​​ដែល​បាន​លេច​ឮ​ជាបន្ត​ បន្ទាប់​នោះ សាសាបានសម្តែង​នូវការ​ពិត​ថា ​នាង​ពិត​​​ជា​មាន​អ្នក​ដែល​តាម​ស្រឡាញ់​មែន ​ហើយ​​​គេ​ជា​មនុស្ស​​សមរម្យ​ម្នាក់ ។ ​​
ចំពោះការចុះ​ផ្សាយ​​តាមរយៈ​ សារព័ត៌មាន​កន្លងទៅថា ​នាង​ទទួល​បានកាដូពីបុរស​​អ្នក​មាន​ទ្រព្យ​​សម្បត្តិ​ម្នាក់​នោះ គឺ​ជា​ការ​ចុះផ្សាយ​មិនចំ​​ការ​ពិត ។​ នាងបញ្ជាក់​​ថា ​ការប្តូរ​ម៉ូដ​រថយន្ត​​ គឺ​ជា​​ការចំណាយ​ប្រាក់របស់ឪពុក​ម្តាយ​រួមនិង​ប្រាក់​​សន្សំ​របស់នាង​ពីមុខ​ របរ​ប្រចាំថ្ងៃប៉ុណ្ណោះ។
ចំពោះ​បុរស​ដែល​មានទំនាក់​ទំនង​ជាមួយ​នាង​នោះ​ សាសា​ប្រាប់ថា ​គេ​គឺ​ជា​អ្នករក​ស៊ី​​​ម្នាក់ មិន​មែន​ជា​អ្នក​សិល្បៈ​​ដូច​រូប​នាង​​ទេ ព្រោះ​​តែ​អ៊ីចឹង​ហើយ​បានជា​នាងមិន​ទាន់​​ហ៊ាន​អះអាង​ថា នៅ​ថ្ងៃ​អនាគត​​នឹង​មាន​ការ​ប្រែប្រួល​​យ៉ាង​ណា​នោះ ។​​ តែ​នាង​គិតថា ​បញ្ហា​​អនាគត​​ គឺ​ទុក​ឱ្យ​ព្រហ្ម​លិខិត​ជាអ្នក​កំណត់។
តាម​ប្រវត្តិ​ កញ្ញា​សាសា​បាន​ចូលប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​នៅឆ្នាំ​២០០៥ ដែលកាលណោះ​​នាង​ជាតារាសម្តែង ។ ក្រោយ​មក​ប្រហែល​ជា​ក្នុង​ឆ្នាំ​២០០៧ ​​នាង​ចូល​សាកល្បង​ច្រៀង​ឱ្យ​ ផលិត​កម្ម​ក្លា​ស៊ីក ។​ នាងបំពេញ​ការសិក្សា​​បាន​ត្រឹមតែ​ថ្នាក់ទី១២​ប៉ុណ្ណោះ ​និង​មិន​ទាន់​​បន្ត​ការ​សិក្សា​ជាទៀត​នៅឡើយទេ ៕

ង៉ែត លីតា បង្ហាញ​​ខ្លួន​​តាម​កញ្ចក់​​ទូរទស្សន៍​​ត្រៀម​​ថតសម្លេងចូលស៊ីឌី

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៩:២៤(ព័ត៍មានកោះសន្តិភាព)
រាជធានីភ្នំពេញ ៖ កញ្ញាង៉ែត លីតា ក្នុង​វ័យ​​​២១ឆ្នាំ ដែល​មាន​​ស្រុក​កំណើត​​នៅ​ខេត្ត​​ព្រះ​សីហនុ ​គឺជា​អ្នក​ចម្រៀង​​ថ្មីទើប​រះឡើង​​តាម​​រយៈ​​ការ​​ប្រឡង​ចម្រៀង​​​ក្នុង​ កម្មវិធី​​​​​ស្ថានីយទូរ​ទស្សន៍​​ CTN កាលពី​ឆ្នាំ​​២០០៧​ ដោយ​​ច្រៀង​​​ជាក្រុម​​ មាន​គ្នា​​​៤​នាក់ ។​  
កញ្ញា​​លីតា និយម​​ចូល​ចិត្ត​​ច្រៀង​​មិន​​ប្រកាន់​​បទចាស់​​​​ពីសម័យ​​មុន​​ បែប​​​​មនោសញ្ចេត​នា​​​ឬបទសម័យ​ថ្មីបច្ចុប្បន្ន​​បែបឌីស្កូ​​ញ័រញាក់​​ កន្ត្រាក់​អារម្មណ៍​​​ទេ ។ រយៈពេល​ប៉ុន្មាន​​​​ឆ្នាំមក​​នេះ នាង​​ច្រៀង​ឱ្យ​ក្រុម​ហ៊ុន​​ជា​ច្រើន​នៅតក្នុង​​​កម្ម​វិធី​ប្រគំ​តន្ត្រី​​ តាម​​បណ្តា​​ខេត្ត-ក្រុង​​នានា ។
ក្រៅពីនេះ​ម្តង​​ម្កាល​​នាងច្រៀង​ជាកិត្តិយស​​តាម​​ កម្ម​វិធី​​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​ដើម្បី​បង្ហាញ​ទឹក​ដម​សម្លេង​ជូន​ ប្រិយមិត្ត​​ទស្សនិក​ជនស្តាប់​កំសាន្ត ។ ថ្មីៗនេះ​នាង​លីតា​មាន​កិត្តិយស​​​ឡើង​ច្រៀង​​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​​ ដួងតារាមាសរបស់​​​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ ដោយ​មាន​​ប្រិយ​មិត្ត​​ទស្សនិកជន​គាំទ្រ​​យ៉ាង​​ច្រើន​កុះករ ។  ថ្មីៗ​នេះ​​ដែរ​មាន​ផលិត​កម្មមួយ​​ផ្តល់​ឱកាស​​​ឱ្យ​នាង​​​​ថត​សម្លេង​​ចូល​ ក្នុង​ស៊ីឌី ​ហើយ​ពេល​នេះនាង​​កំពុង​​តែ​ហាត់​រៀនច្រៀង​​ ។ កញ្ញា​ង៉ែត លីតា  និយាយថា ​នៅ​ថ្ងៃ​ខាង​មុខ​​ឆាប់ៗ​នេះ​នាង​​នឹង​មាន​​ឱកាស​​ក្លាយ​ជា​អ្នក​​ចម្រៀង​ ក្នុងពិភព​ស៊ីឌី​មិន​ខាន​ ។
កញ្ញា​លីតា​ មាន​ស្រុក​កំណើត​នៅខេត្ត​ព្រះ​សីហនុ ។ នាង​មាន​​​​បងប្អូន​​៤​នាក់ ក្នុង​នោះ​​ប្រុស៣នាក់ ចំណែក​នាង​ជាកូន​​ទី៣ ។
កញ្ញា ​លីតា ឱ្យ​ដឹង​ថា កន្លង​មក​​នាង​​ធ្លាប់​​ចូលរួម​សម្តែង​​​កាយវិការ​ខារ៉ាអូខេ​​ឱ្យ​ផលិត​កម្ម ​​ក្រៅ​ប្រទេស​​មួយចំនួន ដូច្នេះ​​នៅ​ថ្ងៃអនាគត​​នាង​​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​តារា​ចម្រៀង​​និង​​ សម្តែង​មាន​​កេរ្តិ៍ឈ្មោះ​​ល្បី ៕

មាស ធារី ស្រអែម​ស្រស់​ពន្លក​ថ្មី​​ក្នុង​ពិភព​​សិល្បៈសម្តែង​


​​កញ្ញា​​មាស ធារី
 ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:៥៣
រាជធានីភ្នំពេញ ៖ ដោយ​​សារ​តែ​មាន​​និស្ស័យ​​ស្រឡាញ់​ចូល​ចិត្ត​​សិល្បៈ​តាំងពី​កុមារ​ភាព​​មក ​ កញ្ញា​​មាស ធារី ​បាន​ខិតខំ​​ប្រឹង​ប្រែង​​​​​គ្រប់​ឧបសគ្គ​​រហូត​​ទទួល​បាន​ជោគជ័យ​​ដោយ​បាន ​ក្លាយ​ជា​​អ្នក​សម្តែង​​កាយ​វិការ​ខារ៉ាអូខេ​ និង​ភាពយន្ត​ដូច​​បំណង​ ។ កញ្ញា​​មាស ធារី ហៅ​អាលីស មាន​ស្រុក​កំណើត​​​នៅ​ស្រុក​ទ្រាំង ​ខេត្ត​តាកែវ ។ នាង​​មាន​​បងប្អូន​​​៩​នាក់​​ក្នុង​នោះ​មាន​​ស្រី៥នាក់ ចំណែក​​នាងជាកូន​ពៅ ។
ដោយ​សារ​តែ​ឪពុកម្តាយ​ជាអ្នក​​ប្រកប​មុខ​របរ​​ធ្វើ​ ស្រែ​មានជីវភាព​ក្រលំបាក​ នៅឆ្នាំ​​២០០៨​នាង​បាន​មក​​រស់​នៅ​​ភ្នំពេញ​​ធ្វើ​ជា​កម្មការិនី​រោង​ចក្រ​​ ​ ប៉ុន្តែ​ដោយ​មាន​​និស្ស័យ​​ស្រឡាញ់​​ចូល​ចិត្ត​សិល្បៈ​ នៅឆ្នាំ​២០០៩​នាង​​បាន​​​ឆ្លៀត​ពេល​​វេលា​​មួយ​ចំនួន​ចូល​​ហាត់​រៀន​​នៅ​ ក្នុង​ក្លឹប​​សិល្បៈ​មួយយ៉ាង​​យក​ចិត្តទុក​ដាក់​ ​ហើយ​នៅ​ឆ្នាំ​២០១០​ នាង​បាន​បណ្តែត​ខ្លួន​ចូល​ប្រឡូក​​​​ក្នុង​​ពិភព​សិល្បៈ​សម្តែង​​ដោយ​បាន​ សម្តែង​ឱ្យ​ផលិត​​កម្ម​​ក្រៅ​ស្រុក​មួយ​ចំនួន​ និង​ក្នុង​ឆ្នាំ​២០១១នេះ​នាង​​មាន​ឱកាស​​បាន​ចូល​រួម​សម្តែង​​​ក្នុង​ខ្សែ​ ភាពយន្ត​បែបប្រវត្តិ​សាស្ត្រ​​​​រឿង​​«ឧកញ៉ា​​រាមរាជតេជោយ៉ត» ​ដោយ​អ្នក​ដឹកនាំរឿង​​ត្រមូវ​​​ឱ្យ​នាង​​សម្តែង​ជាតួអង្គ មេទ័ពស្រី ។ នេះជាឱកាស​​​មួយដែល​នាង​បាន​បង្ហាញ​ទេព​កោសល្យ​​​សម្តែង​ជូនទស្សនិកជន​បាន​​ ទស្សនា​​ តាម​កញ្ចក់​​ទូរទស្សន៍​​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​ ។
កញ្ញា​​​ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​ ​សម្បុរ​​ស្រអែម​​ស្រស់​រូបនេះ​នាង​មាន​វ័យ​​២៤ឆ្នាំ​​ ហើយទោះបីជា​មិនទាន់​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ក៏​​​ដោយ​ក៏​នាង​​មាន​ចិត្ត​​ សប្បាយ​រីករាយ​​ដែរ​ដោយ​បាន​​​ក្លាយ​ជា​​អ្នក​សិល្បៈ​សម្តែង​ ដូចក្តីប្រាថ្នា ។​
​​កញ្ញា​​មាស ធារី តាំង​ចិត្ត​ថា នាង​នឹង​មិន​ធ្វើ​ឱ្យ​ប្រិយមិត្ត​​ទស្សនិកជន​​អស់​សង្ឃឹម​ទេ​ ព្រោះ ​សព្វ​ថ្ងៃ​ក្រៅ​ពីចូល​រួម​សម្តែង​​កាយ​វិការ​​ខារ៉ាអូខេ​ និង​ភាពយន្ត​នាង​កំពុង​តែ​ហាត់​រៀន​​ច្រៀង​បន្ថែម​​ទៀត​​ដើម្បី​​ឡើង​ច្រៀង​ ​​​ជាកិត្តិយស​​នៅ​​​លើ​ឆាក​​​ប្រគំ​​តន្ត្រី​​​ចុង​​សប្តាហ៍​​តាម​ស្ថានីយ​ ​ទូរទស្សន៍​​​នានា​​ជូន​ប្រិយមិត្ត​ទស្សនិកជន​​បាន​ស្តាប់​​និង​បាន​ឃើញ​ទេព ​​កោសល្យ​​របស់​នាង ៕

យ៉ុង ចាន់កន្និកា ផ្កា​មួយទង​នៅតែ​រីក​ក្នុង​សួន​សិល្បៈ

រូបថត រស្មី
កញ្ញា​​យ៉ុង ចាន់​កន្និកា
រាជធានីភ្នំពេញ ៖ ក្នុង​វ័យ​​​២២​ឆ្នាំ កញ្ញា​យ៉ុង ចាន់កន្និកា ​បា​ន​​ដុះដាល​ចេញពី​សាកល​វិទ្យា​ល័យ​​ភូមិន្ទវិចិត្រ​​សិល្បៈ​កាលពីឆ្នាំ​​ ​២០០០ ​​។ មុនពេល​រីកដុះ​ដាល​ក្នុងអាជីព​ចំរៀង​ នាង​​​ប្រឡង​​ច្រៀង​ក្នុង​កម្មវិធី «ពន្លក​តារា» របស់​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ​ជាប់​ចំណាត់ថ្នាក់​​​លេខ​២ ដោយ​​​ច្រៀង​បទ «ស្នេហ៍​ក្រោមម្លប់​ជ្រៃ» ។ តាំង​ពីពេល​នោះ​​មក នាង​​​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​​វិស័យ​សិល្បៈ​ចំរៀង​​​រហូត​ដល់​​សព្វ​ ថ្ងៃនេះ ។ នាង​​ថត​សម្លេង​​ចូលស៊ីឌី​​ និងថត​​កាយ​វិកា​រ​ខារ៉ាអូខេ ​ឱ្យ​ផលិត​កម្ម​ជា​ច្រើន​​ទាំង​ក្នុង និងក្រៅ​​ប្រទេស ដូចជា​ផលិត​កម្ម​ SSB រៃមាស តោមាស SM ជាដើម ​។

អតីត​បវរ​កញ្ញា​បារាំង​ នាង​ម៉ា​លី​កា​ មេ​ណាដ​ ក្លាយ​ជា​ពិធី​ការិនី​របស់​ទូរ​ទស្សន៍​ FRANCE-3

រូបភាព បរទេស
នាង​ម៉ា​លីកា​ មេ​ណាដ
៥សប្តាហ៍​ បន្ទាប់​ពី​ផ្ទេរ​មកុដ​បវរ​កញ្ញា​បារាំង​ឱ្យ​ដល់​នាង BRESTOISE LAURY THILLEMAN នាង​ម៉ា​លីកា​ មេ​ណាដ អាយុ​២០​ឆ្នាំ​ ដែល​ជាប់​ជា​បវរ​កញ្ញា​បារាំង​២០១០ កាល​ពី​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០០៩ បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ទូរ​ទស្សន៍​ម្តង​។ នាង​ម៉ា​លី​កា​ មេ​ណាដ​ នឹង​ធ្វើ​ជា​ពិធី​ការិនី​នៃ​កម្ម​វិធី​ «ប៉ា​រីស​យល់​ពី​អ្វី​ទាំង​អស់​» ជា​កម្ម​វិធី​ផ្សាយ​រៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១០ និង​៥០​នាទី​ តាម​ទូរ​ទស្សន៍​តំបន់​ «FRANCE-3 ILE-DE FRANCE»។ ការ​ជួប​នាង​ដំបូង​តាម​កម្ម​វិធី​ទូរ​ទស្សន៍​នេះ​ គឺ​ការ​ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ឆ្នាំ​២០១១​។
បវរ​កញ្ញា​ បារាំង​ឆ្នាំ​២០១០​រូប​នេះ​តែង​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​កាសែត​។ នាង​និយាយ​ថា ខ្ញុំ​ស្រឡាញ់​កម្ម​វិធី​​ទូរ​ទស្សន៍​នេះ​ ហើយ​សំរាប់​កាសែត​សរ​សេរ​ខ្ញុំ​ក៏​ចង់​សរ​សេរ​ខ្លាំង​ដែរ​។ កាល​ពី​ឆ្នាំ​ទៅ​មិញ ខ្ញុំ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​ហើយ៕

នាង AMAZON EVE ជា​តារា​ម៉ូដែល​​ខ្ពស់ជាងគេ​បំផុតលើពិភពលោក

រូបភាព បរទេស
នាង AMAZON EVE
នាង AMAZON EVE ដែលមាន​កំពស់​ដល់​ទៅ​​ជាង​២ម៉ែត្រ ​គឺជា​​តារាម៉ូដែល​​ដែលខ្ពស់​​ជា​ងគេបំផុត​​លើពិភពលោក ។ ​កំពស់​​នេះ​ពិត​មែន​តែ​ខ្ពស់​​ ក៏ប៉ុន្តែ​​នាង​នៅពុំទាន់​ចាត់ទុក​​ថា ជា​នារីដែល​មានមាឌ​​ខ្ពស់ជាង​គេ​បំផុត​លើពិភព​លោក​​ដែរ ។ កំពស់​​របស់នាង​​ប៉ុណ្ណោះ​ពិតជា​​ស័ក្តិសម​​សំរាប់ការ​​ដើរ​​បង្ហាញម៉ូដ​​ ។ ម្យ៉ាង​វិញទៀត នាង AMAZON EVE បាន​ហាត់ក្បាច់​គុណ ដែល​ប្រកួតគ្នា​ជាមួយពួកបុរសៗ​​ដែលមានសាច់​ដុំ ។
នេះ​ជា​​ការងារ​ ដ៏លំបាកបំផុត​​​​ជាងការងារ​ក្នុង​​
ការដើរ​បង្ហាញ​ម៉ូដ ប៉ុន្តែ​​​នាងអាច​​ទទួល​បាន​ប្រាក់
ប្រមាណ​​ជា​៤០០​ដុល្លារ ក្នុងមួយម៉ោង ៕

រដ្ឋ​វ៉ាស៊ីន​តោនជ្រើសរើស​​បានបវរកញ្ញា​​ប្រចាំ​ឆ្នាំ​2011

រូបភាព បរទេស
បវរកញ្ញារដ្ឋវ៉ាស៊ីនតោនឆ្នាំ១០១១
នាង Angelina Kayyalaynen អាយុ​​១៩​ឆ្នាំ ​កំពស់​​១,៧៥ម៉ែត្រ ​បានទទួលជ័យ​ជំនះ​ក្នុង​ការប្រកួត​ជ្រើសរើស​​បវរកញ្ញា​ប្រចាំ​រដ្ឋ​វ៉ាស៊ីន​ តោន ​ឆ្នាំ​២០១១ នៅក្នុង​ការប្រកួតដែល​រៀប​ចំឡើង​​កាលពីថ្ងៃទី​១១ មករា កន្លង​មក ។ នាង Angelina Kayyalaynen រស់នៅ​​ក្នុងទីក្រុង Orchards បច្ចុប្បន្ន​​ជា​តារាម៉ូដែល​​​ដ៏មាន​ប្រជា​ប្រិយភាព​ ។​
ក្រោយពី​​ ទទួលជ័យជំនះ​​នេះ នាង​នឹង​ធ្វើ​ជា​បេក្ខ​នារី​តំណាង​ឱ្យ​​រដ្ឋ​វ៉ា​ស៊ីនតោន​​ចូលរួមក្នុង​ការ​ ប្រកួត​ជ្រើសរើស​​បវរកញ្ញា​​អាេមរិក​ប្រចាំ​ឆ្នាំ​២០១១ ដែលនឹងរៀបចំឡើង​​នៅក្នុង​ទីក្រុង​ឡាស់​វេហ្គាស​ ក្នុងពេល​ឆាប់​ៗ​​ខាង​មុខនេះ ៕

និស្សិត​ស្រី​អាយុ​18ឆ្នាំ​ម្នាក់​ក្លាយ​ជា​បវរ​កញ្ញា​បែល​ហ្ស៊ិក​ប្រចាំ​ឆ្នាំ​2011

រូបភាព បរទេស
សិស្សស្រីដែលជាប់ជាបវរកញ្ញា
និស្សិត​ស្រី​ខាង​ច្បាប់​យុវ​នារី JUSTINE DE JONCKHEERE DE WEVELGEM (មាន​ស្រុក​កំណើត​នៅ​តំបន់ FLANDRE ខាង​លិច​) ត្រូវ​បាន​ជ្រើស​រើស​កាល​ពី​យប់​ថ្ងៃ​ទី​១០​ មក​រា ជាបវរ​កញ្ញា​ប្រចាំ​ឆ្នាំ​២០១១​របស់​បែល​ហ្ស៊ិក​។ កញ្ញា​ DE JONCKHEERE ចេះ​និយាយ​៣​ភាសា​ គឺ​ភាសា​ហុល្លង់​ បារាំង​ អង់​គ្លេស​។ នាង​សិក្សា​នៅ​សាលា​ច្បាប់​ឆ្នាំ​ទី​មួយក្នុង​​សាកល​វិទ្យា​ល័យ​ COURTRAIT ។ បេក្ខ​នារី​ជាប់​ចំណាត់​ថ្នាក់​ទី​២ គឺ​នាង​ CHLOE SAIVE អាយុ​២០​ឆ្នាំ​ មក​ពី​ VILLERS L’EVÊQUE ហើយ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​នាង​ LARISSA DE CASTRO អាយុ​១៩​ឆ្នាំ​​នៅ​ក្រុង​សាំង​នី​កូ​ឡាស់​ (តំបន់​ FLANDRE ខាង​កើត)។ បេក្ខ​នារី​ទាំង​២​រូប​នេះ​ប្រហែល​ចាញ់​ ដោយ​​​​មិន​ចេះ​ភាសា​ណា​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​ភាសា​របស់​ប្រទេស​៕

សុខ​ ពិសី ប្រតិ​កម្ម​​តាមរលកធាតុ​អាកាស ​​​ពី​ការ​​ផ្សាយ​ទំនាក់ទំនង​ជាមួយ​ស៊ឹម សុ​រ៉ាម​ភូមិ


ដោយ ៖ កោះឯករាជ្យ
កញ្ញា​សុខ ពិសី (​រូបថត សា​រ៉ា​យ​)
រាជធានីភ្នំពេញ ៖ តារា​ចំរៀង​​ប្រចាំ​​ផលិត​កម្ម​​សាន់ដេ ​កញ្ញា​សុខ ពិសី កាល​ពីពេលថ្មីៗ​នេះ បាន​​បញ្ចេញ​ប្រតិ​កម្ម​​​នឹង​ការ​ចុះ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌​មាន​​​​ថា រូបនាង​មានទំនាក់​ទំនង​​ស្នេហា​​ជាមួយ​តារាចំរៀង​​​ស៊ឹម ​សុរ៉ា​មភូមិ ។ ​​និយាយ​ផ្ទាល់តា​ម​វិទ្យុ​​​​ FM 98 កញ្ញា​សុខ ពិសី ​បាន​​​បក​ស្រាយ​តប​ទៅ​ទស្សនា​វដ្តី​​ក្នុងស្រុក​មួយ​ ដែលចុះ​ផ្សាយ​​ថា នាង​មានទំនាក់ទំនង​ស្នេហា​​​ជាមួយ​សុរ៉ាមភូមិ ថា ​ជា​​​ព័ត៌មាន​មិនពិត​ទាល់តែ​សោះ ។ នាង​បញ្ជាក់​ថា រវាង​នាង​​ និងសុរ៉ាមភូមិ ​រាប់​អាន​គ្នា​ដូចបង​ប្អូន ដោយ​​លោក​ចាត់ទុក​​នាង​ដូចជា​ប្អូន ឯ​រូប​នាង​​ក៏ចាត់ទុក​​លោក​ជា​បង​ផង​ដែរ ។ ដូច្នេះ​​​គ្មានទំនាក់ទំនង​​​​​​​ស្នេហា​ដូចការ​ចុះ​ផ្សាយ​​​​ឡើយ ។​