Showing posts with label ព័ត័មានអន្តរជាតិ. Show all posts
Showing posts with label ព័ត័មានអន្តរជាតិ. Show all posts

អ្នក​​​កាសែត​​​​បរទេស2​​​នាក់ស្លាប់ក្នុង​​ការប្រយុទ្ធគ្នា​​នៅស៊ីរី​

យោង​តាម​​​​ក្រុម​ប្រឆាំង​​ស៊ីរី​ថា ​អ្នកកាសែត​​​បារាំង​ម្នាក់​​ លោក REMI OCHLIK និង​ស្ត្រី​អ្នក​​កាសែត​​​អាមេ​រិក​​លោកស្រី​​ MARIE COLVIN បានត្រូវស្លាប់ កាលពីថ្ងៃទី​​២២ កុម្ភៈ ​​ក្នុងទីក្រុង​​​ហូម ​ភាគ​កណ្តាល​ស៊ីរី ដោយសារ​ត្រូវ​គ្រាប់ផ្លោង​។​ លោក REMI  OCHLIK អាយុ​​​២៨​ឆ្នាំ ​ជា​អ្នក​កាសែត​​ថត​រូប​​សង្គ្រាម​​ឱ្យទីភ្នាក់ងារ​​​​ព័ត៌មាន​បារាំង​​ IP.3 PRESS​ ​ដែល​លោក​រួម​គ្នា​​បង្កើត​​​​ឡើង​​​​កាលពី​ឆ្នាំ​​​២០០៥ ។
លោក​ធ្លាប់​ចុះ​ទៅថត​រូបភាព​ក្នុង​បដិវត្តន៍​អារ៉ាប់​ឆ្នាំ​​​២០១១ ​​នៅ​ប្រទេស​ទុយនីស៊ី​​ អេហ្ស៊ីប​​​​ និងលីប៊ី ​​ហើយ​ចេញផ្សាយ​​ក្នុងទស្សនាវដ្តី​​​បារាំង PARIS MATCH កាសែត LE MONDE ទូរទស្សន៍​ VSD ទស្សនាវដ្តី​​​ TIME MAGAZINE  ឬកាសែត​ THE WALL STREET JOURNAL ។​ លោក​ដណ្តើម​​​បានពានរង្វាន់​​ GRAND PRIX  នៃ មហោស្រព​​​​កាសែត​អឺរ៉ុប SCOOP GRAND  LILLE កាលពី​ខែ​ធ្នូ ឆ្នាំ ​​​២០១១ ហើយ​ជា​​ជ័យលាភី​​​​ពានរង្វាន់​ WORLD ​PRESS ដោយសារ​​ព័ត៌មាន​មួយ​របស់​លោកនៅលីប៊ី ។
ចំណែក​លោកស្រី MARIE  COLVIN វិញ ជាជនជាតិ​​អាមេរិក​​រស់នៅ​ក្នុង​​ទីក្រុងឡុងដ៍ ​​​ហើយ​ជាអ្នក​​យកព័ត៌មាន​​​ពីសង្គ្រាម​​សម្រាប់​​កាសែត​​​អង់​គ្លេស ​​SUNDAY  TIMES ដោយ​លោកស្រី​​​ធ្លាប់​ចុះ​​​យកព័ត៌​មាន​​ក្នុងជម្លោះ​​​ជា​ច្រើន​​នៅយូហ្គោស្លាវី ​​អ៊ី​រ៉ង់ ​​ស្រីលង្កា ​ហើយថ្មីៗ​នេះ ​​​ចូល​យកព័ត៌មាន​ក្នុង​​​ព្រឹត្តិការណ៍​​​​និទាឃ​រដូវ​​​​​អារ៉ាប់ រួច​​លោកស្រី​​​ទើប​​ចុះ​​មក​យក​ព័ត៌​មាន​នៅ​​​ស៊ីរី​។​ សាក្សី​ម្នាក់​បញ្ជា​ក់​​​ប្រាប់​​រ៉យទ័រ​​​ថា ​​គ្រាប់​ផ្លោង​មួយ​​​​គ្រាប់ធ្លាក់​​​ចំ​ផ្ទះមួយដែលអ្នកកាសែត​​​ទាំង​​​២នាក់​​នេះ​​ស្នាក់ ហើយ​​​ពួកគេ​​បន្ទាប់​មក​​ត្រូវ​គ្រាប់​​​រ៉ុក្កែត​​​មួយគ្រាប់​ទៀត​​​ពេលរត់​​​ចេញ​។​
កាសែត​​អង់​គ្លេស ​THE TELEGRAPH លាតត្រដាង​​​​ថា ពួក​​​​ភ្នាក់ងារ​​​​សម្ងាត់​លីបង់​​​អាច​ចាប់​​បានការនិយាយ​​គ្នា​តាម​វិទ្យុ​ទាក់ទង​របស់​​កង​ទ័ព​​​ស៊ីរី ​​ហើយ​បង្ហាញ​​​ថា អ្នក​​​កាសែត​​​​ទាំង​​​​២​នាក់​ នេះត្រូវ​​គេ​ប៉ង​សម្លាប់​​​​ពេល​បាញ់​​ប្រហារ​​​​លើ​មជ្ឈ​មណ្ឌល​​​​សារព័ត៌​មាន​​​មួយ​នៅក្រុង​​​​ហូម ។ ​​​ការស្តាប់​​កិច្ចសន្យា​​​នេះ​អាច​ស្តាប់​ឮ​​ពួកនាយ​​ទាហានស៊ី​​រី​បញ្ជា​​ឱ្យសម្លាប់​អ្នក​​កាសែត​​​ទាំង​ឡាយ​ណា​ដែលស្ថិតនៅ​​​ដែនដី​​ស៊ីរី ៕​

The Death of Marie Colvin

A little less than a year ago I wrote about a number of women whom I admired over the course of March (Women’s History Month). Two days ago, one of them, Marie Colvin was killed in Syria where she was covering the government-mandated slaughter currently taking place there. This is what I wrote about her in 2011. The whole post is here, if you’re interested.
Marie Colvin is a correspondent for the UK Sunday Times and has been one for over twenty years. She has covered conflicts in the Balkans, Chechnya, East Timor, Israel, Palestine, Iraq, and pretty much anywhere else things are blowing up. She was on CNN reporting from Libya last week. Though I can find tons of her work, I can’t find any biographical profiles. This piece, written in 2000 for the American Journalism Review, and this five-year-old article from the New York Daily News are the best I could do. I love her work because she goes places few will and stays after most leave. Such actions make good copy, but come with some with serious risk to life and limb. In 1999, Ms. Colvin lost her left eye while covering the Sri Lankan civil war in an incident which reads remarkably like a set up. Her work has not gone without recognition. In 2010, Ms. Colvin won the British Press Award for Best Foreign Journalist of the Year.
“Serious risk to life and limb” took the form indiscriminate shelling of the area where she was staying and cost her her life. Her death can, and no doubt will, make us all discuss many things like the risks faced by combat reporters, the value of their work, and it will be factored in when discussing the horrible situation in Syria as well. One of Ms. Colvin’s last reports was about watching a child die of shrapnel wounds. I think the best way to pay tribute to what she did is to share the message the she was reporting out of Syria. A warning – the video might be too graphic for some.

Three women share Nobel Peace Prize

Liberian President Ellen Johnson Sirleaf, her compatriot and "peace warrior" Leymah Gbowee and Yemen's Arab Spring activist Tawakkul Karman won the Nobel Peace Prize on Friday.
The three women will share the 2011 award "for their non-violent struggle for the safety of women and for women's rights to full participation in peace-building work," Norwegian Nobel Committee president Thorbjoern Jagland said in his announcement.
"We cannot achieve democracy and lasting peace in the world unless women obtain the same opportunities as men to influence developments at all levels of society," he added.
Sirleaf, 72, made history when she became Africa's first elected woman president in 2005. She took over a nation traumatised by 14 years of brutal civil war that left 250,000 dead and economic devastation, with no electricity, running water or infrastructure.
Liberia's "Iron Lady" won her Nobel just four days before she is set to face elections in her bid for a new term.

គណ​បក្សភឿថៃ​​ជ្រើសតាំងប្អូនស្រី​​ពៅ​លោក​​ថាក់ស៊ីន ​ជាបេក្ខ​​នារី​នាយករដ្ឋ​មន្ត្រី​


ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៥៩
គណបក្សប្រឆាំង​​​សំខាន់របស់ថៃ គឺគណ​បក្ស​​​ភឿថៃ​​​កាលពីថ្ងៃទី​​​១៦ ឧសភា ​​បាន​សម្រេច​​​​​ជា​ឯកច្ឆន្ទ​​ជ្រើសរើស​​​​លោកស្រី​​​យីង ឡាក់ ស៊ីណាវ៉ាត្រា ​​ជាប្អូនស្រីពៅ​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​​អតីតនាយករដ្ឋមន្ត្រី​​ថៃ ដែល​មានប្រជាប្រិយភាពជា​បេក្ខ​នារី​​សម្រាប់​តំណែង​​នាយករដ្ឋមន្ត្រី​​​ របស់ខ្លួន​​ក្នុង​ការ​​​បោះ​ឆ្នោត​​ទូទៅដែលនឹង​​រៀបចំឡើង​​នៅខែ​​កក្កដា ខាង​មុខនេះ ។​
គណបក្សភឿ​ថៃ​បានសម្រេច​​ជ្រើសរើស​​​លោក​​ស្រី​​​យីង​ ឡាក់ ​ស្ថិតនៅ​​លើ​គេ​នៃបញ្ជី​ឈ្មោះ​​​បេក្ខជន​សម្រាប់តំណែង​​​​នាយករដ្ឋមន្ត្រី​ ​​សម្រាប់ការ​បោះឆ្នោត​​​ទូទៅក្នុង​​ឱកាស​នៃ​កិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​ ​ប្រតិបត្តិ និង​បណ្តា​អតីត​​សមា​ជិក​សភារបស់​ខ្លួន កាលពី​រសៀលថ្ងៃទី​​​១៦ ​ឧសភា ដោយ​មាន​លោកស្រី​​យីងឡាក់ ចូលរួម​ផង​ដែរ ។​
លោក Chalerm Yubamrung ជាអតីត​ប្រធាន​សភា​​មក​ពី​គណ​​បក្ស​ភឿ​ថៃ ថ្លែង​ថា ​​លោក​​មាន​ក្តី​រីករាយ​​​​យ៉ាងខ្លាំង ដែល​​គណ​បក្ស​ភឿថៃ​​​​​បាន​សម្រេច​​ជ្រើស​រើស​​លោកស្រី​​យីង​ឡាក់ ជា​បេក្ខនារី​​​សម្រាប់តំណែង​​នាយករដ្ឋ​មន្ត្រី​។​
លោកស្រីយីឡាក់ ​​ស៊ីណាវ៉ាត្រា ​​កើត​នៅថ្ងៃ​ទី​​​២១ មិថុនា ​​ឆ្នាំ​​​១៩៦៧ ជាកូនពៅ​​ក្នុង​ចំណោម​​កូន​ៗ​​​៩នាក់​​​របស់លោក Lert និង​លោកស្រី Yindee Shinawatra ។ លោកស្រី​​​ទទួលបាន​​​សញ្ញា​បត្រ​មហាវិទ្យាល័យ​ផ្នែក​​វិទ្យា​​​សាស្ត្រ​​ នយោបាយ​​ និងរដ្ឋបាល​​​សាធារណៈ​ពី​សាកល​​វិទ្យាល័យ​ខេត្ត​ឈៀង​ម៉ៃ ​​និង​សញ្ញាប័ត្រ​​​អនុ​បណ្ឌិត​​​ ផ្នែកវិទ្យា​​សាស្ត្រ​​នយោបាយ​ពីសាកល​វិទ្យាល័យ​​​រដ្ឋ​​​កេន​តួគី​ សហរដ្ឋអាមេរិក ។​ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែង​ថា ​លោក​មិន​​​​ឱ្យ​មាន​​ការ​​​ចង​អឃាត​​ជាមួយអ្នកដែល​​​តាម​ចង​​ពៀរ​លោកឡើយ ​ប្រសិន​​បើ​គណបក្ស​​ភឿ​ថៃ​​ឈ្នះការ​​បោះឆ្នោត​នោះ ៕

ភរិយា​​អគ្គ​នាយក IMF ជា​អ្នក​កាសែត​បដិសេធ​ការចោទប្រកាន់​​​ប្រឆាំង​​ស្វាមី​លោកស្រី​


ស្ត្រីអ្នក​កាសែត​លោកស្រី ANNE SINCLAIR ភរិយា​​របស់​​លោក DOMINIQUE STRAUSS KAHN អគ្គ​នាយក​​របស់ IMF ក្នុង​សេចក្តី​​​ប្រកាស​មួយ​កាលពីថ្ងៃទី​​១៥ ឧសភា ​​កន្ល​ងមក​​នេះ ​អះអាង​ថា ​​ស្វាមី​​លោកស្រី​​​ពិតជា​មនុស្ស​ស្លូត​​ត្រង់​ពុំបាន​​​ប្រព្រឹត្ត​​​ការ​ ចាប់រំលោភ​​ស្ត្រីដូចការ​​ចោទប្រកាន់​​ឡើយ ។​
លោកស្រី ANNE SINCLAIR ដែលក្នុង​​គ្រា​ដំបូង​​ស្ថិតនៅ​​ស្ងៀមស្ងាត់​​​ កាលពី​​ថ្ងៃទី​​១៥ ឧសភា ​អះអាង​ថា ​​លោកស្រី​ពុំជឿ​ទាល់តែ​​​សោះ ចំពោះ​ការ​ចោទប្រកាន់ទាំងឡាយ​​ប្រឆាំង​នឹង​​ស្វា​មី​​លោកស្រី ​។ ស្ត្រី​​អ្នកកាសែត​​​រូបនេះ​​បញ្ជាក់​ថា លោកស្រី​​​ពុំមានការ​សង្ស័យ​​ចំពោះ​​ភាពស្លូតត្រង់​​​​របស់ស្វាមី លោកស្រី​​ឡើយ ​​ហើយ​អំពាវ​នាវ​​ឱ្យ​មាន​​ការ​​ប្រកាន់​យក​​នូវ​​ភាព​សមរម្យ ​​​និងការ​អត់​ធ្មត់​។​
អគ្គនាយករបស់ IMF ដែលត្រូវ​​បង្ហាញខ្លួន​​ចំពោះ​​​មុខចៅក្រម​ម្នាក់នា​​យប់ថ្ងៃទី​​​១៦ ឧសភា ត្រូវ​​បាន​ចាប់ខ្លួន​​កាលពីថ្ងៃទី​​​១៤ ឧសភា ​នៅ​ក្រុង​ញូវយ៉ក ដោយទទួល​ការចោទប្រកាន់​​ពីការ​ចាប់​​រំលោភ​​​រួមភេទ ​ដោយនារី​​បម្រើ​ក្នុង​សណ្ឋា​គារ​​ម្នាក់ ៕​