Showing posts with label ព័ត៍មានអំពីបញ្ហាស្រ្តី. Show all posts
Showing posts with label ព័ត៍មានអំពីបញ្ហាស្រ្តី. Show all posts

ពល​ការិនី​ខ្មែរ​៤​នាក់​បម្រើ​ការ​នៅ​ម៉ាឡេស៊ី សុំ​ឲ្យ​ជួយ​អន្តរាគមន៍

2012-07-14
ពល​ការិនី​មួយ​ចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) មិន​ចង់​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​នោះ​ទៀត​ទេ ដោយ​សារ​តែ​ថៅកែ​វាយ​ធ្វើ​បាប ក៏​ប៉ុន្តែ​ពួក​គេ​មិន​មាន​លទ្ធភាព​អាច​ចាក​ចេញ​ពី​ទីនោះ​បាន ដោយ​សារ​តែ​ថៅកែ បាន​ដក​ហូត​លិខិត​ឆ្លង​ដែន និង​គំរាម​កំហែង។
RFA/Sok Serey
ពលករ​ឈ្មោះ ស៊្រុន ច័ន្ទណាង (អាវ​ក្រហម) ដែល​ត្រូវ​ក្រុមហ៊ុន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១។
ពល​ការិនី​ខ្មែរ​ម្នាក់​ឈ្មោះ ផាន លក្ខិណា បាន​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី ប្រាប់​កាល​ពី​រាត្រី​ថ្ងៃ​​សុក្រ ទី​១៣ ខែ​កក្កដា ថា ពួក​គេ​កំពុង​បម្រើ​ការ​នៅ​ក្នុង​ហាង​ធ្វើ​តៅហ៊ូ​មួយ ដែល​មាន​ផ្ទះ​លេខ ៦៦៤​អែស នៃ​ភូមិ​ម៉ាឡាកាងប៊ឺគិតម៉ាឡាកឺ។ ពល​ការិនី​ដដែល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ទាំង​មាន​ការ​ភ័យ​ខ្លាច​ថា ពួក​នាង​ទៅ​បម្រើ​ការ​នៅ​ទីនោះ​រយៈពេល​១​ឆ្នាំ និង​៣​ខែ​ហើយ។ កន្លែង​ធ្វើ​ការ​នោះ គឺ​មាន​កម្មករ​ទាំង​អស់​ចំនួន​៥​នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​ពល​ការិនី​ខ្មែរ​ចំនួន​៤​នាក់ ឈ្មោះ សុឃីម សម្ភស្ស និង​ស៊ីណែត។ ពេល​ខ្លះ​ពួក​គេ​ទាំង​នោះ បាន​ទទួល​រង​ការ​ធ្វើ​បាប​ពី​ថៅកែ។

ឃុំខ្លួន​យុវជន​ជាប់ចោទ​​​​សម្លាប់ក្មេងស្រី​អាយុ7ឆ្នាំ​កំពុងរត់​លេង



ខេត្តកំពង់ឆ្នាំង ៖ ​យុវជន​ម្នាក់​ត្រូវ​​សាលា​ដំបូង​​ខេត្តសម្រេច​​ឃុំខ្លួន​ក្នុងពន្ធនាគារ​​​នៅ​ព្រឹក​ថ្ងៃទី២៧ ​​កុម្ភៈ​​ពីបទ​​សម្លាប់​កុមារី​​​អាយុ​៧ឆ្នាំ ​កាល​ពី វេលាម៉ោង​​៦ និង​៣០នាទី​​​ល្ងាច​​​ថ្ងៃទី២៥ កុម្ភៈ​​នៅ​ផ្ទះ​របស់​​​​ឈ្មោះអុង ​​យ៉េន ​​នៅ​​​​ភូមិ​ទឹកល្អក់ ​​ឃុំ​​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខណៈ​កុមារី​​​រងគ្រោះ​​កំពុងរត់​​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត ។
ជនសង្ស័យ​​​ឈ្មោះកែវ ​ឌីណា អាយុ​២០ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន ​​ឃុំប៉ោយ​ប៉ែត ស្រុក​អូរជ្រៅ ​​ខេត្តបន្ទាយ​មាន​ជ័យ ​​។​ ចំណែក​​កុមារី​រងគ្រោះ​​​​ឈ្មោះ​តាំ ​សុភា ​​អាយុ​៧ឆ្នាំ មាន​ទី​លំនៅក្នុងភូមិ​ទឹកល្អក់​ ឃុំ​​ក្រាំងលាវ ។
យោងតាម​​របាយការណ៍​​របស់ប៉ូលិសស្រុក ​​ឱ្យ​ដឹងថា ​​​កុមារីរង​គ្រោះ​​​​រត់លេង​​​​ជាមួយ​ក្មេង​ដទៃ​ទៀត ​​​ជិត​កន្លែង​ផឹកស៊ី​​របស់ឪពុក​ខ្លួន ។​​ ដោយឡែក ​កែវ ឌីណា ​ទើប​មក​ពីប៉ោយប៉ែត ​​មកលេង​ផ្ទះ​​បង​ឈ្មោះ​​កែវ នាង នៅភូមិ​កើត​ហេតុ ។ ​ពេល​​នោះគ្មាន​​​រឿង​អីសោះ ​​ស្រាប់តែ​​ជន​សង្ស័យ​​​ស្ទុះ​​​យកកាំបិត​​​​ប៉័ង​តោ​​​កាប់​ក្មេង​ស្រី​​​ពីក្រោយ​​​ត្រូវចំកញ្ចឹងក​ខាងស្តាំ ​បណ្តាលឱ្យ​របួស​​​​ជា​ទំងន់ ។​ កុមារី​រងគ្រោះ​ត្រូវគេដឹក​​​ទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​​ខេត្ត និង​បន្ត​ទៅ​មន្ទីរ​ពេទ្យ​​ក្នុង​រាជធានីភ្នំពេញ​ទៀត ប៉ុន្តែបានស្លាប់​​នៅ​ម៉ោង១រសៀល​​ថ្ងៃទី២៦ កុម្ភៈ ។
ប៉ូលិស​​​​និងមន្ត្រី​​តុលាការ​យក​ចម្លើយ​​​​ពីជន​សង្ស័យ​មិនបាន​ឡើយ ​ហើយសង្ស័យថា គេជា​មនុស្ស​ញៀន​ថ្នាំ ៕

ចាប់បង្ខាំងក្មេងស្រី13ថ្ងៃឱ្យនៅតែក្នុងបន្ទប់និងរំលោភ

ខេត្ត​រតនគិរី ៖ សមត្ថ​កិច្ច​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​​​ឃាត់​ខ្លួន​យុវជន​ម្នាក់​ពីបទ​​ចាប់​បង្ខាំង​​ក្មេង​ស្រី​សិស្ស​សាលា​​ម្នាក់​ទុក​​​ក្នុង​ផ្ទះ​​របស់​ខ្លួន​រ​យៈ​ពេល​​១៣​ថ្ងៃ​​ ដើម្បី​រំលោភ។ ​យុវជន​ជាប់​ចោទ​​នេះ​​ឈ្មោះ​​ខាត់ សីហា ហៅ​ចែម ​អាយុ​​១៧ឆ្នាំ ​រស់​នៅស​ង្កាត់​ឡាបានសៀក ​ក្រុង​បានលុង ​ត្រូវ​​​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ​វេលា​ម៉ោង​៧​​យប់​​​នៅចំណុច​ដី​ចម្ការ​របស់​ខ្លួន​ ស្ថិត​នៅ​ភូមិតឺន ឃុំ​តឺន ​ស្រុក​កូន​មុំ ។
តាម​ការ​បំភ្លឺរបស់​​មន្ត្រី​ប៉ូលិស​​ក្រុង​បាន​លុង ឱ្យ​ដឹងថា ​​ក្មេងស្រីរងគ្រោះ​​​អាយុ​១៧ឆ្នាំ​ជា​​សិស្ស​វិទ្យា​ល័យ​ហ៊ុន​សែន ​ភូមិ​ថ្មី​ រស់​នៅ​ក្នុង​សង្កាត់​​ឡា​បាន​សៀក ក្រុង​បាន​លុង ឆ្ងាយ​ពី​​ផ្ទះ​ជន​ជាប់​ចោទ​​ប្រមាណ​៥០​-៦០​ម៉ែត្រប៉ុណ្ណោះ ។
បើ​តាម​ការ​បំភ្លឺ​ពី​​ក្មេងស្រីរងគ្រោះ​​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹងថា នៅ​​យប់ថ្ងៃទី​១១ កុម្ភៈ ​វេលា​ម៉ោង​៨​ទៅ​៩​យប់​​ ជន​​ខាងលើ​បាន​ហៅ​នាង​ទៅ​ជួប​នៅ​ក្រោម​ផ្ទះ​​តែ​២​នាក់ទេ។ ​នៅ​យប់​នោះ​​​ដាច់​​ភ្លើង​​ងងឹតឈឹង ស្រាប់តែ​ជន​​​នោះ​ស្ទុះ​មក​ចាប់​នាង​ខ្ទប់​​​មាត់​ជាប់​ និង​លើក​បី​នាង​​ឡើង​លើ​ផ្ទះ​ចូល​ក្នុង​បន្ទប់​​ដេក ​ហើយ​រំលោភ​​នាង​​បាន​សម្រេច​​២​ដង ក្នុង​មួយ​យប់​នោះ ។ ​នាង​បាន​បន្ត​ថា ជន​នោះ​បាន​ទិ​ញ​ថ្នាំ​ម្យ៉ាង​​ឱ្យ​នាង​លេប​ចំនួន​៣​គ្រាប់ ធ្វើ​ឱ្យ​នាង​​ងងុយ​ដេក​អស់​​កម្លាំង​​ងើប​ដើរ​អត់​​​​​​​រួច​ ទោះ​ចង់​ស្រែក​​ហៅ​ឱ្យ​គេជួយ​​ក៏​អត់​កម្លាំង​​ស្រែក​ដែរ ​ហើយ​​នាង​ត្រូវបាន​​គេ​បង្ខាំង​​​អស់​​រយៈ​​ពេល​​១៣​​ថ្ងៃ ​និង​រំលោភ​បាន​សម្រេច​​៩​ដង ​និង​ឱ្យ​នាង​​​ហូប​បាយ​​តែ​ពេល​យប់​បាន​​​ចំន​ួន​៧​លើក​គត់ ​ធ្វើ​ឱ្យ​នាង​អស់​​កម្លាំង​ខ្លាំង​ណាស់​រយៈ​ពេល​១៣​ថ្ងៃ​នេះ ។
សមត្ថ​កិច្ច​ដដែល​បាន​បន្ត​ទៀតថា ​ជន​ជាប់​ចោទ​​ខាង​លើ​ពេល​ចាប់​ខ្លួន​ថ្មីៗ​​ខំ​ព្យា​យាម​​លាក់​រឿង​មិន​ព្រម​សារ​ភាព​ទេ តែ​​សមត្ថ​កិច្ច​បាន​ខិត​ខំ​ប្រើ​គ្រប់​វិធី​ ទើបគេព្រម​​ឆ្លើយ​​សារ​ភាពថា «មែន»​ តែ​​គេអត់​បាន​ចាប់​បង្ខាំង​​នាង​ទេ គឺ​នាង​ព្រម​ព្រៀង​​ដោយ​ខ្លួន​ឯង​ ព្រោះ​បាន​​ទំនាក់​ទំនង​គ្នា​៧​-​៨​ខែ​មក​ហើយ ។ ​យុវជន​​រូប​នេះ​បាន​​បដិ​សេធ​​​ពីរឿង​ទិញ​ថ្នាំ​​ឱ្យ​នាងលេប​នោះ​ថា ​មិន​ពិត​​ទេ តែ​​បាន​ទិញ​បាយ​ឱ្យ​នាង​​​​​​​​​​​​​​​​​​​​​​​ហូប​តែ​ពេល​យប់​​មែន ព្រោះ​​ពេល​ថ្ងៃ​ខ្លាច​គេ​ឃើញ​ដឹងថា​នាង​នៅ​លើ​ផ្ទះ ហើយ​​បើ​មាន​​គេ​មក​លេង​ផ្ទះ​​គេ​លើក​នាង​​ដូរ​មក​បន្ទប់​ផ្សេង​ទៀត ។
មន្ត្រី​សមត្ថ​កិច្ច​​បន្តទៀតថា ​បាន​ជា​គេ​ដឹង​ថា​នាង​​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​​​ជន​ជាប់​ចោទ​ដោយ​សារ​តែ​​​ឪពុក​មា​​ជន​ជាប់​ចោទ​​​​ទៅ​​បូម​ទឹក​មុខ​ផ្ទះ​នោះ​​​ពេល​ឡើង​លើ​ផ្ទះ​បាន​ឮ​សំឡេង​​ក្មេង​ស្រី​​រង​គ្រោះ​​ស្រែក​ហៅ​​ឱ្យ​គេជួយ​ ទើប​បែក​ការណ៍​​​ដល់​សមត្ថ​កិច្ច​ទៅ​រំដោះ​​នាង​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត ។
ស្ត្រីជាម្តាយ​​ក្មេង​ស្រី​រងគ្រោះ​បាន​បំភ្លឺថា ​គាត់​ខំដើរ​រកកូន​ស្រី​គ្រប់ទិស​ទី​ទាំង​អស់​​ ស្រាប់តែ​​ឃើញ​កូន​​​នៅ​​ក្បែរ​ផ្ទះ​ខ្លួន​ចម្ងាយ​តែ​៥០-៦០​ម៉ែត្រ​ ​ហើយ​បើ​ទុក​នាង​តែ​៣​-៤​ថ្ងៃ​ទៀត​ពិតជ​ាស្លាប់មិន​ខាន ព្រោះ​ឃើញ​កូន​​ដេក​សន្លប់​ស្តូក​ស្តឹង​ក្នុង​ផ្ទះ​ជន​ជាប់ចោទ​​ទាំង​រាង​កាយ​ស្លេក​ស្លាំង​​ស្ទើរ​គ្មាន​​ដង្ហើម​​ទៅ​ហើយ ។
លោក​ជា សុភ័ក្ត្រ ​ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​​បាន​ឱ្យដឹងថា ​ជន​ជាប់​ចោទ​ខាង​លើ​ត្រូវចោទ​ពីបទ​រំលោភ​​មាន​ស្ថាន​ទម្ងន់​ទោស​​អាចជាប់​គុក​ចាប់ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ៕

ជនជាតិចិន​ជាប់​ចោទ​ប៉ុនប៉ង​ចាប់​រំលោភនារី​ជូត​សម្អាត​បន្ទប់​​នៅ​ក្នុង​ ផ្ទះ​សំណាក់

ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៩:២០
រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ ​​ទើប​មក​ដល់​កម្ពុជា​ថ្មីៗ​ជាប់​ចោទ​ប៉ុន​ប៉ង​ចាប់​រំលោភ​ស្ត្រី​ជូត​សំអាត ​ក្នុង​​បន្ទប់​ផ្ទះ​សំណាក់​ តែ​ត្រូវ​នាង​​ធាក់​ធ្លាក់​ពី​លើ​គ្រែ​ហើយ​រត់​ទៅ​រាយ​ការណ៍​ឱ្យ​សមត្ថ​ កិច្ច​ចាប់​ខ្លួន​ ក្នុងខណៈ​សម្លៀក​បំពាក់​នៅ មិន​ទាន់​បាន​សម្រួល​ត្រឹម​ត្រូវ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០​ ឧសភា នៅ​ផ្ទះ​សំណាក់​អង្គរ​ធំ​ស្ថិត​​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​អូ​រ​ឫស្សី​ទី​៤ ខណ្ឌ​៧​មករា ។ ជន​ជាតិ​​ចិន​​នោះ​ឈ្មោះ CHEN MIAO​KUAN អាយុ​៥៦​ឆ្នាំ​ ជា​គ្រូ​បង្ហាត់​​ផ្នែក​ចម្រៀង​ភាសា​ចិន​ និង​ជា​អ្នក​ទេស​ចរ​។ ចំណែក​នារី​រង​គ្រោះ​​អាយុ​១៨​ឆ្នាំ​ ជា​បុគ្គ​លិក​ផ្ទះ​សំណាក់​ផ្នែក​ជូត​សំអាត​ និង​រៀប​ចំ​បន្ទប់​។

ជនអគតិ​នាំ​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​​ទៅ​រំលោភ​បែក​ការណ៍​ប៉ូលិស​ចាប់​ខ្លួន


ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៨:០៤
​​ ខេត្ត​​​បន្ទាយមាន​ជ័យ ៖ ​ជន​គម្រក់​ម្នាក់​បាន​ប៉ុន​ប៉ង​ចាប់​រំលោភ​​សេព​សន្ថវៈ​​លើ​ក្មេងស្រី​​ អាយុ​៥​ឆ្នាំ ​​ប៉ុន្តែ​​​មិន​បាន​សម្រេច​​ក៏​ច្របាច់ក​សម្លាប់​ តែ​មិន​ស្លាប់​ទើប​បែក​ការណ៍​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ស្រាវជ្រាវ​ចាប់ ​​ខ្លួន​បាន ។ ហេតុ​ការណ៍​​ព្រៃផ្សៃ​នេះ​បាន​កើត​ឡើង​​នៅវេលា​ម៉ោង​២​និង​៤០​នាទី​​រសៀល ថ្ងៃ​ទី​៩ ឧសភា ​នៅចំណុច​​ប្រាសាទ​សំរោង​ ចម្ងាយ​១.០០០​ម៉ែត្រ ពីភូមិ​ខ្វាវ​​កើត ឃុំ​រលួស ស្រុក​ស្វាយ​ចេក។ លោក​វរ​សេនីយ៍​ត្រី ស៊ី ឌី អធិ​ការ​​ស្រុក​​ស្វាយ​​​ចេក បាន​ឱ្យ​ដឹងថា ជន​អគតិ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​​​នេះ ឈ្មោះ​ប្រុញ ខេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រស់​នៅ​​ភូមិ​ខ្វាវ​កើត​ ឃុំ​រលួស ស្រុក​ស្វាយ​ចេក រីឯក្មេងស្រី​​​រងគ្រោះ​មាន​អាយុ​៥​ឆ្នាំ ។ ​ក្មេងស្រី​រង​គ្រោះ ត្រូវ​ជន​អគតិ​រូប​នេះ​ចាប់​ច្របាច់​​.ក​រហូត​ដល់​​ហូរ​ឈាម​ចេញ​តាម​ច្រមុះ​ សន្លប់​​ស្តូក​ស្តឹង ហើយ​​ជន​ល្មើស​ស្មាន​តែ​ស្លាប់​ក៏​កាច់​មែក​កកោះ​​គ្រប​ពី​លើ​កុំ​ឱ្យ​គេ​ ឃើញ​ ប៉ុន្តែ​ដោយ​នាង​ត្រូវ​ទឹក​ភ្លៀង​ក៏​បាន​ដឹង​ខ្លួន​ឡើង​វិញ ត្រូវ​បាន​ម្តាយ​​នាំ​យក​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​​វិសាល​សុខ ។

ស្រឡាញ់ដល់ឆ្អឹងមិនបានខ្លួនដេញចាប់នាងអារ.កក្លាយជាឧក្រិដ្ឋជន ថ្ងៃអង្គារ ទី១០ ខែឧសភា

ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៨:៣៥
ខេត្ត​កំពង់ចាម ៖​ យុវជន​អគតិ​ម្នាក់​​បាន​ធ្វើ​ឱ្យ​ល្បែង​ស្នេហា​​របស់​ខ្លួន​ក្លាយ​​ទៅ​ជា​បទ ​ឧក្រិដ្ឋ​​ជំនួស​ឱ្យ​ទឹក​ចិត្ត​​ភក្តី​ភាព ។​ ជា​ការ​ពិត​ណាស់​ ទោះ​បី​ជា​ស្រឡាញ់​ស្ទើរ​លេប​ក៏​ដោយ ក៏​ត្រូវ​មាន​ព្រំដែន​ដែរ មិន​ត្រូវ​មាន​​ចិត្ត​ចង្អៀត​​រហូត​​បិទ​ទ្វារ​បេះដូង ហើយ​​ជ្រើស​រើស​ផ្លូវ​ទាល់​ច្រក​មួយ​ដែល​មាន​ន័យ​ថា បើ​មិន​បាន​នាង​មក​ធ្វើ​ជា​គូ​អនាគត​​បុរស​ណា​ក៏​មិន​អាច​បាន​ដូច​គ្នា​​ដែរ ។ នេះជា​គំនិតឆ្កួត​ៗ​តែប៉ុណ្ណោះ ​គ្មាន​ហេតុ​ផល​ណា​មួយ​លើស​ពី​​ប្រុស​ពេញ​ដី ស្រីពេញ​នគរ​នោះ​ឡើយ ។

កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ពីបទ​រំលោភ​ អនីតិជន​រហូតដល់​មាន​ផ្ទៃពោះ​

បាត់ដំបងៈ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែល​បាន​លួងលោម​ ជនរងគ្រោះ​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច​ចំនួន​២​ដង​កាលពី​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ​២០១១​កន្លងមក រហូតដល់​មាន​ផ្ទៃ​ ពោះ​ជាង​១​ខែ ហើយ​មិន​ព្រម​ទទួលខុសត្រូវ​។​
ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​៥​ខែឧសភា​ ឆ្នាំ​២០១១ នៅផ្ទះ​ជនសង្ស័យ​ចំណុច​ភូមិ​ត្រញំង​ព្រលិត​ឃុំ​សន្ដិភាព​ស្រុក​សំពៅ​លូន​ខេត្ដ​បាត់ដំបង​។​
លោក​វរសេនីយ៍ត្រី ពេជ្រ សា​រ៉ែ​ន អធិកា​ត​នគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា ជនសង្ស័យ​នេះ​មានឈ្មោះ ស៊ន ឌឿ​ន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ឱ្យគេ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ឃុំ​-​ស្រុក​សំពៅ​លូន ត្រូវ​នគរបាល​ឃា​ត់​ខ្លួន​។​ចំណែក​ក្មេងស្រី​រងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រញំង​ព្រលិត​ឃុំ​សន្ដិភាព​ស្រុក​សំពៅ​លូន​។​

​ប៉ូលីស​បាន រំដោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​៦​នាក់​នៅក្នុងខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​= ផ្ទះបន​មួយកន្លែង​នៅ​តំបន់​ភូមិ​ថ្មី​សង្កាត់​លេខ​៣​ក្រុង​ខេត្ត​ព្រះសីហនុ​ ត្រូវបាន​ប៉ូលីស​ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​អ​និតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ព្រះសីហនុ ធ្វើការ​បង្ក្រាប​និង​រំដោះ​ បាន​ស្ត្រី​រងគ្រោះ​បម្រើ​ផ្លូវភេទ​ចំនួន​៦​នាក់​។​ដោយឡែក​ម្ចាស់ផ្ទះ​និង​ ជា​មេបន​ត្រូវបាន​ឃាត់ខ្លួន​បង្ក​សំណុំ​ រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ ច្បាប់​។​
ការបង្ក្រាប​ផ្ទះបន​ខាងលើនេះ​ត្រូវបាន​អនុវត្តន៍​ឡើង​នៅវេលា​ម៉ោង​១៤​និង​៣០ ​នាទី​រសៀល​ថ្ងៃទី​
០៥​ខែឧសភា​ឆ្នាំ​២០១១  ខ​ណះ​ពេលដែល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ទទួលភ្ញៀវ​ រួម​ ភេទ​។​

គ្រាប់កាំភ្លើង​៣​គ្រាប់​ហោះចូល​ផ្ទះ​ស្រី​ ក្រមុំ​ម្នាក់​កំពុង​អង្គុយ​ហូបបាយ ត្រូវ​១​គ្រាប់​ចំក​

ភ្នំពេញ​៖ មាន​ករណី​ផ្ទុះអាវុធ​មួយ​បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ នៅមុខ​ផ្ទះ​គ្មាន​លេខ​ស្ថិតនៅ​ផ្លូវ​១៩៨៨ ក្រុមទី​៧​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី   ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្តាលឱ្យ​នារី​ម្នាក់​រងរបួស​ចំក​ផ្នែក​ខាងក្រោយ​ចំនួន​១​គ្រាប់​(​អំបែង​ បៀម​)​ខណៈដែល​នារី​វ័យក្មេង​រូបនេះ​កំពុង​អង្គុយ​ញុំ​ា​បាយ​នៅក្នុង​ផ្ទះ​ ជាមួយ​ក្រុមគ្រួសារ​។​
លោក​វរសេនីយ៍ទោ ម៉ក ហុង អធិការ​ខណ្ឌ​សែន​សុខ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​បាញ់​ចូល​ក្នុងផ្ទះ​បណ្តាលឱ្យ​ រងរបួស​នោះ​ឈ្មោះ ផេង សុខ ទ្បេ​ង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សំរោង​អណ្តែត ស្នាក់នៅ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជនល្មើស​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។​

បទសម្ភាស​ស្ដីពី​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ តាមយៈ​បច្ចេកវិទ្យា​ព័ត៌មាន

លោកស្រី​នាយិកា​ ប្រតិបត្តិ​វិទ្យាស្ថាន​បើក​ទូលាយ ជឹម ម៉ាណាវី ភ្នំពេញ៖វិទ្យាស្ថាន ​បើក​ទូលាយ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រោម​ការ​សហការ​ពី​ក្រសួង​កិច្ចការ​ នារី ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ជា​ដៃ​គូ​មួយ​ចំនួន កំពុង​តែ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ក្នុង​ ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​៨​មិនា​ខាង​មុខ​នេះ ។
លោក​ស្រី ជឹម ម៉ាណាវី នាយិការ​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ផ្ដល់​បទ​សម្ភាសន៍​លំអិត​ពន្យល់​អំពី​របៀប​នៃ​ការ​ទាញ​យក​ផលប្រយោជន៍​ពី ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើ​ ស្ត្រី៖
រហូត​មក​ដល់​ពេល​នេះ តើ​លោក​ស្រី​គិត​ថា​អំពើ​ហិង្សា​ទៅ​លើ​ស្រ្តី​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​​ ដែរ​ឬ​ទេ?

យើង​មិន​ទាន់​មាន​តួលេខ​ច្បាស់​លាស់​ណា​មួយ​ដើម្បី​បញ្ជាក់​ថា តើ​អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ការ​ថយ​ចុះ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​យើង​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ណា​មួយ​អំពី​បញ្ហា​ នេះនៅ​ឡើយ​។​ កន្លង​មក​មាន​​អង្គការ​ផ្សេង​ៗ​ក៏​មាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​អំពើ​ ហិង្សា​លើ​ស្ត្រី តែ​ភាគ​ច្រើន​ផ្ដោត​លើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ ហើយ​ការ​ស្រាវជ្រាវ​នោះ​ទៀត​សោត​​​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មិន ​ទាន់​មាន​តួ​លេខរួម​ ​ច្បាស់​លាស់​អំពី​អំពើ​ហិង្សាលើ​ស្ត្រី​​ដែល​យើង​អាច​យកមក​ប្រើ​ប្រាស់​បាន ​ជា​លក្ខណៈ​ជាតិ​នៅ​ឡើយ​ទេ។ ​ប៉ុន្តែ​ស្ថាន​ភាព​អំពើ​ហិង្សា​លើ​ស្រ្តី​គឺ​ហាក់​ដូច​ជា​មិន​មាន​ការ​ថយ​ ចុះ​ទេ​បើ​យើង​និយាយ​អំពី​ការ​រំ​លោភ សេព​សន្ថវៈ ព្រោះ​យើង​តែង​ឃើញ​សាព័ត៌មាន​ចុះ​ផ្សាយ​អំពី​បញ្ហា​នេះ​សឹង​រាល់​ថ្ងៃ​។​​

លោក​ជំទាវ​រដ្ឋ​មន្ត្រីៈ “ស្ត្រី​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់ប្តូរ”



ធនាគារ​ពិភពលោក ​បាន​កំពុង​ជួយ កម្ពុជា លើកកម្ពស់​ឱកាស​សេដ្ឋកិច្ច សម្រាប់​ស្ត្រី ​ដោយ​វិនិយោគ​លើ​ ការ​បង្កើត​ការងារ ​សិទ្ធិ​លើ​ដី​ធ្លី សេវាកម្ម ហិរញ្ញវត្ថុ វិស័យកសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។ ព្រឹត្តិបត្រ ព័ត៌មាន ធនាគារ​ពិភពលោក​ប្រចាំ ​ខែ​បាន​ជួប​សម្ភាសន៍ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ នារី ស្ដី​ពី​បញ្ហា​យេនឌ័រ​នៅ​កម្ពុជា ។
 
សូម​លោក​ជំទាវ​ជម្រាប​អំពី​ស្ថានភាព យេនឌ័រ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?
យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល កម្ពុជា​សម្រាប់​កំណើន ការងារ សមធម៌ និង ប្រសិទ្ធិ​ភាព បាន​ទទួល​ស្គាល់​សមធម៌​យេនឌ័រ ដែល​ជា​គន្លឹះ​មួយ​នៃ​ការ​កសាង​សមត្ថភាព និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ សម្ដេច នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា "ការ​វិនិ-យោគ​លើ​ស្ត្រី គឺ​ជា​ការ​វិនិយោគ​លើ​សង្គម ទាំង​មូល"។

សៀវភៅ​ណែនាំ​សម្រាប់​ស្ត្រី

សៀវភៅ​ណែនាំ​សម្រាប់​ស្ត្រី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ ត្រឹមត្រូវ​ទាក់ទង​នឹង​បញ្ហា​យេនឌ័រ​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ។ សៀវភៅ​នេះ​ក៏​ប្រើ​សម្រាប់​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ ដល់​ស្ត្រី ជា​ពិសេស​ស្ត្រី​តាម​ជនបទ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ប្រើប្រាស់​បាន​នូវ​ សិទ្ធិ​ពេញលេញ ក៏​ដូច​ជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ។ លោក​អ្នក​អាច​ទាញ​យក​សៀវភៅ​នេះ​បាន​តាម​រយៈ​តំណ​នេះ ។ 

អង្គការសង្គ្រោះស្រ្តី

១.ឈ្មោះអង្គការ ៖
អង្គការ​សង្គ្រោះ​ស្ត្រី ហៅ​កាត់ថា (WOSO ) 
២.ឈ្មោះ និង អាស័យដ្ឋាន​ទំនាក់​ទំនង
អ្នកស្រី សួស ណាវណ្ណ នាយិកា​ប្រតិបត្តិ
លោក អ៊ុង ដារ៉ា ប្រធានកម្មវិធី
អាសយដ្ឋាន​ទំនាក់ទំនងៈ ភូមិ ម្កាក់ ឃុំ ស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ
ទួរស័ព្ទ​ទំនាក់ទំនង​លេខ ៖ ០១២ ៣៦ ៨៤ ០១ /០១២ ៨៧ ៧៨ ០១
ប្រអប់សំបុត្រ woso.oungdara@hotmail.com

សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន

  សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន
People Health Development (PHD)
 
១. ជីវប្រវត្តិ
សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា នៅ​ខែ​សីហា ឆ្នាំ​២០០៥ ជា​អង្គការ​ក្នុង​ស្រុក​មិន​បម្រើ​ដល់​គណបក្ស​នយោបាយ​និង​មិន​ស្វែងរក​ ប្រាក់ ចំណេញ ។ សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន បាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ២០០៥ ជា​ស្ថាប័ន​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ក្រុម​គោលដៅ​ដើម្បី​ធ្វើ​អោយ​មាន​ការ​ ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង សង្គម​តាមរយៈ​ការ​លើក​កម្ពស់​ការ​ចូលរួម របស់​យុវវ័យ​ទាក់ទង​នឹង​បញ្ហា​នានា​នៅ​ក្នុង​សង្គម​កម្ពុជា ។

បទ​បង្ហាញ​ស្ដីពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​ កម្ពុជា​ធ្វើ​ឡើង​នៅ​អាមេរិក

លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​
នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញការថ្ងៃ២៨-តុលា-២០០៩។
2011-04-13
បទ​បង្ហាញ​មួយ​ស្ដី​អំពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ មេសា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NDI) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​វាគ្មិន​កិត្តិយស​ដើម្បី​ផ្ដល់​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​របស់​ស្ត្រី​ខ្មែរ ដែល​ចូល​រួម​ក្នុង​ឆាក​នយោបាយ​នៅ​តាម​ថ្នាក់​មូលដ្ឋាន។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​​នៃ​គណបក្ស សម រង្ស៊ី និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា ការ​បង្កើន​ឲ្យ​មាន​ចំនួន​ស្ត្រី​ជា​អ្នក​ដឹកនាំ​ច្រើន​នៅ​តាម​ថ្នាក់​ មូលដ្ឋាន គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន។

អាមេរិក​ជូន​ពរ​ជន​ជាតិ​ខ្មែរ​ពេល​ចូល​ឆ្នាំ​ ថ្មី

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក 
លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ធ្វើ​សន្និសីទ​កាសែត​
នៅ​ឯ​ក្រសួង​ការបរទេសក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
2011-04-12
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជូន​ពរ​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary R. Clinton) បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ពលរដ្ឋ​កម្ពុជា​ថា ក្នុង​នាម​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង​ពលរដ្ឋ​អាមេរិក ខ្ញុំ​សូម​អប​អរសាទរ​ចំពោះ​ពលរដ្ឋ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជួប​ជុំ​គ្រួសារ ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​អ្នក​ជិត​ខាង​តាម​វប្បធម៌​ប្រពៃណី​សម្បូរ​បែប​របស់​ខ្លួន។

ខឹង​បុរស​សង្សារ​​មិន​ចូលស្តី​ដណ្តឹង​កាត់​លិង្គ​​ដល់គល់​គ្រវាត់​ចោល​

 រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាមសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា យុវ​ជន​ម្នាក់​បាន​​រង​គ្រោះ​នៅ​ចំណុច​ប្រដាប់​ភេទ​(លិង្គ) ដោយ​សារ​តែ​ស្រី​ស្នេហ៍​របស់​ខ្លួន​យក​ផ្លែ​ឡាម​កាត់​ស្ទើរ​តែ​ដាច់​មិន​អាច ​ត​ភ្ជាប់​វិញ​បាន​ដោយ​សារ​តែ​មាន​កំហឹង​មិន​ព្រម​ចូល​ស្តី​ដណ្តឹង​។

​អាច​ចាត់​ទុក​​ជា​លើក​ទី​១ហើយ​​នៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​មាន​រឿង​រ៉ាវ​កាត់​លិង្គ​បែប​នេះ​ ហើយ​ក៏​ជា​មេ​រៀន​សំរាប់​ក្រុម​បុរស​ខិល​ខូច​ទាំង​ឡាយ​ ដែល​ច្រើន​តែ​ប្រើ​សំដី​លួង​លោម​ផ្អែម​ល្ហែម​ស្ទូច​នារី​ឱ្យ​បើក​បង្អួច​បេះ ​ដូង​​របស់​នាង​ឱ្យ​ខ្លួន​បាន​ចូល​នែប​និត្យ​រួម​រ័ក​​កាយ​ទៅ​តាម​ការ​ស្រេក ​ឃ្លាន​ខុស​តម្រា​ដោយ​ភ្លេច​គិត​ថា នាងៗ​ក៏​មាន​បេះ​ដូង​ដែរ​។ ​ជា​ពិសេស​នោះ​ ការ​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ដោយ​សារ​ជឿ​ទុក​ចិត្ត​ថា ប្រុស​ស្នេហ៍​នឹង​មិន​បែក​បែរ​ឡើយ​ ។ ប៉ុន្តែ​​ល្បែង​ស៊ី​មុន​សង​ក្រោយ​នេះ ​ច្រើន​តែ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ពិបាក​​ព្យាបាល​ណាស់​។ ដូច្នេះ​យើង​ក៏​មិន​ចង់​ឃើញ​បុរស​ទី​២ ទី​៣ ក្លាយ​ទៅ​ជា​បុរស​ដែល​រង​គ្រោះ​ដោយ​ស្រី​ស្នេហ៍​កាត់​លិង្គ​គ្រវែង​ចោល​នោះ​ ឡើយ។

ចាប់​ក្មេង​ស្ទាវ​រំលោភ​កុមារី​៣ឆ្នាំ​ទៅតុលាការ

ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្ត​តាកែវ ៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​ មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត​ ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជី​ដូន​​កុមារី​រងគ្រោះ​ដោយ​ចោទ​ពីបទ​​ថា បាន​​ចាប់​បង្ខំ​រំលោភ​​សេព​សន្ថវៈ​​ព្រម​ទាំង​វាយ និង​គម្រាម ​កំហែង ខណៈ​ពេល​ដែល​ជីដូន​របស់កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ។ ការ​ចាប់​ឃាត់​ខ្លួន​ក្មេង​ស្ទាវ​​នេះធ្វើ​ឡើង​កាល​ពីថ្ងៃទី២៧ ​កុម្ភៈ ​​វេលា​ម៉ោង​៨ និង​១០​នាទី​ ស្ថិតនៅ​ក្នុងឃុំ​តាំង​ដូង ​ស្រុក​បាទី ខេត្ត​តាកែវ ។
លោកយុត ឡូ អធិការ​​រង​នគរ​បាល​ស្រុក​បាទី​​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​​ដែលប៉ូលិស​ឃាត់​ខ្លួន​នោះ​​មាន​ឈ្មោះ​ឡុច រត្ន​តានី ​​អាយុ​១៨ឆ្នាំ ​​រស់​នៅ​​ក្នុងឃុំ​​​ខាងលើ ​។ ជន​នេះ​កាលពីថ្ងៃទី​២២ កុម្ភៈ ​វេលាម៉ោង​៥ល្ងាច ​បាន​ចូល​ទៅ​ចាប់​បង្ខំ​រំលោភ​​សេពសន្ថវៈ​​លើ​កុមារី​ឈ្មោះទ.ស.ណ​អាយុ​៣​ ឆ្នាំ ​រស់​នៅ​ជាមួយ​ជី​ដូន​តែ​២​នាក់​ ហើយ​ពេល​ដែល​​ក្មេង​ស្ទាវ​ចូល​ទៅ​ចាប់​នោះ​ ជី​ដូន​កុមារី​រង​គ្រោះ​មិន​ផ្ទះ ​ដោយ​រវល់ទៅ​រក​ទិញ​ម្ហូប ។ ​លោក​អធិការ​រង​បានបន្ត​ទៀត​ថា ម្តាយ​កុមារី​រងគ្រោះ​​​មានប្តី​​ត្រឹម​ត្រូវ​ តែនៅពេល​ម្តាយ​​នាងពពោះ​បាន​៥​ខែ ​ឪពុកនាងក៏​បានទុកចោល​ឱ្យ​ជីដូន​​ជា​អ្នក​ចិញ្ចឹម​​ ហើយ​ខ្លួន​ជា​ម្តាយ​ក៏បាន​ចេញ​ទៅ​ធ្វើ​​ជា​កម្ម​ការិនី​រោង​ចក្រ ។

នៅចំពោះ​មុខ​ប៉ូលិស​​ជន​ល្មើស​​បានសារភាព​​ទាំង​ទ្រហ៊ោយំ​ថា រូបគេ​ពិត​ជា​បាន​រំលោភ​គម្រាម​កំហែង​ទៅលើ​កុមារី​រង​គ្រោះ​ពិតប្រាក​ដ​​មែន ។ ឆ្លង​ការ​ពិនិត្យ​របស់គ្រូពេទ្យ​បានឱ្យ​ដឹង​ថា នៅលើ​ប្រដាប់ភេទ​កុមារី​រង​គ្រោះ​​មានស្នាម​ជាំ​ខ្មៅ និង​ហើម ។ បច្ចុប្បន្ន​ក្មេង​ស្ទាវ​​ល្មើស​ត្រូវ​បានបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីកាត់​ទោស​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​ខ្លួន​បានធ្វើ៕

ជន​អគតិ​បង្ខំ​ស្ត្រី​បំរើ​ស្រា​បៀរ​ឱ្យ​ផឹក​ នាង​មិន​ស្រួល​​ខ្លួន និងប្រកែក​គប់​នាង​បែក​ក្បាល

ថ្ងៃ សុក្រ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១ រាជធានីភ្នំពេញ ៖ ​ជន​ទំនើង​ម្នាក់​ដែល​​ជា​អ្នក​បើក​បរ​រថយន្ត​​ឱ្យ​ឧកញ៉ា​ម្នាក់​​រួម​ជា​ មួយ​បក្ស​ពួក​៣​​នាក់​ទៀត បាន​ទាញ​​កែវ​ស្រា​គប់​ក្បាល​ស្ត្រី​លក់​ស្រា​បៀរ​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​បែក​រយះ​យ៉ាង​ធ្ងន់​ធ្ងរ​រហូត​ដួល​សន្លប់​​បាត់​ ស្មារតី។ អំពើ​ហិង្សា​​កំរោល​​បួន​ជ្រុង​នេះ​កើត​ឡើង​ ដោយ​​សារ​​តែ​​ជន​ទាំង​នោះ​បង្ខំ​ឱ្យ​​ស្ត្រី​​លក់​ស្រា​បៀរ​នោះ​ផឹក​​ស្រា ប៉ុន្តែ​​​នាង​មិន​សូវ​ស្រួល​ខ្លួន​នាង​ផឹក​អស់​​ត្រឹម​តែ​​កន្លះ​កែវ​នៅ​​ សល់​​កន្លះ​កែវ​ទៀត​មិន​ព្រម​​ផឹក ​​ធ្វើ​ឱ្យ​​ជន​នោះ​ខឹង​ចោទ​ថា នាង​មើល​​ងាយ​​មើល​ថោក​ខ្លួន ​ក៏​បាន​ទាញ​​កែវ​គប់​​​ក្បាល​នាង​ទាំង​កំរោល​តែ​ម្តង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​​ ៣០​នាទី​​យប់ ​ថ្ងៃ​ទី​២៣ កុម្ភៈ ​ឆ្នាំ ២០១១ នៅ​​ក្នុង​ភោជនីយ​ដ្ឋាន​​យីហោ​ «ថ្ងៃ​នេះ​ថ្ងៃ​ជ័យ​» ដែល​មាន​​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​ភូមិត្រពាំង​ល្វា សង្កាត់​​កាកាប ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ។